ស្ត្រី​ម្នា​ក់នៅ​កំពង់ឆ្នាំង ត្រូវ​ព្រះសង្ឃ​ល្បួងលួងលោម​បាត់បង់​ព្រហ្មចារី

​កំពង់ឆ្នាំង​៖​ព្រះសង្ឃ​មួយអង្គ​រង​ការចោទប្រកាន់​ពី​នារី​ថា​ បាន​លួងលោម​នាង​បាន​ខ្លួនប្រាណ​ និង ​កូន​មួយ​រត់គេចខ្លួន​បាត់​ពី​វត្ត​មក​សម្ងំលាក់ខ្លួន​នៅ​វត្ត​មួយ​ក្នុង​ខេត្តកំពង់ឆ្នាំង​។ ហេតុ​ការណ៍ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើងថ្ងៃទី​ ០៨ ខែ​ធ្នូ​ ឆ្នាំ២០១៥​ ខ​ណៈដែល​ស្ត្រី​ម្នាក់​បាន​បីកូន​ស្រី​តូច​មួយ​អាយុប្រមាណ​ជា ​៤​ ទៅ ​៥ ​ខែ​តាមរក​ព្រះសង្ឃ​មួយអង្គ​ដែល​បាន​ល្បួងលួងលោម​នាង​បានកូន​មួយ​ហើយ​បានគេច​ខ្លួន​មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​វត្ត ​(​នាក​ទីវ​ន្ត័​ហៅ​វត្ត​ស្ទឹង​) ​ស្ថិតក្នុង​ឃុំ​ព្រៃ​ប្រា​ល ​ស្រុក​រលៀប្អៀ ​ខេត្តកំពង់ឆ្នាំង​។

ស្ត្រី​ម្នា​ក់នៅ​កំពង់ឆ្នាំង ត្រូវ​ព្រះសង្ឃ​ល្បួងលួងលោម​បាត់បង់​ព្រហ្មចារី

ស្ត្រី​ដែល​ត្រូវ​ព្រះសង្ឃ​មួយអង្គ​ល្បួងលួងលោម​រហូត​បាន​ខ្លួនប្រាណ​ និង ​បានកូន​ស្រី​មួយ​ខាងលើនេះ​មានឈ្មោះ​ ភ.​ច.រ​ អាយុ ​២៣​ ឆ្នាំ​ រសនៅ​ក្នុងភូមិ​វត្តរ​ការ ឃុំ​ឪម៉ាល់ ​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ហើយ​ព្រះសង្ឃ​ដែល​បាន​ល្បួងលួងលោម​ស្ត្រី​ខាងលើ​ត្រូវបាន​គេស្គាល់​ព្រះនាមថា​ (​រិ​ន​)​ ព្រះ​ជ​ន្ម ២៨​វស្សា ​បួស​ស្នាក់នៅ​វត្ត​រការ​ ។ ​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​អោយដឹងថា​ នៅមុន​នាង​បាន​ជ្រុលខ្លួន​ស្រឡាញ់​ព្រះសង្ឃ​ខាងលើនេះ​ដោយសារ​ព្រះសង្ឃ​នេះ​បាន​មកលេង​ផ្ទះ​នាង​ និង ​បាន​សុំ​ស្រឡាញ់​នាង​ដោយបាន​អះអាងថា​នឹងសឹក​យក​នាង​ជា​ប្រពន្ធ​ហើយ​ការ​ថ្លោះធ្លោយ​នេះ​បានកើត​ឡើងខ​ណៈដែ​ល​ម្តាយ​នាង​មិន​នៅផ្ទះ​នៅ​ធ្វើស្រែ​ដោយ​ទុកអោយ​នាង​នៅ​ពី​នាក់​បងប្អូន ។

