ក្រុមចោរសម្លាប់​អ្នករត់​ម៉ូតូ ​ប្លន់​យក​ម៉ូតូត្រូវបាន​ចាប់ខ្លួន​

ភ្នំពេញ​៖ កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ បានធ្វើការ​ចាប់ខ្លួន ជនសង្ស័យ​ជាមុខសញ្ញា​ក្រុមចោរ​ប្រដាប់អាវុធមួយក្រុម បាន​ចំនួន​ ៨ ​នាក់​ជា​បន្តបន្ទាប់ ដែល​កន្លងមក​ក្រុម​នេះតែងតែបាន​ហៅ​អ្នករត់ម៉ូតូឌុបទៅ​កន្លែងស្ងាត់​រួច​វាយ​ប្លន់​យក​ម៉ូតូ បានសម្រេច​រាល់​លើក និង​ បាន​វាយ​សម្លាប់​បុរស​អ្នករត់​ឌុប​ម្នាក់​ប្លន់​យក​ម៉ូតូ នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​ក្នុងពេល​កន្លងមក​ផងដែរ និង​ មានសំណាង​គេចខ្លួន​រួច​រហូតមកដល់ ពេលនេះ​បានហៅ​ម៉ូតូឌុប​នាំទៅ​ធ្វើ​សកម្មភាព​ប្លន់​ទៀត ប៉ុន្តែ​ត្រូវបាន​កម្លាំង​ប៉ូលិស ខណ្ឌដង្កោ ល្បាត​ប្រទះឃើញមានការ​សង្ស័យ ក៏បាន​ធ្វើ​ការឃាត់​ត្រួតពិនិត្យ និង សាកសួរ​ ទើបដឹងថា​ជា​ចោរ​ក៏បាន​ចាប់ខ្លួន​តែម្ដង​។

ក្រុមចោរសម្លាប់​អ្នករត់​ម៉ូតូ ​ប្លន់​យក​ម៉ូតូត្រូវបាន​ចាប់ខ្លួន​

ហេតុ​ការ​ណ៏​នោះបាន​កើតឡើង កាលពី​វេលា​មោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​៣០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៤​នាក់​នោះ​១ឈ្មោះ ធឿន រ៉ាវី ហៅ រ៉ា ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ ​២៩​ ឆ្នាំ ស្នាកនៅមិន​ពិតប្រាកដក្នុង​រាជធានី​ភ្នំពេញ​២ ​ឈ្មោះ នី និ​ត ភេទ​ប្រុស អាយុ​ ៣០​ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ក្តាន់​ពីរ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។ ​៣ឈ្មោះ សួង សុខ​នាង ហៅ ស្រី​តូច ភេទ​ស្រី​អាយុ​ ២២​ ឆ្នាំ មុខរបរ​នារី​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សេន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រុមចោរសម្លាប់​អ្នករត់​ម៉ូតូ ​ប្លន់​យក​ម៉ូតូត្រូវបាន​ចាប់ខ្លួន​

​៤​ឈ្មោះ វុ​ធ ស្នាក់​នៅក្នុង​ខណ្ឌទួលគោក ហើយ​ក្រោយពេល​ចាប់ខ្លួន កម្លាំង​ប៉ូលិស​បាន​ដកហូត​បាន ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1D-1767 មាន​លេខ​តួ BE4DC-TH-205471 និង​លេខ​ម៉ាស៊ីន E450-6H205471​ ម៉ា​ឡេ​ត​១​សម្រាប់​ប្រើ​ជា​អាវុធ​ក្នុង ពេលធ្វើ​សកម្មភាព​វាយ​ប្លន់​ទៅលើ​ជនរងគ្រោះ ​អាវយឺត​ដៃ​វែង​ព​ណ៏​ខ្មៅ​១ ថង់យួរ​ពណ៌​បៃតង​១​សម្រាប់​ដាក់​ម៉ា​ឡេ​ត និង​ មាន​អាវុធខ្លី ​១​ដើម​ផងដែរ ។ ក្រោយពេល​ឃាត់ខ្លួន​ជាន​៤​នាក់​ខាងលើ​រួច ប៉ូលិស​បាន​នាំទៅ​ធ្វើការ​សាកសួរ ហើយ​ជន​នោះបានសារភាពថា​មាន​បក្សពួក​មួយចំនួន​ទៀត ទើប​ប៉ូលិស​បន្តទៅ​ឃាត់ខ្លួន បក្សពួក​ទាំងនោះ​បាន​ចំនួន​៤​នាក់ ទៀត ។

