ចុះបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន ធ្វើឱ្យ​កក្រើក​នៅ​ខេត្តព្រះវិហារ​

នៅវេលា​ម៉ោង ១១ និង ៥៣ នាទី ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០១៥ កំលាំង​​អា​វុ​ធ​ហត្ថ​ស្រុក និង អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ធម្មជាតិ​តេ​ជោ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង​ឋិត​នៅភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយមាន​ការដឹកនាំ​ដោយ​លោក​វរសេនីយ៍ ពេជ្រ សុ​ភី មេបញ្ជាការ ស្រុក​ជាំ​ក្សាន្ត ក្នុងការ​ចុះបង្ក្រាប​នោះបាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស ប្រុស ស្រី ចំនួន ៤ នាក់​ពាក់ព័ន្ធ​ករណី​ជួញដូ​គ្រឿងញៀន ១ ឈ្មោះ ឃុន រុំ ភេទ​ស្រី អាយុ ៣៤ ឆ្នាំ មុខរបរ​កសិករ ២ ឈ្មោះ តេង ផាត់ ភេទ​ប្រុស អាយុ ៥០ ឆ្នាំ មុខរប​កសិករ ៣ ឈ្មោះ ចាន់ ឡាយ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ៤ ឈ្មោះ ចែម សុវណ្ណ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ។

ចុះបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន ធ្វើឱ្យ​កក្រើក​នៅ​ខេត្តព្រះវិហារ​

ចុះបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន ធ្វើឱ្យ​កក្រើក​នៅ​ខេត្តព្រះវិហារ​

ជនសង្ស័យ​ទាំង ៤ នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដូចគ្នា និង​បាន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌ ស​ថ្លា ហៅ​ម៉ា​ទឹកកក ចំនួន​២​កញ្ជប់​តូច ធំ​១ កញ្ជប់ ថ្នាំ​ពណ៌​ផ្កាឈូក​ចំនួន ១ គ្រាប់ ដែកកេះ​ចំនួន ១៥ ជញ្ជីង​សំរាប់​ថ្លឹង ១ គ្រឿង និង សម្ភារៈ​សម្រាប់​ជក់​មួយចំនួន​ទៀតផង​ដែរ ។ ប​ច្ចុ​ប្បន្ត​ជនសង្ស័យ​ទាំង ៤ នាក់​ត្រូវបាន​បញ្ជូនមក មន្ទីរ​យុត្តិធម៌ អាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​ចងក្រង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់ ៕ (ប្រភព TV5)

ចុះបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន ធ្វើឱ្យ​កក្រើក​នៅ​ខេត្តព្រះវិហារ​ ចុះបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន ធ្វើឱ្យ​កក្រើក​នៅ​ខេត្តព្រះវិហារ​