រោគសញ្ញានៃការរលូតកូន

ការមាន​ផ្ទៃពោះ​ជាពេលវេលា​ដ៏សំខាន់​បំផុត​នៅក្នុង​ជីវិត​របស់មនុស្ស​ស្រី។ តែទោះបីជា​យ៉ាងណា វាអាច​ធ្វើឲ្យ​អ្នកខូចចិត្ត និង​ហត់នឿយ​យ៉ាងខ្លាំង នៅពេល​អ្នក​រលូតកូន។ តាម​ការ​ស្ទង់​ស្ថិតិ​កាលពីថ្មីៗ​នេះបាន​ឲ្យដឹង​ថា ស្ត្រីមាន​ផ្ទៃពោះជាង ២០% បាន​រលូតកូន​ក្នុងសប្តាហ៏ទី ៤ និងស្ត្រីមាន​ផ្ទៃពោះ​មួយចំនួន​ទៀត​រលូតកូន​នៅក្នុង​សប្តាហ៏ទី ២០។
យោង​តាមអ្នក​ជំនាញផ្នែក​រោគស្ត្រីបាន​ឲ្យដឹងថា មនុស្សស្រី​ភាគច្រើន​មិនបាន​ដឹងថា ការរលូតកូន​កើតឡើង​ឡើយ បើទោះបី​ជាមុនពេល​នាង​បាត់រដូវ ឬមុនពេលនាង​ដឹងថា នាង​មាន​ផ្ទៃពោះ។
 
រោគសញ្ញានៃការរលូតកូន
ថ្ងៃនេះ វេជ្ជបណ្ឌិត​បានណែនាំឲ្យស្ត្រី​មានផ្ទៃពោះ​ទាំងអស់​ឲ្យ​មានការប្រុងប្រយ័ត្ន​នៅក្នុង​ត្រីមាស​ដំបូង បានន័យថា​ក្នុងរយៈ​ពេល ៣ខែដំបូង​ក្រោយ​ពេលមាន​ផ្ទៃពោះ។ អាការៈ​នៃការ​រលូត​កូនកើតឡើង​ក្នុងសប្តាហ៏ទី ៤ ហើយស្ត្រី​នឹងមាន​បញ្ហាបំរែបំរួល​រាងកាយ និង​អារម្មណ៏។ មិនយូរ​ទេ អ្នកនឹង​បានដឹង​ពីរោគសញ្ញា​នៃការ​រលូតកូន ដែល​ត្រូវបាន​គេបញ្ជូន​ទៅកាន់​បន្ទប់​សង្រ្គោះ​បន្ទាន់។ ការ​មិនអើពើ​នឹងរោគសញ្ញា​មាន​តែធ្វើឲ្យ​កូន និងម្តាយ​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់។
ខាងក្រោម​នេះជាការបង្ហាញ​ពីអាការៈនៃការ​រលូតកូន​ក្នុងសប្តាហ៏ទី៤ ដើម្បីមើល​ឲ្យ​ដឹងថា តើការ​រលូតកូន​មានលក្ខណៈ​បែបណា ដូច្នេះអ្នក​នឹងអាច​ដោះស្រាយ​បញ្ហាបាន ប្រសិន​បើ​ចាំបាច់។ ហើយអ្វីដែល​សំខាន់ចំពោះ​អ្នកគឺ មិនត្រូវភ័យខ្លាច​ឡើយ ព្រោះវា​អាចបណ្តាល​ឲ្យអ្នក​ជួបនឹងបញ្ហា​សុខភាព​កាន់តែធ្ងន់ធ្ងរ​ឡើង។
លំហូរឈាម​ច្រើន
មាន​លំហូរឈាមច្រើន​ប្រាកដជា​សញ្ញានៃការ​រលូតកូន​ក្នុងសប្តាហ៏ទី ៤។ តែទោះ​បីជាយ៉ាងណា ដើម្បីឲ្យ​ប្រាកដថា វាពិត​ជារលូតមែន អ្នកគួរ​ទៅពិនិត្យ​មើល​កម្រិតឈាម​របស់​អ្នក ព្រោះពេលខ្លះ​នៅពេល​កម្រិតអរម៉ូន​ធ្លាក់ លំហូរឈាម​ក៏កើតមាន​ឡើង។ ហើយ​ក៏គួរយកចិត្តទុកដាក់​ថា តើមាន​លំហូរឈាម​ច្រើន ឬក៏តិច។
សម្គាល់មើល​កម្រិតនៃ​ការដកដង្ហើម
