ព្រឹក​មិ​ញ​! សម​ត្ថកិច្ច​នាំ​ជនសង្ស័យ​ម្នាក់​ទៅ​បង្ហាញ​ទីតាំង​បោះ​កេស​មាស​ចោល លទ្ធផល​គឺ​សូន្យ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​អាជីវករ​លក់​មាស និង​ដូរ​លុយ​នៅ​ក្នុង​ផ្សារណាត់ កាលពី​វេលា​ម៉ោង​០៧-០៨​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ នេះ ត្រូវ​បាន​នាំ​យក​ទៅ​បង្ហាញ​ទីតាំង​ដែល​ជនសង្ស័យ​អះអាង​ថា បាន​បោះ​កេស​មាស​ចោល​ត្រង់​ចំណុច​ភូមិ​កកោះ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។ ជុំវិញ​រឿង ប្លន់​អ្នកលក់​មាស​កណ្ដាល​ក្រុង​បាត់ដំបង​អស់​​ជាង​១០ម៉ឺន​ដុល្លារ ចាប់​ជនសង្ស័យ​បាន​២​នាក់​ហើយ

ជា​លទ្ធផល ពេល​កម្លាំង​នាំ​ជនសង្ស័យ​ទៅ​ដល់ទី​តាំង​នោះ មិន​ត្រូវ​បាន​រក​ឃើញ​ស្លាកស្នាម និង​វត្ថុ​តាង​ណាមួយ​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន​សន្និដ្ឋាន​ថា ជនសង្ស័យ​រូប​នេះ​ចេះ​តែ​ប្រឌិត​រឿង​យករួចខ្លួន ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​នៅ រស់ មានស្រុក​កំណើត​នៅ​ខេត្តកោះកុង ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ២០១៥ ខណៈ​ព្យាយាម​រត់គេច​ខ្លួន ។