មាន​ដឹង​អត់​ថា ទឹក​ដូង​ផ្តល់​អត្ថប្រយោជន៍​មិន​តិច​ទេ ដល់​សុខ​ភាព និង​រាង​កាយ​របស់​អ្នក!

ដូងគឺផ្លែឈើ ធម្មជាតិ​ម្យ៉ាង ដែល​ល្អ​ខ្លាំង​ណាស់ សម្រាប់​សុខ​ភាព ក៏​ដូច​ជា រាង​កាយ របស់​យើង​ផង​ដែរ។ ហើយ​វាក៏​ជា​ផ្លែ​ឈើ ដែល​សម្បូរ នៅ​​ក្នុង​ប្រទេស​កម្ពុជា​យើង ទៀតផង។ យ៉ាងណាមិញ តើប្រិយ​មិត្ត ធ្លាប់លឺគេនិយាយតៗគ្នាទេថា ដូងមួយផ្លែ ស្មើនឹងស៊ឺរ៉ូម មួយប្លោក? ជាមួយនឹង ឃ្លានេះដែរ អាចថា ត្រឹមត្រូវបាន ព្រោះអី ផ្លែដូងពិតជា ផ្តល់កម្លាំង ដល់រាងកាយ របស់យើងច្រើន បន្ទាប់ពីបាន ផឹកវារួច។

មាន​ដឹង​អត់​ថា ទឹក​ដូង​ផ្តល់​អត្ថប្រយោជន៍​មិន​តិច​ទេ ដល់​សុខ​ភាព និង​រាង​កាយ​របស់​អ្នក!

ដូងមិនសូវផ្ទុកទៅដោយជាតិ កាឡូរី និងសូដ្យូមទេ តែវាសម្បូរទៅដោយ ជាតិកាល់ស្យូម ជាងទឹកផ្លែឈើ ផ្សេងៗទៀត ហើយវាក៏ផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ផងដែរ សម្រាប់សុខភាព រាងកាយរបស់យើង។ ចង់ដឹងថា វាអាចជួយអ្វីបានខ្លះនោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

  • អាចជួយអោយយើង សម្រកទម្ងន់បាន
  • ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់យើង
  • ជួយបង្កើនថាមពល
  • ជួយព្យាបាលជម្ងឺតម្រងនោម
  • ជួយបង្កើនជាតិទឹកនៅក្នុងខ្លួន
  • ជួយបន្ថយនូវសម្ពាធឈាម

មាន​ដឹង​អត់​ថា ទឹក​ដូង​ផ្តល់​អត្ថប្រយោជន៍​មិន​តិច​ទេ ដល់​សុខ​ភាព និង​រាង​កាយ​របស់​អ្នក!

ផ្លែដូង ពិតជាជួយ យ៉ាងច្រើនមែនទែន សម្រាប់សុខភាព របស់យើង ដូចនេះ ក្រោយពីបានអានរួចហើយ សង្ឃឹមថា មិត្តអ្នកអាន ទាំងអស់គ្នា នឹងបានយល់ដឹង អំពីផ្លែឈើ មួយនេះ។ ត្រឹមតម្លៃប្រហែលជា 1500៛ ទៅ 2500៛​ វាមិនសូវជាថ្លៃ ប៉ុន្មានទេ បើយើងដូរយកវា សម្រាប់សុខភាព របស់យើងនោះ។

  • ដោយ: Mai
  • 10:50 PM, 09 December
  • ប្រភព: your stylish life
  • Tag: សុខភាព