បញ្ហាដកដង្ហើម​ជាសញ្ញាជាក់លាក់​មួយនៃ​ការរលូតកូន​ក្នុង​សប្តាហ៏ទី ៤។ ស្ត្រីប្រឈម​នឹងបញ្ហា​ដង្ហើមធ្ងន់ធ្ងរ ហើយ​ពេលខ្លះ​ពិបាក​ក្នុងការ​ដកដង្ហើម។ ជាធម្មតា បញ្ហានេះ​កើតឡើង ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ ឬតានតឹង​ខ្លាំង ដូច្នេះខ្លួន​អ្នកត្រូវចេះ​កាត់បន្ថយ​ស្ថានភាព​ដោយ​ខ្លួនឯង។
ចុកពោះ
អាការៈចុកពោះ​ជាសញ្ញាមួយ​ផ្សេងទៀត​នៃការ​រលូតកូន​ក្នុងសប្តាហ៏ទី ៤។ ប្រសិនបើ​អ្នកប្រឈមមុខ​នឹងការ​ឈឺចាប់​នេះ ត្រូវប្រញាប់​ទៅពេទ្យ​ជាបន្ទាន់។ ម្យ៉ាងវិញ​ទៀត អ្នកក៏គួរ​ដឹង​ថា នេះមិនមែន​ជាការឈឺចាប់​មួយ ដូចនឹង​ស្ត្រីផ្សេង​ទៀត​ជួបប្រទះ​ក្នុងពេល​មានផ្ទៃពោះ​ដែរ។ ប្រសិន​បើចុកពោះ ហើយ​មានឈាមមក​ជាមួយ​ផងដែរ នេះអ្នក​មិនត្រូវ​មិនអើពើ​បាន​ឡើយ។
លំហូរឈាម​ចេញពីទ្វារមាស​ខុសប្រក្រតី
លំហូរឈាម​ពណ៌ត្នោត​ចេញពីទ្វារមាស​ជាសញ្ញាមួយ​នៃការ​រលូតកូន ដែលអ្នក​ត្រូវយក​ចិត្តទុកដាក់។ ឈាមនេះ​ស្រដៀងគ្នា​នឹងពណ៌កាហ្វេ​ដែរ។ វាជាឈាម​ចាស់​ដែលស្ថិត​នៅក្នុង​ស្បូន​មួយរយៈ ហើយ​កំពុងតែ​ហូរចេញ​មកក្រៅយឺតៗ។
លំហូរទឹក​ជាលិកាស្អិតៗ​ខុសពីធម្មតា
ក្រៅពីមាន​លំហូរ​ឈាម អ្នកក៏​ត្រូវប្រឈម​មុខ​នឹងលំហូរ​ទឹកស្អិតៗ​ចេញតាមទ្វារមាស​ផងដែរ។ នេះជា​សញ្ញា​មួយទៀត​នៃការ​រលូតកូន​ក្នុង​សប្តាហ៏ទី ៤។
គ្រុនក្តៅ
ដោយសារតែការ​ឈឺចាប់ និង​ចុកពោះ ធ្វើឲ្យស្ត្រីមួយ​ចំនួន​កើតជំងឺ​គ្រុនក្តៅ។ ក្នុងដំណាក់​កាល​នេះ ស្ត្រីត្រូវទទួលទាន​ថ្នាំព្យាបាល​គ្រុនក្តៅ​ក្នុង​កម្រិតទាបបំផុត ដូច្នេះ​អ្នកអាច​ទប់ទល់​នឹង​សីតុណ្ហភាព​បាន។
តើនឹងមាន​អ្វីកើតឡើង​បន្ទាប់ពី​រលូតកូនរួច?
វាពិតជា​សំខាន់ខ្លាំង​ណាស់ ដែលត្រូវ​មើលថែខ្លួនឯង​ឲ្យបានល្អ​ប្រសើរ​បំផុត បន្ទាប់ពី​រលូតកូន​រួច។ អ្នកនឹងនៅ​តែបន្ត​មានលំហូរឈាម​យ៉ាងហោចណាស់​ដល់រយៈពេល ២សប្តាហ៏។ អាការៈ​ចុកពោះ និង​ឈឺចាប់​ក្នុងខ្លួននឹង​ត្រូវបាន​កាត់បន្ថយ​ដោយការ​ប្រើថ្នាំ​តាមវេជ្ជបញ្ជា​របស់អ្នក​ជំនាញ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រោគសញ្ញានៃការរលូតកូន