ប្រសិ​ន​ជា​អ្នក​បាន​ដឹង​ពី​អត្ថ​ប្រយោជន៍រ​បស់​ផ្លែសារី​ហើយ ច្បាស់​ជាចូល​ចិត្ត​ញុំា​វា​ជា​មិន​ខាន!

សារីគឺជា ផ្លែឈើម្យ៉ាង ដែល​ផ្តល់​អត្ថប្រយោជន៍ ​ច្រើន ជាងផ្លែឈើ ដទៃ​ ព្រោះសារី ជាប្រភព ផ្ទុក​ទៅ​ដោយ​សារធាតុ វីតាមីន​ជា​ច្រើន ដូច​ជា វីតាមីន អា, សេ, អឺ, ទឹកអាស៊ីត​ហ្វូលិក, niacin (B3), ស្ពាន់ និង សារធាតុ boron។ ហើយវាជាផ្លែឈើ ប្រឆាំងនឹងជំងឺ មហារីកដ៏ល្អបំផុត ដូចជាការពារ ជំងឺ មហារីក បំពង់​អាហារ, មហារីក សុដន់, មហារីក ក្រពះ និងមហារីក ពោះវៀនធំ។

ប្រសិ​ន​ជា​អ្នក​បាន​ដឹង​ពី​អត្ថ​ប្រយោជន៍រ​បស់​ផ្លែសារី​ហើយ ច្បាស់​ជាចូល​ចិត្ត​ញុំា​វា​ជា​មិន​ខាន!

សារី មិនគ្រាន់តែ អាចប្រឆាំង នឹងជំងឺមហារីក តែប៉ុណ្ណោះទេ តែវាក៏ប្រឆាំង នឹងការរលាក ផងដែរ ដោយ​រួម​នឹង ជំងឺផ្សេង ដទៃទៀត រួមមាន ជំងឺរុំារ៉ៃ ឆាប់អស់កម្លាំង, ប្រឆាំងនឹង មរោគ Epstein-Barr, ជំងឺ​រលាកសន្លាក់ រុំារ៉ៃ, ការរលាក Endometriosis នៅក្នុងស្បូន របស់ស្រ្តី, ការរលាក Guillain-Barre syndrome, ជំងឺកន្ទួល ដោយសត្វល្អិតខាំ, ទប់ស្កាត់ការពក ក, ទប់ស្កាត់ជំងឺ Meniere, ការរលាក Colitis, កាត់បន្ថយ ​ហានិភ័យ ជំងឺបេះដូង និង ជំងឺទឹកនោមផ្អែម ប្រភេទ 2។

លើសពីនេះ ទៅទៀត នៅក្នុងផ្លែសារី បានផ្ទុក នូវសារធាតុ មួយចំនួនទៀត ដូចជា floavonols និង anthocyanins ដែលជាអាហារ ដ៏ល្អសម្រាប់ អ្នកជំងឺទឹកនោមផ្អែម។ សារី ជាពិសេស មានជាតិសរសៃ និងមានសារធាតុ អាស៊ីតទឹកប្រមាត់ ដោយមាន សមត្ថភាព កាត់បន្ថយ ជាតិ កូឡេស្តេរ៉ុល។ ហើយវា ថែមទាំង មានសារធាតុ Glutathione អាចជួយ ការពារពីការ ឡើងសំពាធឈាម និងជំងឺដាច់​សរសៃ​ឈាម​ខួរក្បាល។ ចំណែកឯ សារធាតុ Boron ជួយអោយរាងកាយ រក្សានូវ ជាតិកាល់ស្យូម និងការពារពី ជំងឺពុកឆ្អឹង ទៀតផង។

ប្រសិ​ន​ជា​អ្នក​បាន​ដឹង​ពី​អត្ថ​ប្រយោជន៍រ​បស់​ផ្លែសារី​ហើយ ច្បាស់​ជាចូល​ចិត្ត​ញុំា​វា​ជា​មិន​ខាន!

ជាចុងក្រោយ ផ្លែឈើសារី មានសារធាតុ អ៊ីយ៉ូត និង ទីរ៉ូអ៊ីត អាចអោយការ រំលាយអាហារ ក្នុងពោះ​វៀន​មាន​ដំណើរការ យ៉ាងរលូននិង មានប្រសិទ្ធភាព ខ្ពស់ជាទីបំផុត ចំពោះសុខភាព រាងកាយ របស់យើង។

  • ដោយ: Sambath
  • 11:03 AM, 14 December
  • ប្រភព: medicalmedium
  • Tag: សុខភាព