សមត្ថកិច្ច​កំពុង​ដេញ​តាម​ចាប់​បុរស​២​នាក់ សង្ស័យ​ពាក់ព័ន្ធ​ករណី​ប្លន់​អ្នកលក់​មាស ប្តូ​ប្រាក់​កាលពី​ល្ងាច​មិ​ញ

ខេត្តបាត់ដំបង ៖ ខណៈ​ពេល​នេះ​សមត្ថកិច្ច​​ខេត្ត​បាត់​ដំបង​កំពុង​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​២​នាក់ ដែល​សង្ស័យ​ថា​ជា​មុខសញ្ញា​ចោរប្លន់​អ្នកលក់​មាស ប្តូ​ប្រាក់​កាលពី​ល្ងាច​មិ​ញ ដែល​ការ​ឡោម​ព័ទ្ធ​នេះ​ធ្វើ​ឡើង​នៅ​ចំណុច​ស្ទឹង​ចក ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង តែ​មិន​ទាន់​ចាប់​បាន​នៅឡើយ​ទេ​នៅ​ពេល​នេះ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​១២ ធ្នូ ២០១៥ សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ យ៉ាង​លឿន ដោយ​មាន​បិត​ស្កុ​ត​ខ្មៅ​បាំង​ស្លាក​លេខ ទិស​ដៅ​បម្រុង​ឡើង​ទៅ​ភ្នំពេញ ក៏​ដេញ​តាម​រហូត​ដល់​ចំណុច​ស្ទឹង​ចក ស្ថិត​ក្នុងភូមិ​ខាងលើ ពេល​នោះ​ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​ផ្ដួល​ម៉ូតូ​ចោល ដោយ​ជ្រុះ​កាំភ្លើងខ្លី​១​ដើម​ម៉ាក K54 ទៀត​ផង ហើយ​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​បាន​រត់គេច​ខ្លួន​យ៉ាង​លឿន ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ឡោម​ព័ទ្ធ​ដើម្បី​ចាប់ខ្លួន តែ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ផ្តួល​ចោល​នោះ​ ម៉ាក​ហុងដា ឌ្រីម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1B-0312 ។

សូមបញ្ជាក់ថា បាញ់​៣​គ្រាប់​ប្លន់​អ្នកលក់​មាស​​ប្តូរ​​ប្រាក់​នៅ​បាត់ដំបង យក​អស់​គ្រឿងអលង្ការ​ចម្រុះ​៤​កេស​ដែក និង​លុយ​២​កាបូបស្ពាយ

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត