សញ្ញាដំបូងព្រមានថា រាងកាយ​របស់មនុស្សស្រី​លើសកម្រិតអ័រម៉ូន Estrogen ច្រើន​ពេក

អ័រម៉ូនអ៊ឺស្រ្តូជែន (estrogen) ជាការ​រួមបញ្ចូល​គ្នាជា​ក្រុមមួយ​នៃអ័រម៉ូន​ដែល​មានតួនាទី​យ៉ាងសំខាន់​ក្នុង​ការកំណើន និង​ការអភិវឌ្ឍន៍​នៃប្រព័ន្ធបន្តពូជ​។ វា​ក៏ជាអ្នក​ទទួលខុសត្រូវ​សម្រាប់​ការ​អភិវឌ្ឍន៍​នៃជាលិការ​សុដន់ និងស្រទាប់ស្បូន​ផងដែរ។ អ័រម៉ូនអ៊ឺស្ត្រូជែន ក៏បាន​ត្រៀមខ្លួន​ទុកជាមុន​សម្រាប់​ការបញ្ចេញ​ពងអូវុល។ ទោះ​ជាយ៉ាងណា មិនមែន​គ្រប់​អ័រម៉ូនអ៊ឺស្រ្តូជែន ទាំងអស់​សុទ្ធតែ​មាន​មុខងារ​ដូចគ្នានោះ​ទេ។ ក្នុងចំណោម​អ័រម៉ូនមួយ​ចំនួន​នៃអ័រម៉ូន​ទាំង​អស់ ក៏មាន​អ័រម៉ូន​ដែលត្រូវ​បានផ្សារ​ភ្ជាប់​ជាមួយនឹង​ការកើតឡើង​នូវហានិភ័យ​នៃការ​វិវត្តទៅ​ជាជំងឺមហារីកសុដន់​ផងដែរ។
 
សញ្ញាដំបូងព្រមានថា រាងកាយ​របស់មនុស្សស្រី​លើសកម្រិតអ័រម៉ូន Estrogen ច្រើន​ពេក
អ័រម៉ូនអាក្រក់​ទាំងនេះ ភាគច្រើន​បាន​កើតឡើង​ចំពោះស្រ្តី​នៅប៉ែក​អាអាមេរិក​ខាងជើង។ លក្ខខណ្ឌ​នៃអ័រម៉ូនអ៊ឺស្តូ្រជែន ដែលលើស​នៅក្នុង​រាងកាយ​ត្រូវបាន​គេហៅថា ឥទ្ធិពល​អ៊ឺស្រ្តូជែន ហើយ​ជាទូទៅវា​កើតឡើង​ដោយសារ៖ ភាពតានតឹង​ច្រើនពេក, ការទទួលទាន​ជាតិកាហ្វេអ៊ីនច្រើន​ហួសប្រមាណ, ការប្រើថ្នាំ​ពន្យា​កំណើត, ការព្យាបាល​ដោយ​អ័រម៉ូន, អ័រម៉ូន xenostrogen ពីការលាង​សម្អាត​ផលិតផល, គ្រឿងសំអាង និងផលិតផល​ប្លាស្ទិក។
សញ្ញា​នៃឥទ្ធិពល​អ៊ឺស្ត្រូជែន រួមមាន៖ ការឡើងទម្ងន់​មិនប្រក្រតី, កើត​មុន, អស់​កម្លាំង, ឆាប់ខឹង, រោគសញ្ញា​នៃការបម្រែបម្រួល​សុដន់ និងបញ្ហា​ប្រព័ន្ធខួរក្បាល។ ស្ថានភាព​ទាំងនេះ​អាចនាំឲ្យ​មានបញ្ហា​ដល់សុខភាព​ធ្ងន់ធ្ងរ​ដល់​សុខភាព​ដូចជា៖ ការ​គ្មានកូន, បញ្ហា​ស្បូន, ការដាច់​អញ្ចាញទឹក​រំអិលក្នុង​ស្បូន ជាដុំៗ, មហារីក​សុដន់ និងការ​រលូត​កូនម្ដង​ហើយម្ដង​ទៀត។ ដូចគ្នានេះ​ដែរ វាបានបង្កើនហានិភ័យ​នៃការ​អភិវឌ្ឍ​ជាជំងឺមហារីក​ថែមទៀតផង។
សញ្ញា​ផ្សេងទៀត៖
- ហើមពោះ
- ឈឺក្បាលមុនពេលមករដូវ
- រដូវមកមិនទៀតទាត់
- ការថយចុះចំណង់ផ្លូវភេទ
- សក់ជ្រុះ
- ការប្រែប្រួលអារម្មណ៍
- ត្រជាក់បាតដៃ, បាតជើង
- ការខូចមុខងារក្រពេញទីរ៉ូអ៊ីត
- បញ្ញា PMS
- ការរំលាយអាហារយឺត
- ជំងឺគេង (គេងមិនលក់)
- ការអស់កម្លាំង
ដើម្បីបន្សាប ឬកម្ចាត់​អ៊ឺស្រ្តូជែន ដែល​មាន​ឥទ្ធិពល​អាក្រក់នេះ​បាន ត្រូវ​តម្រូវឲ្យ​អ្នកទទួលទាន​អាហារឲ្យ​បានត្រឹមត្រូវ ទើបអាច​យក​អ័រម៉ូនអ៊ឺស្តូ្រជែន ដែល​លើស​ពីថ្លើម និង​ការ​បញ្ជា​នៃកោសិកា​អ័រម៉ូនអ៊ឺស្តូ្រជែន ដែល​ទទួលបាន។ របប​អាហារ​នេះនឹងធ្វើឲ្យ​មានតុល្យភាពអ័រម៉ូន​របស់អ្នក, ជម្រះស្បែក​របស់អ្នក និងលើក​កម្ពស់​ការ​សម្រកទម្ងន់។
បន្លែ
ប្រភេទនៃ​ក្រុមបន្លែ ដែលអ្នក​ត្រូវទទួលទាន​រួមមាន៖ ផ្កាខាត់ណា, ស្ពៃក្ដោប, ពពួកស្លឹក​បន្លែ, ស្ពៃជើងទា, ខាត់ណា​ និងបន្លែស្លឹកបៃតង​​ដែលមាន​ធាតុធម្មជាតិ​គេហៅថា I3C (indole-3-carbinol)។ សារធាតុចញ្ចឹម​ទាំងនេះ ត្រូវបាន​បំលែងទៅជា diindolymenthane (DIM) ដែល​មាន​សមត្ថភាព​ក្នុងការ​លុបបំបាត់​នូវអ័រម៉ូអ៊ឺស្តូ្រជែន ដែល​លើស​ពីថ្លើម​បានល្អប្រសើរ​បំផុត។ វាត្រូវបាន​ផ្តលល់អនុសាសន៍​ថា អ្នកត្រូវ​ប្រើប្រាស់​ជាអប្បបរមា ៣-៤ មុខនៃបន្លែទាំង​នេះនៅ​ក្នុងមួយសប្ដាហ៍៕
ដោយ៖ Brugn
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញាដំបូងព្រមានថា រាងកាយ​របស់មនុស្សស្រី​លើសកម្រិតអ័រម៉ូន Estrogen ច្រើន​ពេក