សម្ដេច ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ថៃ នៅ​ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩ ខែធ្នូ

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥​។ សម្តេច​ហ៊ុនសែន និង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ក៏​នឹង​ធ្វើជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចំរុះ​កម្ពុជា​ថៃ លើក​ទី​២ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ផងដែរ​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ព្រលប់​ថ្ងៃទី​១៤ ខែធ្នូ​នេះ បង្ហាញថា នៅ​ប្រទេស​ថៃ សម្តេច​តេ​ជោ​ហ៊ុនសែន ក៏​នឹង​ជួបប្រជុំ​ជាមួយ​ធុរកិច្ច​ថៃ​ផងដែរ​៕​

សម្ដេច ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ថៃ នៅ​ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩ ខែធ្នូ