៥យ៉ាង ដែលមនុស្សស្រីតែងតែ​គិតក្នុងពេល​រួមភេទ

នៅពេល​រួមភេទ ធ្វើឲ្យ​មនុស្សស្រី​មានក្តីសុខ និង​សប្បាយ​រីករាយ​ជាមួយ​នឹងគូស្នេហ៏​របស់នាង ហើយ​ជាធម្មតាទេ ដែល​មនុស្សស្រី​​គិតដល់​អ្វីផ្សេង​ក្នុងពេល​កំពុង​រួមភេទ។ ប្រសិនបើ​អ្នក​មិនបាន​ដឹង​ពីអ្វីដែល​​មនុស្សស្រី​កំពុងតែ​គិតក្នុងពេល​អ្វីៗគ្រប់​យ៉ាងពុះកញ្ជ្រោល​ឡើង សូមអាចអត្ថបទខាងក្រោម​នេះដើម្បីបង្កើតបទពិសោធន៏​ឲ្យ​មាន​ក្តីសុខកាន់​តែខ្លាំង និងផ្តល់​សុវត្ថិភាព​សម្រាប់នាង។
 
៥យ៉ាង ដែលមនុស្សស្រីតែងតែ​គិតក្នុងពេល​រួមភេទ
គួរតែហាត់ប្រាណ​ខ្លះ មុនពេល​ទៅជួបគាត់
នេះជា​គំនិតទី ១ដែលស្ថិត​នៅក្នុងចិត្ត​របស់មនុស្សស្រី​គ្រប់រូប នៅពេលនាង​កំពុងស្រាតខោ​អាវចេញ​ពីខ្លួន ឬពេលដែល​គូស្នេហ៏នាង​កំពុងតែស្រាតខោអាវ​នាងចេញ លុះត្រាតែ​នាង​ជាមនុស្ស​ស្រីមាន​រូបរាងល្អឥតខ្ចោះ។ ហើយ​នាងនឹង​មាន​អារម្មណ៍​សោកស្តាយ​ ​ដែល​​មិនបាន​ធ្វើលំហាត់ប្រាណ​ដើម្បីឲ្យ​មាន​រាងស្អាត​បំផុត។
នាងបន់ឲ្យ​អ្នកបិទភ្លើង
ពន្លឺជាផ្នែក​មួយយ៉ាងសំខាន់ ដើម្បីបង្កើត​អារម្មណ៏ និង​បង្កើត​ទីកន្លែងដ៏ត្រឹមត្រូវ​សម្រាប់​គូស្នេហ៏ទាំងពីរក្នុងពេល​រួមភេទ។ នៅពេល​រួមភេទប្រុសៗតែងតែ​ចង់​បើកភ្លើង ដើម្បី​បានមើល​ឃើញ​ខ្លួនប្រាណ​របស់នាង​ឲ្យច្បាស់ តែយល់ល្អគួរ​បិទភ្លើង​ជាជម្រើស​ដ៏ប្រសើរ។
ហេតុអ្វីបាន​ជាមិនថើប និងស្ទាបអង្អែលឲ្យ​បានយូរទៅ?
ក្នុងពេលដែល​បុរសចង់ប្រញាប់ដើម្បី​ឈានទៅដល់​សកម្មភាព​ចុងក្រោយ ធ្វើឲ្យ​មនុស្សស្រី​តែងតែ​នឹកឆ្ងល់​ថា ហេតុអ្វីមិន​លេង និង​ស្ទាបអង្អែល​ឲ្យបាន​យូរទៅ។ មនុស្សស្រី​ជាច្រើន​គិត​ថា ការលេង និងស្ទាបអង្អែល​នឹងកាន់តែ​ធ្វើឲ្យនាង​មានសម្រើប​កាន់តែខ្លាំង​ឡើង និងមានក្តីសុខ​ជាងការ​សម្រុកចូល។

នាងឆ្ងល់ថា តើគាត់​រៀនក្បាច់​នេះមកពីណា
ក្នុងករណីមួយ​ចំនួន នាងសរសើរ​ចំពោះ​តិចនិច​របស់អ្នក និង​ចង់​ដឹងថា តើអ្នករៀន​វាតាម​វិធីណា ហើយក៏​មានពេលខ្លះ ធ្វើឲ្យនាង​ភ្ញាក់ផ្អើល តែមិនមែន​ជាចំណុច​ល្អទេ ប្រសិនបើ​អ្នក​ព្យាយាម​អនុវត្តក្បាច់​ណាមួយ​ដែលអ្នក​មើល​នៅក្នុង​រឿងសិច ហើយ​គិតថា វាធ្វើឲ្យ​មានក្តីសុខ។
តើគាត់អាច​រួមភេទ​យូរប៉ុណ្ណា?
នេះជាគំនិតទូទៅ​មួយ ដែលស្ថិត​នៅក្នុងខួរក្បាល​មនុស្សស្រី។ មិនចាំបាច់ត្រូវ​សម្រុកចូល​ញាប់ពេក​ទេ ព្រោះវា​នឹងធ្វើឲ្យ​ហត់នឿយ និងធ្វើឲ្យ​នាងមាន​ការឈឺចាប់។ ផ្ទុយទៅវិញ ពេលវេលា​កំណត់​ការរួមភេទ​ត្រឹមតែពី ១០-១២ នាទី ហើយ​បើលើសពី​នេះ យល់ល្អត្រូវ​ឈប់​សម្រាកសិន៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!