ហូ ជី​មិញ នៅ​ខ្ទម បាយ​ជាមួយ​ពង​ទាប្រៃ សាច់​ផាត់ តែ​ច្បាំង​ឈ្នះ​បារាំង និង​អាមេរិក​

ទីប្រឹក្សា​ច្បាប់​នៅ​ក្រុមហ៊ុន​ឯកជន និង​ជា​សាស្ត្រាចារ្យ​ច្បាប់​លោក នៅ សករាជ បាន​ស្រាវជ្រាវ​ឃើញថា បើ​គ្មាន ហូ ជី​ម៉ិ​ញ វៀតណាម​ប្រហែលជា​គ្មាន​រដ្ឋ​ផង​។ លោក ហូ ជី​ម៉ិ​ញ បាន​បង្រួបបង្រួម​វៀតណាម​ទាំងពីរ​ឲ្យ​ក្លាយជា​វៀតណាម​តែមួយ​។ ហើយ​ថែមទាំង​ទទួលបាន​ជោគជ័យ​ក្នុង​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​១ ជាមួយ​បារាំង និង​ឥណ្ឌូចិន​លើក​ទី​២ ជាមួយ​អាមេរិក​ទៀតផង​។

​បន្ថែម​ពីនេះ​លោក ហូ ជី​ម៉ិ​ញ រស់នៅក្នុង​ផ្ទះ​ខ្ទម​, មាន​ខោអាវ​តែ​៣​កំ​ប្លេ​សម្រាប់​បំពេញការងារ​, ហូបបាយ​មួយពេល​ជាមួយនឹង​ពង​ទាប្រៃ​មួយគ្រា​ប់ និង​សាច់​ផាត់​តែ​បន្តិច​ប៉ុណ្ណោះ ហើយ​លោក ហូ ជី​ម៉ិ​ញ ក៏​មិន​យកប្រពន្ធ​ផងដែរ នេះ​មកពី​លោក​គិតពី​ជាតិ​សំខាន់​ជាង​ប្រពន្ធ​កូន​។ ការរស់នៅ​យ៉ាង​សាមញ្ញ​បែបនេះ គឺជា​គំរូ​ភាព​មួយ​ដែល​លោក ហូ ជី​ម៉ិ​ញ មាន​ឥទ្ធិពល និង​ទាញ​ទឹកចិត្ត​បក្ខជន​វៀតណាម​ឲ្យ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន ងាក​មក​គិតពី​ប្រយោជន៍​ជាតិ​វិញ​៕

​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ស្តាប់​ព័ត៌មាន​លម្អិត​រវាង​លោក គី សុខ លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក នៅ សករាជ អ្នកនិពន្ធ​សៀវភៅ ហូ ជី​ម៉ិ​ញ «​ជីវិត និង​វិន័យ​បក្ស​» ដូចតទៅ​៖

ហូ ជី​មិញ នៅ​ខ្ទម បាយ​ជាមួយ​ពង​ទាប្រៃ សាច់​ផាត់ តែ​ច្បាំង​ឈ្នះ​បារាំង និង​អាមេរិក​