ក្រុមហ៊ុន​សាម​សុង​បរិ​ច្ចា្​គ​ធនធាន​បន្ថែមទៀត​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​តាម រយៈ​វគ្គ​បណ្តុះបណ្តាល​Samsung Tech Institute​ជំនា​ន់ទី​3

ភ្នំពេញ​: កម្ម​វិធីចែក​វិញ្ញាបនបត្រ​ដល់​និស្សិត​វគ្គ​បណ្តុះបណ្តាល​បច្ចេកវិជ្ជា Samsung Tech Institute​ជំនា​ន់ទី​2​និង​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេក​វិជ្ជា Samsung Tech Institute​ជំនា​ន់ទី​3 ត្រូវបាន​រៀបចំ​ក្រោម​អធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក Warren YueChoon Chew​តំណាង​សាខា​ក្រុមហ៊ុន​សាម​សុង ថៃ​អេឡិចត្រូនិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី 08 ធ្នូ កន្លងទៅនេះ​ដោយមាន​ការចូលរួម​ពី​គ្រូ​បង្គោល និង​និស្សិត​ជាច្រើន​នាក់​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។​

​ឯកឧត្តម ប៉ុក ប៉ាន់​បាន​មានប្រសាសន៍​កោតសរសើ​រ និង​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​សាម​សុង​ដែល តែង​តែង​ខិតខំ​លើកស្ទួយ​គុណភាព​ធនធាន​មនុស្ស​កម្ពុជា​លើ​ផ្នែក​បច្ចេកទេស​សម្រាប់​ការអភិវឌ្ឍន៍​សង្គមជាតិ តាមរយៈ​ការបង្កើត​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ក៏ដូចជា​ការផ្គត់ផ្គង់​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ការអនុវត្តន៍​ផ្ទាល់​របស់​និស្សិត សម្ភារៈ​សិក្សា​ព្រមទាំង​ធនធាន​ផ្សេងៗ​ក៏ដូចជា​ឱកាស​ការងារ​ជាមួយ​ក្រុម​ហុ​៊ុ​ន​សាម​សុង​ផងដែរ​។

​ក្នុង​រយៈ​2​ឆ្នាំនេះ​មាន​និស្សិត​ប្រមាណ​ជាង 100​នាក់ ដែល​បាន​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ក្នុងចំណោម​នេ​ាះ និស្សិត​ជាង​10 នាក់ បានទទួល​ការងារ​ដ៏​សមស្រប​មួយ​នៅ​ក្រុមហ៊ុន​សាម​សុង ភ្នំពេញ  ហើយ​មាន​និស្សិត​ជាច្រើន​នាក់​ទៀត​ដែល​បាន​ចេញទៅ​បម្រើការ​នៅតាម​ស្ថាប័ន​ផ្សេងៗ​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​។​

​លោក Warren YueChoon Chew​តំណាង​សាខា​ក្រុមហ៊ុន​សាម​សុង ថៃ​អេឡិចត្រូនិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​៖"​ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ​ពី​វិទ្យាស្ថាន និង​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្រួល​ធ្វើ​ឲ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​អាច​ដំណើរការ និង​បញ្ចប់ទៅ​ប្រកបដោយ​លទ្ធផល​ល្អ ហើយ​ក្រុមហ៊ុន​សាម​សុង​នៅតែ​បន្ត​កិច្ច​ខំប្រឹងប្រែង​ក្នុងការ​ឧបត្ថម្ភ​ដល់​វគ្គ​បណ្តុះបណ្តាល Samsung TechInstitute ជំនា​ន់ទី​3 និង​ជំនាន់​ក្រោយៗ​ទៀត​។ ក្រុមហ៊ុន​សាម​សុង​ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពេ​ាះ​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម ព្រមទាំង​ចាត់ទុកជា​បេសកម្ម​ចំបង់​របស់​យើង​។​"

​សម្រាប់​វគ្គ​បណ្តុះបណ្តាល​Samsung TechInstitute ជំនា​ន់ទី​៣ នេះ ក្រុមហ៊ុន​សាម​សុង​បាន ចំណាយធនធាន បន្ថែមទៀត ដោយ​ជ្រើសរើស​និស្សិត​រហូតដល់​80​នាក់​ឲ្យ​ចូលរួម​សិក្សា​។ វគ្គ​បណ្តុះបណ្តាល​Samsung Tech Institute​គឺជា​វគ្គ​បណ្តុះបណ្តាល​ប​ច្ចេក​វិជ្ជា​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​និង​រៀបចំឡើង​ដោយ​ក្រុមហ៊ុន សាម​សុង​និង​វិទ្យាស្ថាន​ជាតិ​បច្ចេកទេស​កម្ពុជា​តាំងពី​ឆ្នាំ​2014 ដោយមាន​គោលបំណង​លើកកម្ពស់​គុណភាព​ធន​ធាន​មនុស្ស​លើ​ផ្នែក​បច្ចេកទេស​ដើម្បី​ប្រាកដថា​គ្រប់​និស្សិត​ដែល​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​អាច​ទទួលបាន​ចំណេះដឹង​ពិត​ប្រាក​ដើម្បី​ទទួលបាន​ការងារ​ល្អ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​និង​ជួយ​ដល់​ការអភិវឌ្ឍន៍​សង្គម​ផងដែរ​។​

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន​និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

ក្រុមហ៊ុន​សាម​សុង​បរិ​ច្ចា្​គ​ធនធាន​បន្ថែមទៀត​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​តាម រយៈ​វគ្គ​បណ្តុះបណ្តាល​Samsung Tech Institute​ជំនា​ន់ទី​3

ក្រុមហ៊ុន​សាម​សុង​បរិ​ច្ចា្​គ​ធនធាន​បន្ថែមទៀត​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​តាម រយៈ​វគ្គ​បណ្តុះបណ្តាល​Samsung Tech Institute​ជំនា​ន់ទី​3