សំបកក្រូចឆ្មាតែមួយចំណិតអាចព្យាបាលជំងឺរលាកយ៉ាង​មាន​ប្រសិទ្ធិភាព

លោកអ្នកប្រហែលជាបាន​ដឹងហើយថា ក្រូចឆ្មា​សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជា វីតាមីន C, A, B1, B6, ម៉ាញ៉េស្យូម, អាស៊ីតផូស្វ័រ, កាល់ស្យូម, ប៉ូតាស្យូម, និងហ្វូលិក។ សារធាតុទាំងនេះ​អាច​ការពារ​ប្រឆាំនឹងជំងឺជាច្រើន ព្រមទាំងផលប៉ះពាល់វិជ្ជមាន​ជាច្រើន​នៅលើ​ពោះវៀន, ក្រពះ, ថ្លើម និងប្រព័ន្ធ​ការពារ​រាងកាយទាំងមូល។
 
សំបកក្រូចឆ្មាតែមួយចំណិតអាចព្យាបាលជំងឺរលាកយ៉ាង​មាន​ប្រសិទ្ធិភាព
ទឹកក្រូចឆ្មា មាន​ជាតិជូរអាចដោះស្រាយបញ្ហា​ដំណើរការ​នៅក្នុងរាងកាយ និង​ជួយសម្រួលដល់ក្រពះ។ ចំពោះសំបកក្រូចឆ្មាវិញ មាន​ប្រសិទ្ធភាព​សម្លាប់មេរោគ និងស្លឹករបស់វា​មាន​គុណសម្បត្តិ​ព្យាបាល​ជំងឺគ្រុន​បានយ៉ាងប្រសើរ។
អ្វីដែលអ្នកមិន​បាន​ដឹងពីមុន​មកនោះគឺ ក្រូចឆ្មា​អាច​ព្យាបាល​ជំងឺឈឺសន្លាក់បាន ហើយ​ប្រេងនៅក្នុងសំបក​របស់វាទៀតសោធ​អាច​ជំនួយដល់សសៃឈាម, បង្កើត​ឥទ្ធិពល​ប្រឆាំង​នឹង​​ការ​រលាក និងសសៃប្រសាទ។
ខាងក្រោមនេះ ជារូបមន្ត​សាមញ្ញ ពីរយ៉ាងដែលមាន​ប្រសិទ្ធិភាពបំផុត៖
- ចាប់ផ្តើម​យក​សំបកក្រូចឆ្មា​មកលុញផ្ទាល់​នៅលើ​រាងកាយ​របស់អ្នក ត្រង់តំបន់ដែល​រង់នូវផល​ប៉ះពាល់ និងរុំ​ទុកអោយបាន​រយៈពេល​ពីរម៉ោង​ទើបយកចេញ។
- យកសំបកក្រូចឆ្មាទាំង​មូលពុះជាពីរដាក់ចូលទៅក្នុងក្រឡមួយ និងចាក់ប្រេងអូលីវពីលើអោយលិច។ បិទក្រឡអោយជិត និងរក្សាល្បាយនេះរយៈពេលពីរសប្តាហ៍។ បន្ទាប់មក អ្នកត្រូវ​យក​ល្បាយនេះ​កលាបនៅលើតំបន់ដែលរង់នូវផលប៉ះពាល់ និងរុំទុកមួយយប់។
ដោយ៖ Seng​hong
ប្រភព៖ fhfn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សំបកក្រូចឆ្មាតែមួយចំណិតអាចព្យាបាលជំងឺរលាកយ៉ាង​មាន​ប្រសិទ្ធិភាព