ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ត្បែង​ ស្រុក​កណ្តាល​ស្ទឹង​ផ្ទុះ​ការ​តវ៉ា​រឿង​ឡាន​ធំ​ដឹក​ថ្ម​បើក​ហុយ​​​​​​​​​​​​​​​​​ និង​ខូច​ផ្លូវ​

ខេត្ត​កណ្តាល​ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រហែល​៥០​នាក់​តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​បាន​មក​ឈរ​តម្រៀប​គ្នា ហើយ​ដាក់​គ្រែ ម៉ូតូ​ពាស​ពេញ​ថ្នល់​លំ​នៅ​តាម​បណ្តោយ​ភូមិ​របស់​ពួក​គាត់​ដើម្បី​រារាំង​មិន​ឱ្យ​រថ​យន្ត​ធុន​យក្ស​ដឹក​ថ្ម និង​បើក​បង្ហុយ​ធ្វើ​ឱ្យ​ខូច​ផ្លូវ​របស់​ពួក​គាត់​ជាយូរ​ខែ​ណាស់​មក​ហើយ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ធ្នូ នៅ​ចំណុច​ចូល​ពី​ថ្នល់​ជាតិ​លេខ​៣​ប្រហែល​៥០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ជីម៉ៅ ឃុំ​ត្បែង​ ស្រុក​កណ្តាល​ស្ទឹង ។

លោក​អ៊ុំ ស៊ឹង គឹម​ស៊ន អាយុ​៥៧​ឆ្នាំ និង​អ៊ុំ ផាន់ ភិន​អា អាយុ​៦២​ឆ្នាំ រស់​នៅ​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង​បាន​លើក​ឡើង​ថា ការ​រារាំង​នេះ​ផ្តើម​ចេញ​ពី​ប្រជា​ពលរដ្ឋមាន​ចំនួន​៤​ភូមិ ក្នុង​ឃុំ​ខាងលើ​ គឺ​ភូមិ​ជីមៅ ភូមិ​ក្រាំង​គាំ អង្គរ​ខ្លី និង​ភូមិ​ជ្រលង​ ហើយ​ពួក​គាត់​បាន​លើក​ឡើង​ថា រថ​យន្ត​ដឹក​ថ្ម​ខាងលើ​បាន​ធ្វើ​ខូច​ផ្លូវ​របស់​ពួក​គាត់​ឡើង​ផុល​បង្ក​ឱ្យ​មាន​ជង្ហុក​​​​​​​​​​ កូន​ចៅ​របស់​ពួក​គាត់​ដួល​បាក់​ដៃ​ ជើង និង​ហុយ​យ៉ាង​ខ្លាំង​មក​លើ​លំនៅ​ឋាន​រហូត​ដល់​មាន​ជំងឺ​ថែម​ទៀត​ផង​។

ករណី​នេះ​ពួក​គាត់​សំណូម​ពរ​ដល់​ក្រុម​ហ៊ុន​រថ​យន្ត​ធុន​ធំ​ដឹក​ថ្ម​ខាងលើ​នេះ សូម​ស្រោច​ទឹក​ឱ្យ​បាន​ក្នុង​មួយ​ថ្ងៃ​ចំនួន​២ដង​ផង​។

លោក​អ៊ុំ សុធា មេ​ឃុំត្បែង​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ពួក​គាត់​ធ្វើ​បែប​នេះ​ដោយ​សារ​តែ​ស៊ូ​ទ្រាំ​លែង​បាន​​។ យោង​តាម​ប្រសាសន៍​របស់​លោក​បូ ណរ៉េត អភិ​បាល​ស្រុក​កណ្តាល​ស្ទឹង​បាន​ឱ្យ​ដឹង​តាម​រយៈ​ទូរ​ស័ព្ទ​កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ នេះ​ថា ករណី​នេះ​លោក​ពិបាក​ណាស់ ព្រោះ​ក្រុម​ហ៊ុន​ដឹក​ថ្ម​ច្រើន មិន​ដឹង​ក្រុម​ហ៊ុន​មួយ​ណា​ហ៊ាន​មក​ចាក់​ទឹក​ឬជួស​ជុល​បាន​ទេ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​គម្រោង​អភិ​​វឌ្ឍរបស់​ខេត្ត​​៕

  • ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ត្បែង​ ស្រុក​កណ្តាល​ស្ទឹង​ផ្ទុះ​ការ​តវ៉ា​រឿង​ឡាន​ធំ​ដឹក​ថ្ម​បើក​ហុយ​​​​​​​​​​​​​​​​​ និង​ខូច​ផ្លូវ​已关闭评论
  • 16 views
  • Hide Sidebar
    A+