អាថ៌កំបាំងធ្វើឲ្យមនុស្សស្រី​សម្រេចកាមដល់កំពូល​ ដែលអ្នកគួរដឹង

គំនិតទូទៅដែ​លមានតាំងពីយូរ​មកហើយ​យល់ថា មនុស្សស្រី​អាចឡើងដល់​ចំណុចកំពូល​បានតាម​រយៈការ​បង្កាត់​ភ្លើងស្នេហ៏ ឬការ​លេង និង​ស្ទាប​អង្អែល។ តែ​ទោះបីជាយ៉ាងណា​តាម​​ការសិក្សាថ្មីមួយ​បានបដិសេធ​ចំពោះទស្សនៈ​នេះ ហើយបាន​និយាយ​ថា មនុស្សគ្រប់រូប​យល់ខុស​ចំពោះការ​សម្រេច​ទឹកកាម​របស់​មនុស្សស្រី។
 
អាថ៌កំបាំងធ្វើឲ្យមនុស្សស្រី​សម្រេចកាមដល់កំពូល​ ដែលអ្នកគួរដឹង
មនុស្សស្រីត្រូវ​ចំណាយពេល​យូរដើម្បីអាចសម្រេច​កាមបាន
ជាការ​ពិតណាស់ មនុស្សស្រី​ត្រូវចំណាយ​ពេលវេលាពី ១០-១៥នាទី ដើម្បី​សម្រេច​កាម។ តែទោះបី​ជាយ៉ាងណា ប្រសិន​បើការជម្រុញ​សម្រើប​បានត្រឹមត្រូវ មនុស្សស្រី​អាច​សម្រេច​កាម​បានក្នុង​រយៈពេល​មិនប៉ុន្មាននាទី។
ធ្វើ​សកម្មភាព​មុនពេល​សំរុកចូល
ការ​លេង និងស្ទាបអង្អែល​ដោយការ​បឺតមាត់, និយាយពាក្យ​ស្នេហាផ្អែមល្អែម, ឱប​ថ្នាក់ថ្នម និងត្រដុសស្រាលៗ​មុននឹង​ចាប់ផ្តើម​សម្រុកចូល, នេះក៏​ជាកត្តាសម្រេច​បាន​ក្នុង​ការធ្វើឲ្យ​មនុស្សស្រី​អាចសម្រេច​កាម​បានដែរ។

សមត្ថភាព​​អាចសម្រេច​កាម​បាន​​អាស្រ័យ​លើទំហំ និងទីតាំង​របស់កន្លែងឆ្តេញ
តាមការស្រាវជ្រាវ​ដែលបាន​ចេញផ្សាយ​ដោយមជ្ឈមណ្ឌល​ជាតិសម្រាប់​ព័ត៌មាន​ជីវបច្ចេកវិទ្យា (សហរដ្ឋអាមេរិច) កាលពីថ្មីៗ​នេះបាន​ឲ្យ​ដឹង​ថា មនុស្សស្រី​មួយចំនួន​ដែលមាន​កន្លែង​ឆ្តេញតូចអាច​សម្រេចទឹកកាម​បាន​ងាយស្រួល​ជាងមនុស្សស្រី​ដទៃ។
បរិយាកាស​រ៉ូមែនទិច
ការជ្រើសរើស​ទីកន្លែងរ៉ូមែនទិច, ពេលវេលាល្អៗ​សម្រាប់អ្នក​ទាំងពីរ និង​មិនទទួលបាន​ការរំខានក្នុង​ពេលបង្កាត់​ភ្លើងស្នេហ៏, ជាកត្តា​មួយដែល​អាចជួយឲ្យ​ថាមពល​ស្នេហា​កាន់តែ​ពុះកញ្ជ្រោល​ឡើង និងជម្រុញ​ឲ្យមនុស្សស្រី​សម្រេចទឹកកាម​បាន។
ការឈឺចាប់​ពេលសម្រេច​ទឹកកាម
យោងតាម​ការវិភាគ​របស់អ្នកវិទ្យាសាស្ត្របានឲ្យ​ដឹងថា កម្រិតនៃ​ការឈឺចាប់​របស់មនុស្សស្រី​នឹងកើន​ឡើងដល់ ១០៧% នៅពេល​នាងសម្រេចទឹកកាម។ យោងតាម​ការវិភាគ​បានឲ្យ​ឃើញ​ថា អរម៉ូនអង់​ដូភីន, អុកស៊ីតូស៊ីន និងប្រូឡាក់ទីន​នឹងត្រូវ​បានបញ្ចេញ​មកក្រៅ នៅពេលមនុស្សស្រី​សម្រេចទឹកកាម​ដែលជួយ​ឲ្យនាង​ក្លាយជាវីរៈនារី។
ឆ្តេញ និង​អាអូនតូចមានលក្ខណៈ​ដូចគ្នា
សរីរាង្គភេទ​របស់បុរស និងស្ត្រីកើត​ចេញពីកោសិកា embryonic ដូចគ្នា ហើយ​ត្រូវ​បានតភ្ជាប់ទៅនឹង​ប្រព័ន្ធសរសៃប្រសាទ​ដូចគ្នា។ ជាការ​ពិត កន្លែងឆ្តេញ​ស្រដៀងគ្នា​នឹងក្បាល​លិង្គ​ដែរ។ កន្លែងឆ្តេញ និងអាអូនតូច​អាចបះឡើង​ដោយសារការ​កើនឡើងនៃ​លំហូរឈាមក្នុងពេល​កំពុងជម្រុញ​អារម្មណ៏​ឲ្យសម្រើប។ ក្រោយពេល​សម្រេចទឹកកាមរួច ឆ្តេញ និង​អាអូនតូច​ត្រលប់​ទៅទន់​តាមបែប​ធម្មតាវិញ៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!