បញ្ហា ៥យ៉ាង​ដែលកើត​ឡើងក្នុងពេញ​រួមភេទ ធ្វើឲ្យ​មនុស្សស្រីមាន​ការអៀនខ្មាស់

ទំនាក់​ទំនង​ស្នេហ៍​រវាងស្រីនឹងប្រុស​នៅលើលោកនេះ គឺគេចមិនផុតពីការរួមភេទនោះឡើយ។ ព្រោះវា​ជាសេចក្តីសុខផ្នែករាង​កាយ និងផ្លូវអារម្មណ៍​ដែលអ្នក​ទាំងពីរបាន​ផ្តល់​ឲ្យ​គ្នាទៅ​វិញទៅមក។ ទន្ទឹមនឹងនេះ​ផងដែរ មាន​បញ្ហា​ ៥យ៉ាង​ដែលនឹងកើតមាន​ឡើងចំពោះស្រី ហើយ​ធ្វើឲ្យនាង​មាន​ការអៀន​ខ្មាស់ក្នុងពេល​រួមភេទ។ 
 
បញ្ហា ៥យ៉ាង​ដែលកើត​ឡើងក្នុងពេញ​រួមភេទ ធ្វើឲ្យ​មនុស្សស្រីមាន​ការអៀនខ្មាស់
១. សម្លេងខ្យល់​ចេញពីទ្វារមាស
ចំណុច​ដែល​ល្អ គឺ​សម្លេងខ្យល់​ចេញពីទ្វារមាស​មិន​ធុំក្លិន​ស្អុយ​ដូចផោម​ទេ។ សម្រាប់ដំណឹង​អាក្រក់ គឺ​សម្លេងខ្យល់​នេះលឺដូច​សម្លេង​ផោមដែរ។ ប៉ុន្តែវា​ជាឧបសគ្គមួយ ប្រសិនបើ​អ្នក​កំពុង​រួមភេទ ហើយ​មិនអាច​ទប់សម្លេងខ្យល់​នេះបាន។ វាហាក់បីដូចជា​មានអ្វីមួយ​រុញខ្យល់​ចូលទៅ​ក្នុងខ្លួន​អ្នក ហើយ​ក្រោយ​មកខ្យល់​នោះត្រូវ​តែបញ្ចេញ​មកខាង​ក្រៅវិញ។ វាមិន​ដូចជា​ផោមទេ ហើយអ្នកមិន​អាច​ទប់ទ្វារមាស​របស់អ្នក​បានឡើយ មិនថាអ្នក​ឧស្សាហ៏​ធ្វើលំហាត់ប្រាណ​ទ្វារមាស​ជារៀងរាល់ថ្ងៃ​ច្រើន​ប៉ុណ្ណាក៏ដោយ។
២. សម្លេង​ក្បាលពោះ
គាត់ប្រើក្បាច់​នៅពី​លើអ្នក។ គាត់កំពុង​តែសម្លឹងមើល​ភ្នែក​របស់អ្នក ហើយថើប​ករបស់អ្នក​ដោយ​ចំណង់តណ្ហា។ អ្នកមិនធ្លាប់​ដែលបាន​ស្និតស្នាល​បែបនេះពីមុន​មកឡើយ។ អ្នកអាច​មានអារម្មណ៏​ថា ក្បាលពោះ​របស់គាត់​នៅពីលើក្បាល​ពោះរបស់​អ្នក ដើមទ្រូង​របស់គាត់​នៅលើទ្រូងរបស់អ្នក ហើយក៏មាន​សម្លេងមួយ​កើតឡើង។ តើ​វាជា​សម្លេង​ផោម ឬក៏សម្លេងខ្យល់​ចេញ​ពីទ្វារមាស? ទេ វាជាសម្លេង​ក្បាលពោះ! អ្នកដឹង​ទេថា ថង់ខ្យល់​បញ្ចេញ​ពីកន្លែង​តូចមួយ​នៅចន្លោះ​អ្នក និងគូស្នេហ៏​របស់អ្នក។ សម្លេងនេះ​នឹងកើតឡើង​នៅពេល​រាងកាយ​ទាំងពីរបែកញើស​ធ្វើចលនា​ជាមួយគ្នា។
៣. ធុំក្លិន​ទ្វារមាស
ទ្វារមាស​ងាយនឹងធុំក្លិន​ដែលអាច​បណ្តាល​មកពីការ​រួមភេទ និងអ្វីដែល​អ្នក​បានញ៉ាំ។ ប្រសិនបើ​អ្នកដឹង​ថាខ្លួន​​អ្នកធុំក្លិន (ឬមិន​ធ្វើឲ្យគូស្នេហ៏​មានក្តីសុខ) អ្នកគួរ​តែងូតទឹក ព្រោះវា​ធ្វើឲ្យអ្នក​ទាំងពីរមានអារម្មណ៏​ស្រស់ស្រាយ ហើយត្រៀមខ្លួន​សម្រាប់អ្វី​ដែលកើតឡើង​បន្ទាប់​ទៀត។
៤. ញើស
ការរួមភេទ​ជាលំហាត់ប្រាណ​មួយ ធ្វើឲ្យ​ចេញញើស។ មនុស្សភាគច្រើន​ចង់បញ្ចេញញើស​តិចតួច​ក្នុង​ពេលរួមភេទ ប៉ុន្តែមនុស្ស​មួយចំនួនទៀត​អាចបញ្ចេញ​ញើសច្រើន។ វាជារឿង​មួយមិន​ល្អ​ឡើយ ដែលញើសស្រក់​ចូលមាត់​របស់​អ្នក នៅពេលអ្នក​បើកមាត់​ស្រែកថ្ងូរ ឬនៅ​ពេលគូស្នេហ៏​របស់អ្នក​កំពុងថើប​តំបន់ក្បែរ​ក្លៀក​របស់អ្នក ហើយអ្វី​ដែលអ្នក​ត្រូវយកចិត្តទុក​ដាក់​នោះគឺ ត្រូវប្រើក្លិន​ក្រអូបឲ្យ​បានគ្រប់គ្រាន់​ក្នុងថ្ងៃនោះ។
៥. ទឹកមាត់
យោងតាម​ការស្រាវជ្រាវ​របស់អ្នកជំនាញបានបង្ហាញ​ឲ្យឃើញ​ថា ការបឺតមាត់​រយៈពេល ១០វិនាទី​អាចធ្វើឲ្យ​អ្នក​ឆ្លងបាក់តេរី ៨០លាន​ក្បាល៕
ដោយ៖ ដារ៉ា
ប្រភព៖ spheregist

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!