ក្រុមចោរសម្លាប់​អ្នករត់​ម៉ូតូ ​ប្លន់​យក​ម៉ូតូត្រូវបាន​ចាប់ខ្លួន​

ជនទាំង ៤ នាក់នោះ​មាន ១​ឈ្មោះ ស្រ៊ុន តឹក​ឡាយ ហៅ គឹម ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ មានស្រុកកំណើត​នៅក្នុង​ភូមិ​ចារ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​ ​​ឃាត់ខ្លួន​បាននៅ​ចំណុច​ស្ថានីយ៍ប្រេងឥន្ធនៈ អេ​ច​អិ​ល តាមផ្លូវ​ជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ២​ឈ្មោះ គីង គឹម​ស៊ន ភេទ​ប្រុស អាយុ​ ៣១​ ឆ្នាំ ស្នាក់នៅ​ផ្ទះជួលក្បែរ​រោងចក្រ តេង ឡាយ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ត្រូវ​ឃាត់ខ្លួន​បាននៅ​ចំណុច​មុខ​ក្លឹប ហ្វ័​រ​ជូន ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​

ក្រុមចោរសម្លាប់​អ្នករត់​ម៉ូតូ ​ប្លន់​យក​ម៉ូតូត្រូវបាន​ចាប់ខ្លួន​

ដោយ​ដកហូត​ម៉ូតូ ២​គ្រឿង​ក្នុងនោះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1E-3921 និង ១​គ្រឿង ទៀត ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស់ ពណ៍​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z-7344 ព្រមទាំង​ស្លាក​លេខ​១​សន្លឹក ភ្នំពេញ 1CM-9553 និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ៣, ឈ្មោះ វណ្ណ ដា​រ៉េត ភេទ​ស្រី អាយុ​២៩​ឆ្នាំ ឃាត់ខ្លួន នា​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច​ក្នុងភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាទ ស្រុក​ពញាឮ ខេត្តកណ្តាល និង ៤ឈ្មោះ មឿ​ន គ​ន្ធា ហៅ ចិន្តា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ឃាត់ខ្លួននា​វេលា​ម៉ោង ១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ដដែល នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៦​អា ស្ថិតក្នុង​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក មុខកំពូល ខេត្តកណ្តាល​។

ក្រុមចោរសម្លាប់​អ្នករត់​ម៉ូតូ ​ប្លន់​យក​ម៉ូតូត្រូវបាន​ចាប់ខ្លួន​

ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ នៅក្នុង​រាជធានី​ភ្នំពេញ​បាន សម្រេច​ចំនួន ៨​លើក រួចមកហើយ ក្នុងនោះ​ខណ្ឌ​ព្រែក​ព្នៅ ៣​លើក ខណ្ឌ​ពោធិ​សែន​ជ័យ ២​លើក ខណ្ឌដង្កោ ២​លើក និង​ខណ្ឌ​ជ្រោយចង្វារ ១​លើក​ដោយបាន​សម្លាប់​អ្នករត់ ម៉ូតូឌុប​ម្នាក់​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ​ផងដែរ​៕ (ប្រភព TV5)

ក្រុមចោរសម្លាប់​អ្នករត់​ម៉ូតូ ​ប្លន់​យក​ម៉ូតូត្រូវបាន​ចាប់ខ្លួន​