អាជ្ញាធរ​ស្រុក​មង្គលបុរី​បារម្ភ​ការ​កង្វះ​ទឹក​​ប្រើប្រាស់ សម្រាប់​ពលរដ្ឋ​ក្នុង​អំឡុង​ខែកុម្ភៈ ដល់​មីនា ២០១៦

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ស្រុក​មង្គលបុរី កំពុង​មានការ​ព្រួយបារម្ភ​ខ្វះ​ទឹក​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​អំឡុង​ខែកុម្ភៈ ដល់​ខែមីនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ដែល​សុំ​ឱ្យ​ប្រជាពលរដ្ឋ ត្រូវ​ចូល​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់ ដោយ​ហាម​មិន​ឱ្យ​បូមទឹក​ស្រះ​យក​ត្រី​ឡើយ ។

ជាក់ស្តែង នៅ​សំណង់​ពោធិ៍​២​ដើម ដែល​ជា​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​ដ៏​សំខាន់​ក្នុងស្រុក​មង្គលបុរី គឺ​សម្រាប់​បែងចែក​ទឹក​ក្នុងស្រុក​មង្គល​បុរី តែ​នៅ​ចុងឆ្នាំ​២០១៥​នេះ ឃើញ​ស្ថានភាព​ផ្នែក​ខាងលើ​នៅ​ពាក់កណ្តាល​ស្ទឹង តែ​នៅ​ផ្នែក​ខាងក្រោម​ស្ទឹង សល់​ជិត​ពាក់កណ្តាល​ស្ទឹង ។

បើ​ប្រៀបធៀប​ឆ្នាំ​២០១៤ គឺ​ទឹកស្ទឹង​ឆ្នាំ​២០១៥ តិច​ជាង​ឆ្នាំ​មុន​នេះ ហើយ​ជា​ការ​ព្រួយបារម្ភ​សម្រាប់​ទឹក​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ​នេះ បណ្តាល​មានការ​ខ្វះ​ទឹក​ប្រជាពលរដ្ឋ ។

  • អាជ្ញាធរ​ស្រុក​មង្គលបុរី​បារម្ភ​ការ​កង្វះ​ទឹក​​ប្រើប្រាស់ សម្រាប់​ពលរដ្ឋ​ក្នុង​អំឡុង​ខែកុម្ភៈ ដល់​មីនា ២០១៦已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2015/12/14  Category:ក្នុងស្រុក