អ្នកបើក​រ៉ឺម៉ក​ដឹក​ទឹកត្រី បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​បង្ក​ហឹ​ង្សា​វាយ​ម្ចាស់​រ៉ឺម៉ក​របួសធ្ងន់​

​ភ្នំពេញៈ បុរស​ម្នាក់​បាន​បើក​រ៉ឺម៉ក​ទឹកត្រី​លឿន​ជ្រុល​បុក​អ្នកដើរ​ឆ្លងផ្លូវ​រងរ​បួស​ស្រាល​ត្រូវ​ភាគី​ខាង​ថ្មើរជើង​វាយ​វិញ​បណ្តាល​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៥​នៅ​ចំណុច​មុខ​សួនឧទ្យាន កា​ណា​ឌី​យា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ បុរស​ដែលជា​ម្ចាស់​រ៉ឺម៉ក​ដឹក​ទឹកត្រី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវ​ភាគី​ខាង​ថ្មើ​ជើង​វាយ​បណ្តាលអោយ​របួស​នោះ​ឈ្មោះ ស័ក្ក ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ ជម្ពូ​វ័​ន្ត ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នកបើក​រ៉ឺម៉ក​ដឹក​ទឹកត្រី បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​បង្ក​ហឹ​ង្សា​វាយ​ម្ចាស់​រ៉ឺម៉ក​របួសធ្ងន់​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ប្តី​ប្រពន្ធ ២ នាក់ ដឹក និង ពរ​កូន​ដើរ​ឆ្លងផ្លូវ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មកដល់​ជិត​ផុត ស្រាប់​តែមាន​រ៉ឺម៉ក​ដឹក​ទឹកត្រី​របស់​ក្រុមហ៊ុន ស៊ី ខេ អេ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នង​ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ដោយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​បុក​បណ្តាលអោយ​អ្នកដើរ​របួសស្រាល ​។

អ្នកបើក​រ៉ឺម៉ក​ដឹក​ទឹកត្រី បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​បង្ក​ហឹ​ង្សា​វាយ​ម្ចាស់​រ៉ឺម៉ក​របួសធ្ងន់​

​សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​គ្រោះថ្នាក់​រួច បុរស​ជា​ប្តី​ដែល​ដើរ​ឆ្លងផ្លូវ​នោះ បាន​ស្ទុះ​ទៅ​វាយ​ម្ចាស់​រ៉ឺម៉ក​ដឹក ទឹកត្រី​បណ្តាលអោយ​រងរបួស​ធ្ងន់ (​គ្រិច​ចង្កេះ​ងើប​មិន​រួច​) ។ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង បញ្ជូន​ម្ចាស់​រ៉ឺម៉ក​ទៅ​មន្ទីរពេទ្យ និង ឃាត់ខ្លួន​បុរស​ដៃដល់​យកទៅ​ទីស្នាកការ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ៕ (​ប្រភព TV5)

អ្នកបើក​រ៉ឺម៉ក​ដឹក​ទឹកត្រី បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​បង្ក​ហឹ​ង្សា​វាយ​ម្ចាស់​រ៉ឺម៉ក​របួសធ្ងន់​