៧ចំណុចបង្ហាញថា នាងពូកែរឿងលើគ្រែ

ភាពអំនួត​អំពីការពូកែ​រួមភេទ​បាន​ល្អជារឿង​មួយ រីឯក្តីសង្ឃឹម​ក្នុងចិត្ត​ដែលអ្នក​មានជំនាញ​ក្នុងការ​រួមភេទ​ជារឿងមួយ​ផ្សេងទៀត ប៉ុន្តែតើអ្វីពិតប្រាកដ​ទៅដែលធ្វើឲ្យ​អ្នករួមភេទ​បាន​ល្អ? ខាងក្រោមនេះ​នឹងបង្ហាញ​ពីសញ្ញា​មួយចំនួន​ដែល​បញ្ជាក់​ថា គូស្នេហ៏​របស់អ្នក​ពិតជាពូកែក្នុង​ការបង្កាត់ភ្លើង​ស្នេហ៏​មែន។ សញ្ញាទាំងនេះ​ក៏បង្ហាញ​ដែរថា អ្នកជា​មនុស្ស​មាន​ជំនាញ​ដែរ ឬក៏​អត់ នៅពេល​រួមភេទ។
 
៧ចំណុចបង្ហាញថា នាងពូកែរឿងលើគ្រែ
អ្នកជំនាញ​បាននិយាយ​ថា វាមិនមែន​មានត្រឹមតែ​ការផ្សាភ្ជាប់​ផ្លូវ​កាយមួយ​តែប៉ុណ្ណោះទេ ដែលធ្វើឲ្យ​មនុស្សម្នាក់​ក្លាយ​ជាគូស្នេហ៏ដ៏ល្អ។
នៅពេល​មនុស្សពីនាក់ស្រឡាញ់គ្នា មានសារធាតុគីមី និង​ភាពស្និតស្នាល​នឹងត្រូវបានបង្កើតឡើង​ដោយការផ្សាភ្ជាប់​រវាងអារម្មណ៏ ឬ​រាងកាយ។ ដើម្បីឲ្យ​យល់កាន់​តែច្បាស់ និង​ដឹង​កាន់​តែ​ច្រើន ថាតើគូស្នេហ៏​អ្នកពូកែរឿង​លើគ្រែ ឬក៏អត់​នោះ សញ្ញា​មួយចំនួន​នឹងបង្ហាញ​ចេញមក នៅពេល​អ្នកបាន​ចំណាយពេលវេលា​នៅជាមួយ​មនុស្ស​ដែល​អ្នកស្រឡាញ់៖
 
មានភាព​ស្និតស្នាល
ប្រសិនបើអ្នកស្រឡាញ់​គូស្នេហ៏​របស់​អ្នក នោះនឹង​មាន​ភាពស្និតស្នាល​មួយកើតឡើងក្នុង​ពេលបង្កាត់​ភ្លើងស្នេហ៏។ ប្រសិនបើ​អវត្តមាន​នៃភាពស្និតស្នាល នោះស្នេហា​នឹង​លែង​មានន័យ​តទៅ​មុខទៀតហើយ។
ទំនុកចិត្ត
មនុស្សស្រី​គួរតែ​មានទំនុកចិត្ត​លើស្នេហា។ ប្រសិនបើ​ដៃគូរបស់អ្នកមាន​ទំនុកចិត្តល្អ​ចំពោះខ្លួននាង នោះនាង​ប្រាកដ​ជាមាន​ភាពក្លាហាន​នឹងសាកល្បង​ក្បាច់​ផ្សេងៗ​នៅលើគ្រែ។ មនុស្សស្រី​ដែល​មានទំនុកចិត្តលើខ្លួនឯង​ក៏ធ្វើឲ្យមនុស្សប្រុស​មានអារម្មណ៏​ពុះកញ្ជ្រោល​ខ្លាំង​ឡើងដែរ។
មានឆន្ទះ​នឹង​ផ្លាស់ប្តូរ
សញ្ញាដែល​បង្ហាញថា នាង​ជំនាញរឿង​លើគ្រែ គឺ​នៅពេលនាង​ទទួល​យក និងមាន​ឆន្ទៈយល់ព្រម​នឹងផ្លាស់ប្តូរ​ទម្លាប់​របស់នាង។ កុំឲ្យ​មានការ​ព្រួយបារម្ភ នាងចេះ​គ្រប់គ្រង​ហើយ ប្រសិនបើ​នាង​មានទម្លាប់​បែបនេះ​មែន អ្នកជា​បុរសម្នាក់​ដ៏មាន​សំណាង នៅពេល​បានបង្កាត់ភ្លើងស្នេហ៏​ជាមួយនាង។
ជំនាញ​ការស្តាប់
ប្រសិនបើ​មនុស្សស្រីពូកែស្តាប់ វាជាសញ្ញា​មួយបញ្ជាក់ថា នាងពូកែ​នឹងរឿង​លើគ្រែ។ នេះបាន​ប្រាប់ថា នាងនឹង​ត្រៀមខ្លួន​ដើម្បីធ្វើអ្វីគ្រប់​យ៉ាង ដើម្បីធ្វើឲ្យគូស្នេហ៏​នាងមាន​ក្តីសុខ។
រួមភេទ​មិនប្រញាប់
មនុស្សស្រី​ដែលរួមភេទ​លឿន និងតែងតែ​ប្រញាប់​មិនមែន​ជាដៃគូដែល​អ្នកគួរតែ​ចាប់អារម្មណ៏​លើឡើយ។ មានមនុស្សស្រី​ជាច្រើនក៏ចង់រួមភេទ​រហ័សដែរ ហើយក៏​មិនមាន​បុរសទាំង​អស់​ចង់​បាន​ការរួមភេទ​ប្រញាប់​បែបនេះ​គ្រប់ពេលវេលាដែរ។
អ្នកឆក់យក​ឱកាស
សញ្ញាមួយដែល​បង្ហាញថា នាងជាមនុស្សពូកែរឿង​លើគ្រែ​ គឺ​នៅពេលនាង​បង្ហាញចំណាប់អារម្មណ៏​ដើម្បីក្តាប់​យកឱកាសទាំងអស់​ដែល​នាងមាន។ ប្រសិនបើ​មនុស្សស្រី​របស់អ្នក​មាន​ចំណាប់​អារម្មណ៏​ប្រភេទនេះ នោះនាង​ក៏មានក្តីសុខ​នឹងការ​រួមភេទ​ផងដែរ។
លេងសើច
មិនមែនមនុស្សស្រី​គ្រប់រូបសុទ្ធតែ​លេងសើច​នឹងស្នេហា​ទាំងអស់ទេ ជាពិសេស​មិនមែន​មនុស្សស្រី​ដែលចង់​បានស្នេហា​យូរអង្វែង។ ប្រសិនបើ​គូស្នេហ៏​របស់អ្នក​ជាមនុស្ស​លេង​សើច និង​ម៉ត់ចត់ក្នុង​ពេល​តែមួយ នេះប្រាកដ​ជាសញ្ញា​មួយបង្ហាញ​ថា នាងមាន​ជំនាញ​ពីរឿង​លើគ្រែ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!