មុន​នេះ​បន្តិចកម្លាំង​ប៉េ​អឹ​ម​រាជ​ធានី​ភ្នំពេញ​បង្ក្រាប​​ក្រុម​​ចោរ​ប្លន់​ដោយ​បាញ់​​​ស្លាប់​២នាក់ និង​ចាប់​ខ្លួន​បាន​៤នាក់​

រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយ​ការណ៍​ពី​អ្នក​យក​ព័ត៌​មាន បាន​ឱ្យ​ដឹង​មុន​បន្តិច​នេះ​ថា កម្លាំង​​កង​រាជ​អាវុធហត្ថរាជធានី​ភ្នំពេញ​ ​សហការ​ជា​មួយ​កម្លាំង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក ​​ខណ្ឌ​ប្ញស្សីកែវ​ និង​ខណ្ឌ​ព្រែក​ព្នៅ​ ​តាម​ប្រមាញ់​​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​​ដែល​បាញ់​សម្លាប់ ​ប្លន់​យក​ម៉ូ​តួមួយ​គ្រឿងកាល​ពី​វេលា​ម៉ោង​​៥និង​៣០នាទី​ព្រឹក​ថ្ងៃទី​១១ ធ្នូ ២០១៥ ​ស្ថិត​នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​ ។

ប្រភព​បន្ត​ថា ​គិត​ត្រឹម​​ម៉ោង​ជិត​១​រសៀល​​ថ្ងៃទី​១១ ធ្នូ នេះ ជា​លទ្ធផល​ ក្នុង​ការ​បង្ក្រាប​ខាង​លើ​នេះ ដោយសារ​​ក្រុម​​ជន​សង្ស័យ​​​តដៃ​ជា​មួយ​​សមត្ថកិច្ច​ ​ហើយ​ដើម្បី​ការពារ​ខ្លួននោះ​ ទើប​​កម្លាំង​​​​​ផ្ទុះ​អាវុធ​​​​បាញ់​តប​ត​វិញ​បណ្តាល​ឱ្យ​​ជន​សង្ស័យ​​​២​នាក់​​​​​ស្លាប់​​​នៅ​នឹង​កន្លែង​ ​និង​ចាប់​ខ្លួន​បាន​៤នាក់ ​​ក្នុងនោះ​មាន​ស្រី២នាក់​​ផង​ដែរ​ ​ស្ថិតនៅ​​សង្កាត់​ពញាពន់ ខណ្ឌព្រែព្នៅ ៕​

ព័ត៌មាន​​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​