អត្ថ​ប្រយោជន៍​នៃ​សំបក​ចេក ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង និង​មិន​គួរ​បោះ​ចោល​ពេល​បរិភោគ​ផ្លែ​ចេករួច

កាលពីមុន ខេមបូរីផត ធ្លាប់រៀបរាប់ ប្រាប់អំពីអត្ថប្រយោជន៍ នៃផ្លែចេក រួចមកហើយ សំរាប់ថ្ងៃ នេះវិញយើងនឹង បង្ហាញអ្នក អំពី អត្ថប្រយោជន៍ នៃសំបកចេក វិញម្តង។ អ្នកទាំងអស់គ្នា ប្រាកដជា ភ្ញាក់ផ្អើល ពេលដែលអ្នក ដឹងពី អត្ថប្រយោជន៍ នៃសំបកចេក ទាំងនោះ។

អត្ថ​ប្រយោជន៍​នៃ​សំបក​ចេក ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង និង​មិន​គួរ​បោះ​ចោល​ពេល​បរិភោគ​ផ្លែ​ចេករួច

ដូចដែលយើងបានដឹងតាមរយៈអត្ថបទមុនៗ រួចមកហើយ ថាផ្លែចេក មានអត្ថប្រយោជន៍ ច្រើនណាស់សំរាប់សុខភាព ប៉ុន្តែសំរាប់ សំបករបស់វា វិញក៏មាន អត្ថប្រយោជន៍ មិនចាញ់ ផ្លែចេក ប៉ុន្មានដែរ។ អ្នកអាច ប្រើសំបក ចេកសំរាប់៖

  1. យកសំបកចេកផ្នែកខាងក្នុង មកដុសធ្មេញ ដើម្បីអោយ ធ្មេញស អនុវត្ត ជារៀងរាល់ថ្ងៃ ប្រហែលជា 6 ទៅ 7 សប្តាហ៍ អ្នកនឹងសម្គាល់ ឃើញការ ផ្លាស់ប្តូរ មិនខាន។ អត្ថ​ប្រយោជន៍​នៃ​សំបក​ចេក ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង និង​មិន​គួរ​បោះ​ចោល​ពេល​បរិភោគ​ផ្លែ​ចេករួច
  2. ជួយកំចាត់ឬសនៅលើស្បែក។ អ្នកអាចយក សំបកចេក ផ្នែកខាងក្នុង មកបិទ លើស្បែក ដោយប្រើ បង់រុំពីលើ មុនអ្នក ចូលដំណេក។ អនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ អ្នកនឹងឃើញ លទ្ធផល ដែលមិន គួរអោយជឿ។
  3. ជួយកំចាត់មុន និង ស្នាមជ្រួញ លើស្បែក។ អ្នកគ្រាន់តែ យកសំបកចេក មកដុសលើមុខ របស់អ្នក រួចលាង ទឹកចេញ។​ អនុវត្តអោយ បានខ្ជាប់ខ្ជួន អ្នកនឹងឃើញ លទ្ធផល។ អត្ថ​ប្រយោជន៍​នៃ​សំបក​ចេក ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង និង​មិន​គួរ​បោះ​ចោល​ពេល​បរិភោគ​ផ្លែ​ចេករួច
  4. ជួយកាត់បន្ថយរោគសញ្ញានៃ ការរលាកនៃស្បែក ឬ ស្បែក របកក្រហម។ ការអនុវត្ត គឺដូចគ្នាគ្រាន់តែយក សំបកចេក មកញី ត្រង់ស្បែក ដែលរលាក ប្រហែលជា 10 នាទី អ្នកនឹង ឃើញប្រសិទ្ធភាព។ អត្ថ​ប្រយោជន៍​នៃ​សំបក​ចេក ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង និង​មិន​គួរ​បោះ​ចោល​ពេល​បរិភោគ​ផ្លែ​ចេករួច
  5. អាចប្រើជំនួស ថ្នាំបំបាត់ការ ឈឺចាប់បាន។​ ប្រសិនបើអ្នក រលាករោល ដោយភ្លើង ហើយក្រហាយស្បែក អ្នកអាចប្រើ សំបកចេក ញីនៅត្រង់ ស្បែកដែល រលាកនោះ ហើយរង់ចាំ បន្តិច នោះ ការឈឺចាប់ នឹងរលាយបាត់។
  6. ប្រសិនបើអ្នកត្រូវសត្វល្អិតទិច ឬ ខាំ អ្នកអាចប្រើ សំបកចេក ញី និង សង្កត់ពីលើ កន្លែងដែលសត្វ ល្អិតខាំ រហូតដល់អ្នក មានអារម្មណ៍ ធូរស្រាល។
  7. ប្រើសំរាប់ ដុសសំអាតគ្រឿងសង្ហារឹម ឬ ស្បែកជើង អោយមាន សភាពភ្លឺ រលោងដូចថ្មី។ អត្ថ​ប្រយោជន៍​នៃ​សំបក​ចេក ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង និង​មិន​គួរ​បោះ​ចោល​ពេល​បរិភោគ​ផ្លែ​ចេករួច

ផ្លែចេកគឺជាផ្លែឈើមួយប្រភេទ ដែលងាយស្រួល រកទិញបំផុត ក្នុងប្រទេស របស់យើង ដូច្នេះ ពេលបរិភោគ ផ្លែចេករួច សូមកុំ បោះចោលសំបក របស់វា។ ខេមបូរីផត ក៏សង្ឃឹមថា ពត៌មានអំពី អត្ថប្រយោជន៍ នៃសំបក ចេកនេះ អាចជួយសំរួល ដល់បញ្ហា មួយចំនួន ដែលកើតមាន លើស្បែក របស់អ្នកបាន ផងដែរ។

  • ដោយ: Samphas
  • 3:50 PM, 14 December
  • ប្រភព: Healthy Life Style Team
  • Tag: សុខភាព