កម្មករ ១០០ នាក់ ធ្វើបាតុកម្ម​នៅ​រោងចក្រ​កាត់ដេរ ខន​ប្រេ​ស ហូល​ឌី​ង​

ក្រុមកម្មករ កម្មការិនីនៃរោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​កន្លែង​ដែលមាន​យីហោ ខន​ប្រេ​ស ហូល​ឌី​ង     (​ខេ​ម​បូ​ឌា​) ​ហ្គា​មេន ហ្វេ​ក​ធើ​រី អិ​ល​ធី​ឌី បានប្រមូលផ្តុំគ្នាប្រមាណ​ជាជាង​១០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ដោយមាន​ទាំង​ការដុតសំបក​កង់​រថយន្ត​ផងដែរក្រោយពី​មានការ​ធ្វើការ​តវ៉ា​ទាមទារ​អោយ​រោងចក្រ​គោរព​ច្បាប់​ការងារ​មួយចំនួន​អស់​រយះពេល​ចំនួន​មួយអាទិត្យ​ទៅហើយ​និង​នៅតែ​ពុំទាន់​មាន​ដំណោះស្រាយ​នោះ​។​ហេតុការណ៍​នេះដែរ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង ​៣០​នាទី​ព្រឹក ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ​២០១៥ នៅខាងមុខ​រោងចក្រ​កាត់ដេរ​ដែលមាន​យីហោ ខន​ប្រេ​ស ហូល​ឌី​ង ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ភូមិ​ទួល​រការ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​ ។

កម្មករ ១០០ នាក់ ធ្វើបាតុកម្ម​នៅ​រោងចក្រ​កាត់ដេរ ខន​ប្រេ​ស ហូល​ឌី​ង​

តាម​ប្រភពព័ត៌មាន​ពី​ក្រុមកម្មករ កម្មការិនី​រោងចក្រ​នោះបាន​ប្រាប់ឱ្យ​ដឹងថា ពួកគាត់​ទាំងអស់គ្នា​បានធ្វើការ​ទាមទារ​តវ៉ា​ទៅដល់​ភាគី​ខាង​រោងចក្រ​អោយ​គោរព​ច្បាប់​ការងារ​មួយចំនួន ដើម្បី​ផ្តល់នូវ​ផលប្រយោជន៍​មួយចំនួន​ជូន​ដល់​ក្រុមកម្មករ កម្មការិនី ដោយ​សុំឱ្យ​ក្រុម​ឈប់​ធ្វើការ​បញ្ឈប់​កម្មករ កម្មការិនី​ពី​ការងារ​ដោយ​គ្មាន​ហេតុផល​ជា​បន្តទៅទៀត ហើយ​មិនបាន​ទូទាត់​ប្រាក់​ឈ្នួល និង ​ប្រាក់​បំណាច់​ផ្សេងៗ​តាមច្បាប់​ស្តីពី​ការ​នោះ​។​ ​

កម្មករ ១០០ នាក់ ធ្វើបាតុកម្ម​នៅ​រោងចក្រ​កាត់ដេរ ខន​ប្រេ​ស ហូល​ឌី​ង​

ការតវ៉ា​នេះដែរ ក្រុមកម្មករ ក​ម្មា​ការិនី បានធ្វើការ​ប្រកាស​ទាមទារ​អស់​រយៈពេល​មួយអាទិត្យ​មកហើយ​ដោយ​ចាប់ពី​ថ្ងៃទី ទី​១ ខែធ្នូ មក​ម្លេះ រហូតមកដល់​នៅថ្ងៃនេះ​ជា​បន្តទៀត​ក៏​ភាគី​ខាង​រោច​ក្រ​នៅតែ​ពុំ​ចេញមក​ធ្វើការ​ណោះ​ស្រាយ​ជាមួយ​ពួកគាត់​ឡើយ បើទោះជា​មានការ​សម្របសម្រួល​អំពី​សំណាក់​អាជ្ញាធរ​ខណ្ឌមានជ័យ​ក៏ដោយ​នោះ​។​ ដោយហេតុ​នេះហើយ​បាន​ក្រុមកម្មករ ក​ម្មា​ការិនី​រោងចក្រ​ទាំងអស់គ្នា សម្រេចចិត្ត​នា​គ្នា​ប្រមូលយក​សំបក​កង់​រថយន្ត​យកមក​ដុត​នៅខាងមុខ​រោងចក្រ ដើម្បី​ទាមទា​អោយ​ភាគី​ខាង​ក្រុមហ៊ុន​ចេញមុខ​មក​ធ្វើកា​រោះ​ស្រាយ​ជាមួយនិង​ពួកគាត់ តែ​ប្រសិនណាបើ​ភាគី​ខាង​រោង​ច្រក​មិនមាន​ដំណោះស្រាយ​ជូន​ដល់​ពួកគាត់​ទេ​និង​បន្តធ្វើ​បាតុកម្ម​ទាមទារ​ជា​បន្តទៅទៀត​ ៕ (ប្រភព TV5)

កម្មករ ១០០ នាក់ ធ្វើបាតុកម្ម​នៅ​រោងចក្រ​កាត់ដេរ ខន​ប្រេ​ស ហូល​ឌី​ង​