ខណៈ​នេះ​អ្នក​ភូមិ​១​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​បាន​លើក​គ្នា​មក​ដល់​មុខ​សាលា​សង្កាត់​ហើយ

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី១៤ ធ្នូ នេះ អ្នក​ភូមិ​១ ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​បាន​លើក​គ្នា​មក​ដល់​សាលា​សង្កាត់​ហើយ​​​​​ដូច​ការ​គ្រោង​ទុក ​ដើម្បី​សួរនាំ បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់ ខណ្ឌ​បាន​ដក​ប្រធាន​ភូមិ​១​ដោយ​មិនដឹង​មូលហេតុ កាលពី​ពេល​ថ្មី​ៗ​នេះ​។

ប្រភព​ពី​អ្នក​ស្និទ្ធ​នឹង​ប្រធាន​ភូមិ​ដែល​ត្រូវ​ដក​តំណែង​ឈ្មោះ​ជេ​ត ស៊ុប​ព្រី បានឱ្យ​ដឹង​ថា លោក​ស៊ុប​ព្រី មិនដឹង​ខ្លួន​ថា គាត់​មាន​កំហុស​អ្វី​ទេ ហើយ​ប្រជាពលរដ្ឋ​ដែល​គ្រោង​លើកគ្នា​ទៅ​សួរនាំ​នៅ​សាលាសង្កាត់​ជ្រោយចង្វារ​នេះ បាន​ផ្តិត​មេដៃ​គាំទ្រ​លោក​មេ​ភូមិ​១ ដោយ​ពួក​គាត់​កោតសរសើរ និង​គោរព​ស្រឡាញ់​លោក​មេ​ភូមិ ទើប​ចង់ទៅ​សួរនាំ​រកហេតុ​ផល ហេតុ​អ្វី​បានជា​ដក​គាត់​៕