សម្តេចតេជោ ​ហ៊ុន សែន ​៖ កម្ពុជាបើកទូលាយ​នូវសិទ្ឋិសេរីភាព​ខាងជំនឿសាសនា

រាជធានីភ្នំពេញ ៖ នៅលើបណ្តាញ​ទំនាក់ទំនងសង្គម​ (Facebook) Page ​ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅប៉ុន្មាននាទីមុននេះមានខ្លឹមសារ​ទំាងស្រុងថា " នៅព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥​ សម្តេចតេជោ ហ៊ុន សែន ​​បានអញ្ជើញជាអធិបតី​នៅក្នុងកិច្ចប្រជុំស្តីពី​ការផ្សព្វផ្សាយទស្សនទាន​​ សីលធម៌សាសនា​ដើម្បីសុខដុមនីយកម្ម​នៅកម្ពុជា​ ក្នុងទិវាសកម្មភាព​សាសនា ​ដើម្បីកុមារនៅកម្ពុជា។

ពិធីនេះក៏មានការចូលរួម​ពីភ្ញៀវជាតិ អន្តរជាតិ ព្រះសង្ឃ ​តំណាងអ្នកកាន់សាសនាធំៗ ​និងប្រជាពលរដ្ឋប្រមាណជាង ៤ពាន់នាក់ ​។ ពិធីនេះបង្កើត​ឡើងដើម្បី​ផ្សព្វផ្សាយ​បញ្ជ្រៀបការ​យល់ដឹងពីការគោរពប្រតិ្តបត្តិ​សាសនានៅកម្ពុជា​ គឺធ្វើយ៉ាងណាអោយទទួលបាន​នូវសេក្តីសុខគ្រប់សាសនាទាំងអស់​ ។នៅក្នុងប្រទេសកម្ពុជា​មាន​សាសនាធំៗ​ចំនួន៣ដូចជា​ សាសនាព្រះពុទ្ឋ​ សាសនាគ្រិស ​និងសាសនាអ៊ីស្លាម​ ព្រមទាំងមានសាសនា​ផ្សេងៗជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងថា ​កម្ពុជាបានបើកទូលាយនូវសិទ្ឋិសេរីភាព​ខាងជំនឿសាសនាជូនដល់​ប្រជាពលរដ្ឋកម្ពុជា ​ដូចបានចែងនិងធានានៅក្នុងរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលក៏បានបញ្ចូល​វិស័យនេះនៅក្នុងបាវចនាជាតិ ​គឺជាតិ សាសនា ​ព្រះមហាក្សត្រ ដើម្បីជំរុញការគោរពប្រណិបត្តិ និងជំរុញ​ពុទ្ឋសាសនា​អោយមានការរីកចម្រើន ។

សម្តេចតេជោ ​ក៏បានអំពាវនាវដល់​គ្រប់ស្ថាប័នពាក់ព័ន្ឋ ​ត្រូវចូលរួមលើកកម្ពស់​វិស័យសាសនា​ តាមរយៈផ្សព្វផ្សាយអោយបានទូលំទូលាយ​ ដែលនាំមកនូវសីលធម៌ថ្លៃថ្នូរ និងសេចក្តីសុខ​ដល់ប្រជាពលរដ្ឋ ​និង ប្រទេស​ជាតិទាំងមូល "៕