វិធីកម្ចាត់ជាតិខ្លាញ់អោយស្រកលឿនបំផុត ទៅតាមប្រភេទក្បាលពោះរបស់អ្នក

នៅពេលដែលអ្នកមិនលើស​ទម្ងន់ អ័រម៉ូន និងសារធាតុគីមីដែលបញ្ចេញ​ដោយកោសិកាខ្លាញ់​មិនធ្វើឲ្យ​ប៉ះពាល់ដល់សុខភាពឡើយ។ ក៏ប៉ុន្តែប្រសិនបើ​កោសិកាខ្លាញ់​​លើស​កម្រិត ហើយមាន​ទំហំច្រើនជាងធម្មតា អ្នកនឹងមានបញ្ហាលើសទម្ងន់ជាមិនខាន។
 
វិធីកម្ចាត់ជាតិខ្លាញ់អោយស្រកលឿនបំផុត ទៅតាមប្រភេទក្បាលពោះរបស់អ្នក
ក្បាលពោះធ្លាក់ចុះក្រោម
ការធាត់ដុះពោះធ្លាក់ចុះក្រោម បណ្តោលមក​ពី​ជាតិខ្លាញ់ទាំងអស់នៅក្នុងរាងកាយត្រូវ​ប្រមូលផ្តុំនៅក្រោមស្បែក ប៉ុន្តែជាទូទៅវាកើតមាន​ជុំវិញចង្កេះ, ភ្លៅ និងត្រគាក។
ក្បាលពោះកំប៉ោងមានខ្លាញ់តិច
ក្បាលពោះកំប៉ោងមានខ្លាញ់តិច ជាធម្មតាបណ្តោលមកពីកត្តាជីវភាពរស់នៅប្រចាំថ្ងៃដែលស្រណុកសុខស្រួលពេក និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ប្រសិនបើអ្នក​មិនបាន​ធ្វើការសម្អាត​ខ្លាញ់នេះទេ វា​នឹង​កាន់តែរីកធំឡើង​បន្តិចៗជារៀងរហូត។
ធ្វើដូចម្តេចទើបអាចកម្ចាត់​បញ្ហានេះបាន៖ អ្នក​ត្រូវធ្វើលំហាត់ប្រាណ​កម្រិតមធ្យមអោយបាន​ទៀងទាត់ និងបន្ថែមឱសថជួយសម្រួល​ដល់ប្រព័ន្ធរំលាយអាហារនៅក្នុងរបបអាហាររបស់អ្នក។ ចំពោះលទ្ធផល​នឹង​បង្ហាញ​យ៉ាង​ឆាប់រហ័ស ក្នុងរយៈពេល​ពីរបីថ្ងៃ ឬយូរបំផុតពីរបីសប្តាហ៍បន្ទាប់ពីការអនុវត្ត ដោយផ្អែកទៅលើ​ប្រភេទនៃរាងកាយ និងទម្រង់រំលាយអាហាររបស់អ្នក។
ក្បាលពោះធំមាន​ខ្លាញ់ជុំវិញចង្កេះ
ភាគច្រើន​បណ្តោលមកពីជីវភាពរស់នៅ និងរបបអាហារដែលមិនមាន​តុល្យភាពទើបនាំអោយធាត់។  តើអ្នកដឹងទេថា ការធាត់បែបនេះ​ត្រូវដោះស្រាយដោយបែបណា?
ធ្វើដូចម្តេចទើបអាចកម្ចាត់​បញ្ហានេះបាន៖ ដំបូងអ្នកត្រូវតែព្យាយាម និងចៀសវាងញ៉ាំអាហារ​ចៀនដែលមាន​ជាតិខ្លាញ់ច្រើន, ស្ករ, អាកុល...។ រួមបញ្ចូលទាំង​ការធ្វើ​លំហាត់​ប្រាណ​​កម្រិតមធ្យម​អោយបាន​ទៀង​ទាត់​ជាប្រចាំថ្ងៃ ហើ​យប្តូររបបអាហារមកទទួលទាន ប្រូតេអ៊ីន, សារធាតុរ៉ែ និងវីតាមីនចាំបាច់ដើម្បីគ្រប់គ្រងទម្ងន់អោយបាន​ល្អ៕
ដោយ៖ Seng Hong
ប្រភព៖ fhfn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីកម្ចាត់ជាតិខ្លាញ់អោយស្រកលឿនបំផុត ទៅតាមប្រភេទក្បាលពោះរបស់អ្នក