ពិធីចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មិត្តភាពរវាង​​វិទ្យាល័យ​មិត្តភាពខ្មែរ-ជប៉ុន និង​វិទ្យាល័យ​ពាណិជ្ជសាស្ត្រ​​តូគុស៊ីម៉ា​

រាជធានី​ភ្នំពេញ ៖ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិត្តភាព​រវាង​វិទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន និង​វិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​តូ​គុ​ស៊ី​ម៉ា ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ នេះ ស្ថិត​នៅ​សាល​ប្រជុំ​ក្នុង​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណា​ចក្រ​​កម្ពុជា ។

កិច្ចព្រមព្រៀង​នេះ ក្នុង​គោលបំណង ដើម្បី​កសាង​ភាព​ជា​ដៃគូ​យូរអង្វែង និង​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​វិទ្យាល័យ​ទាំង​២ ។