អង្គុយច្រើនពេកអាចបណ្តោលឲ្យ​ឆាប់ស្លាប់

ថ្មីៗនេះអ្នកស្រាវជ្រាវជាច្រើនបាន​ធ្វើការសន្និដ្ឋាន​ថា៖ ប្រសិនបើអ្នកមាន​ទម្លាប់អង្គុយច្រើនពេក, គេងច្រើនពេក ហើយ​មាន​ភាពខ្ជិលមិន​ចង់ហាត់ប្រាណ អាច​ត្រូវ​ប្រឈម​នឹង​ការ​ឆាប់ស្លាប់​ជាង​អ្នក​ដែលមា​នទម្លាប់ផ្ទុយពីនេះ។
តើ​អ្នកគួរតែគេងប៉ុន្មានម៉ោងទើបល្អ? ការគេងក្នុងមួយថ្ងៃច្រើនជាង ៩ម៉ោង គឺច្រើនជ្រុលណាស់ទៅហើយ។ តើគួរតែអង្គុយប៉ុន្មាន​ម៉ោងទើបល្អ? យកល្អ​អ្នកគួរតែអង្គុយ​ ៧ម៉ោងក្នុងមួយថ្ងៃ​បាន​ហើយ។ ចំណែកឯការលំហាត់ប្រាណវិញ អ្នកគួរតែធ្វើតិចបំផុតឲ្យបាន ១៥០នាទី ក្នុងរយៈពេល ១សប្តាហ៍។
 
អង្គុយច្រើនពេកអាចបណ្តោលឲ្យ​ឆាប់ស្លាប់
តើការអង្គុយច្រើនពេកអាច​បណ្តោលឲ្យឆាប់ស្លាប់មែនទេ?
បើយោងតាម​អ្នកជំនាញ​ផ្នែកសុខភាព​បាន​បង្ហាញថា ទម្លាប់នៃការអង្គុយ និងគេង អាចប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សម្នាក់ៗ។ ដូច្នេះ​ទម្លាប់នៃការអង្គុយ និងគេង​ អ្នកគួរតែ​បោះបង់ចោល​ដូចជាការជក់បារី និងផឹកស្រាដែរ។ ចំពោះការស្រាវជ្រាវនេះត្រូវបាន​ធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតទៅលើមនុស្សជាង ២សែននាក់ ដូច្នេះ​វា​មិនមែន​ជារឿង​លេង​សើចនោះទេ។
ប៉ុន្តែមាន​ករណីដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត​ លើ​ការស្រាវជ្រាវដូចគ្នា​នេះ។ ប្រសិនបើអ្នកមាន​ទម្លាប់ផឹកស្រា និងជក់បារី ធ្វើឲ្យ​ជីវិត​របស់អ្នកកាន់តែ​ខីចខ្ចីឆាប់រហ័សបំផុត៕
ដោយ៖ Senghong
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អង្គុយច្រើនពេកអាចបណ្តោលឲ្យ​ឆាប់ស្លាប់