ស្ត្រី​ម្នា​ក់នៅ​កំពង់ឆ្នាំង ត្រូវ​ព្រះសង្ឃ​ល្បួងលួងលោម​បាត់បង់​ព្រហ្មចារី

ស្ត្រី​រងគ្រោះ​បាន​អោយដឹងទៀតថា​ក្រោយមក​នាង​មាន​ផ្ទៃពោះ​បាន​ទូរ​សព្ទ័​ប្រាប់​ទៅ​ព្រះសង្ឃ​ខាងលើ​ស្រាប់តែ​អោយ​នាង​ទំលាក់​កូន​ចោល​ដោយ​ខ្លាច​មាន​បញ្ហា​ព្រះសង្ឃ​ខាងលើ​បាន​រត់គេចខ្លួន​បាត់​ម​ក​សម្ងំ​លាក់ខ្លួន​នៅក្នុង​វត្ត​ស្ទឹង​រហូត​ ។ ​ម្តាយ​ស្ត្រី​រងគ្រោះ​មកជា​មួយ​បានឱ្យដឹងថា​ដោយមាន​កា​រស​ង្ស​យ័​កូនស្រី​របស់គាត់​ចេះតែ​អង្គុយ​មុខក្រៀមខ្លាំងពេក​ក៏បាន​សួ​នាំ​ក៍៏ធ្លាយ​សាច់រឿង​នាង​មាន​ផ្ទៃពោះ​ ៤ ​ខែ​កន្លះ​ តែម្តង​ខ​ណៈដែល​រឿងហេតុ​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ ​២០១៤ ​មកម្ល៉េះ​។​

ស្ត្រី​ម្នា​ក់នៅ​កំពង់ឆ្នាំង ត្រូវ​ព្រះសង្ឃ​ល្បួងលួងលោម​បាត់បង់​ព្រហ្មចារី

កន្លងមក​នាង​ និង​ ម្តាយ​បានមក​តាមរក​ព្រះសង្ឃ​នេះ​ម្តង ជា​ពី​រដង​មកហើយ​ ដើម្បីអោយ​ព្រះ​ស​ង្ឃ​ខាងលើ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​តែ​មក​ម្តងណា​ក៍​មិនដែល​ជួប​​ម្តងណា​នោះឡើយ ​ហើយ​តែងតែ​គេច​មុខ​រហូត​ហើយ​ម្តងនេះ​ព្រះសង្ឃ​ខាងលើ​បាន​ទូរ​សព្ទ័​ហៅ​អោយ​នាង ​និង ​ម្តាយ​យក​កូនស្រី​កម​ជួប​នៅ​និង​វត្ត​ស្ទឹង​នេះ​តែ​អ្វីដែល​អោយ​នាង​ដាច់ចិត្ត​ប្តឹង​សមត្ថកិច្ច​នេះ​ព្រោះ​ព្រ​សង្ឃ​ខាងលើ​បាន​គេចខ្លួនបាត់​តាំងពី​មុន​នាង ​និង​ម្តាយ​នាង​មកដល់​ម្ល៉េះ​។​

សមត្ថកិច្ច​នគ​បាល​មូល​ដ្ថា​ន​បានឱ្យដឹង​ផងដែរ​ថា​ព្រះចៅអធិការ​វត្ត​ស្ទឹង​នេះ​មិនដែល​បាន​សហការ​ជាមួយ​អាជ្ញាធ​មូលដ្ឋាន​នោះឡើយ​ទោះជា​មាន​អ្នក​មក​ស្នាក់នៅ​ក្នុង​វត្ត​ក៏មិនដែល​រាយ​ការណ៍ជូន​សមត្ថកិច្ច​ម្តងណា​នោះឡើយ​ ដែលជា​ការ​ពី​បាក​របស់​សមត្ថកិច្ច​ហើយ​វត្ត​ស្ទឹង​នេះ​មិនមាន​ព្រះសង្ឃ​ជា​កូន​អ្នកភូមិ​ណា​ម្នាក់​នោះទេ​សុទ្ធតែ​ព្រះសង្ឃ​មកពី​ខាងក្រៅ​ទាំងអស់​៕ (ប្រភព TV5)​ កំពង់ឆ្នាំង​ថ្ងៃទី​០៨ ខែ​ធ្នូ​ ឆ្នាំ២០១៥