នគរ​បាល​ឃាត់​ខ្លួន​បុរ​សម្នាក់ ក្រុម​អ្នក​តវ៉ា​អូស​សព​សិប្ប​និម្មិត​លើក​គ្នា​ទាម​ទារឱ្យ​សមត្ថ​កិច្ច​ដោះ​លែង​វិញ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួនតំណាង​អ្នក​តវ៉ា​ទាម​ទារ​គោល​នយោ​បាយ​ដី​ចំណី​រថ​ភ្លើង​នៅ​ក្រុង​ប៉ោយ​ប៉ែត​ម្នាក់​ ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​អូស​សព​សិប្ប​និម្មិត​លើក​គ្នា​ទៅ​ទាម​ទារ​ឱ្យ​សមត្ថ​កិច្ច​ដោះ​លែង​វិញ​​កាល​ពី​វេលា​ម៉ោង​ជាង​១១​ព្រឹក ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ ។

ជន​​​ដែល​សមត្ថ​កិច្ចឃាត់​ខ្លួន​ឈ្មោះ​ឆេង ប៊ុន​ហាក់ អាយុ​ប្រហែល​៣០​ឆ្នាំ​ ​ជា​តំណាង​ក្រុម​អ្នក​តវ៉ា មាន​ទី​លំនៅ​ក្នុង​ភូមិ​កើតហេតុ​។

ក្រុម​អ្នក​តវ៉ា​បាន​ឈរ​ត្រៀប​ត្រា​មុខ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែត​ដើម្បី​ទាម​ទារ​ឱ្យ​ដោះ​លែង​តំណាង​របស់​ពួក​គេ​ ។ លោក​អ៊ុំ សុផល អធិការ​នគរ​បាល​ក្រុង​ប៉ោ​យ​ប៉ែត​បាន​ប្រាប់​ថា ពេល​នេះ​ផុត​ពី​ដៃ​លោក​ហើយ គឺ​ជា​រឿង​របស់​ថ្នាក់​លើ ព្រោះ​ឈ្មោះ​ខាង​លើ​ ខាង​លោក​កោះ​ហៅ​មក​បំភ្លឺ​២​ដង​ហើយ តែ​មិន​ចូល​ខ្លួន​តាម​ការ​អញ្ជើញ​ ៕