កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​ម​ហ​ន្ត​រាយអាស៊ាន​លើក​ទី​២៧

រាជធានី​ភ្នំពេញ ​៖ ​ឆ្នាំ​២០១៥​នេះ​ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ក្រុម​មន្ត្រី​ជំនាញ​ខាង​ការងារ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយនៃ​បណ្តា​ប្រទេស​ជា​សមាជិកអាស៊ានដែល​មានឈ្មោះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អាស៊ាន​លើក​ទី​២៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៤-​១៥  ធ្នូ​ ២០១៥ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ។

ទេស​រដ្ឋមន្ត្រីទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ ​គណៈក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស​កម្ពុជា​ ​លោក​ញឹ​ម វណ្ណ​ដា ថ្លែង​បើក​កិច្ចប្រជុំ​នេះ ​ដោយ​គូសបញ្ជាក់​ថា​ តំបន់​អាស៊ានបាន​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​គួរ​​កត់សម្គាល់ តែ​ទោះជា​យ៉ាងនេះ​ក្ តី​ក៏​អាស៊ាន​បាន​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​បាន​ដោយ​សម​ស្រប​ និង​ទាន់​ពេលវេលា​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព