មនុស្ស​៥​នាក់ និង​១៥​នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣​ខែធ្នូ​

​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់ និង​១៥​នាក់​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន​១០​លើក នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១៣​ខែធ្នូ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​បើតាម​ប្រភព​ដដែល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​ធុន​តូច​៣​គ្រឿង រថយន្ត​ធំ ៣​គ្រឿង យាន​ផ្សេងៗ​១​គ្រឿង​។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន​៣​លើក មិន​គោរព​សិទ្ធិ​២​លើក បត់​គ្រោះថ្នាក់​១​លើក ប្រជែង​គ្រោះថ្នាក់​១​លើក និង​មិន​ប្រកាន់​ស្តាំ​១​លើក ៕