ចាប់បាន​ជនសង្ស័យ គាស់​តូប​ផ្សារ​ឃ្លាំង​រំសេវ​លួច​ទូរស័ព្ទ​

រាជធានី​ភ្នំពេញ ​៖​ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​ ២ ​នាក់​ត្រូវ​នគរបាល​ខណ្ឌទួលគោក សហការ​ជា​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ​១ ​និង ​៣០ ​នាទី​យប់​រំលង​អា​ធ្រ​ត្រ​ចូល​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៥​បន្ទាប់ពី​ធ្វើ​សកម្មភាព​គាស់​តូប​ផ្សារ​ឃ្លាំងរំសេវ បាន​៤ ​ថ្ងៃ ​។​ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​ម៉េង លី​ ភេទ​ប្រុស អាយុ ២១​ ឆ្នាំ​ជា​អ្នករៀន​ជួសជុល​ទូរស័ព្ទ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​ ២៦៥ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌទួលគោក​ ។

ចាប់បាន​ជនសង្ស័យ គាស់​តូប​ផ្សារ​ឃ្លាំង​រំសេវ​លួច​ទូរស័ព្ទ​

ចំណែក​ជនរងគ្រោះជា​ម្ចាស់​ឈ្មោះ ​ឃុ​ត សុខ​កេង ភេទ​ប្រុស អាយុ ២៦ ​ឆ្នាំ​ មុខរបរជាង​ជួស​ជុសទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ ​៧ ផ្លូវ​លេខ ​៧ បូរី​ ស្រេង គង់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ​បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ទូរស័ព្ទ​សេរី​ទំនើបៗ​ចំនួន​ 40 ​គ្រឿង កុំព្យូទ័រ យួរដៃ ( ឡេ​ប​ថប​) ០២​គ្រឿង ម៉ូតូ​មួយគ្រឿង​ម៉ាក Little Cub ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BP-9829​និង​ប្រាក់​ចំនួន ៣៨០ ​ដុល្លារ​។

ចាប់បាន​ជនសង្ស័យ គាស់​តូប​ផ្សារ​ឃ្លាំង​រំសេវ​លួច​ទូរស័ព្ទ​

​តា​មន្ត្រីនគរបាល​ខណ្ឌ​ទួលគោក បានអោយដឹងថា ជនសង្ស័យ​មាន​បក្សពួក​២​នាក់​បានធ្វើ​សកម្មភាព​គាស់​តូច​ផ្សារ​ឃ្លាំង​រំសេវ​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៤​ខែធ្នូ​នៅពេលដែល​ម្ចាស់​ចាក់សោ​បិទទ្វារ​តូប​ផ្សារ​ទៅផ្ទះ​ដោយ​យកបាន​ទូរ​ស័​ព្ឌ​ចំនួន ១០២​ គ្រឿង​ កុំព្យូទ័រ​យួរដៃ ០២​គ្រឿង​ និង ​គ្រឿងបន្លាស់​ទូរស័ព្ទ មួយចំនួន​ ។ ​បន្ទាប់​យក​ពី​ចោរ​គាស់​តូច​ជនរងគ្រោះ​ក៍បាន​ប្តឹង​នគរបាល​ ។ ​លុះ​នៅវេលា​រំលង​អាធា​ត្រ​ថ្ងៃទី​៨​ខែធ្នូ ជន​សង​រងគ្រោះ​ប្រទះឃើញ​យក​យក​ទូរស័ព្ទ​មក​លក់​នៅ​ចំណុច​ស្តុ​ប​នាង​គ​ង្ហី​ង ផ្លូវ​លេខ​១៨២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​ក៍បាន​ប្តឹង​នគរបាល​ឃាត់ខ្លួន តែម្តង​៕ (ប្រភព TV5)

ចាប់បាន​ជនសង្ស័យ គាស់​តូប​ផ្សារ​ឃ្លាំង​រំសេវ​លួច​ទូរស័ព្ទ​   ចាប់បាន​ជនសង្ស័យ គាស់​តូប​ផ្សារ​ឃ្លាំង​រំសេវ​លួច​ទូរស័ព្ទ​