លទ្ធផល​ចាប់ឆ្នោត​រើសពូលពានរង្វាន់ EURO 2016 នៅប្រទេសបារាំង

ពិធី​ចាប់ឆ្នោត​រើស​ពូ​ល​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប (EURO 2016) បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១២ ខែធ្នូ នៅ Palais des Congres de la Porte Maillot ក្នុង​ក្រុងប៉ារីស ខណៈ​ម្ចាស់ផ្ទះ​បារាំង​ស្ថិតនៅ​ពូ​ល A ដោយ​ស្វ័យប្រវត្តិ ហើយ​ម្ចាស់​ការពារ​ជើងឯក​អេ​ស្ប៉ា​ញ​ឈរ​នៅ Pot 1 ដោយ​ស្វ័យប្រវត្តិ​ផងដែរ។

ពូល A
បារាំង (ម្ចាស់ផ្ទះ)
រ៉ូម៉ានី
អាល់បានី
ស្វី​ស

ពូល B
អង់គ្លេស
រុស្ស៊ី
វេ​លស៍
ស្លូ​វ៉ា​គី

ពូល C
អាល្លឺម៉ង់
អ៊ុយ​ក្រែ​ន
អៀរឡង់ខាងជើង
ប៉ូឡូញ

ពូល D
អេ​ស្ប៉ា​ញ (ម្ចាស់ការពារជើងឯក)
ឆេ​ក
តួ​ក​គី
ក្រូ​អាត

ពូល E
បែលហ្ស៊ិក
អ៊ីតាលី
សាធារណរដ្ឋ​អៀរ​ឡង់
ស៊ុយអែត

ពូល F
ព័រទុយហ្គាល់
អ៊ី​ស្លង់
អូទ្រីស
ហុង​គ្រី

ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី១០ ខែមិថុនា ដល់​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅលើ​កីឡដ្ឋាន​ចំនួន១០ក្នុងប្រទេស​បារាំង។