តើ​ទៅ​ថ្ងៃ​អនាគត បុរសៗ​ពិតជា​អាច​ពរ​ពោះ​បាន​មែនឬ ?


​គំនិត​ស្រមើស្រមៃ​ដែល​ចង់​ឲ្យ​បុរស « ពរ​ពោះ » ពិតជា​អាច​ក្លាយទៅជា​ការពិត​មែន​។ នៅ​ឆ្នាំ ២០២០ ឬ ២០២៥ បុរសៗ​នឹង​អាច​ពរ​ពោះ​បាន​ដូច​ស្ត្រី​ដែរ​។ នេះ​ជាការ​សន្និដ្ឋាន​របស់លោក​ស្រី​វេជ្ជបណ្ឌិត Katie Chung ប្រធាន​កម្មវិធី​បង្ការ​លទ្ធភាព​នៃ​ការបង្ក​កំណើត​នៅ​សាលា​វេជ្ជសាស្ត្រ Kech School នៃ​សាកលវិទ្យាល័យ​កាលី​ហ្វ​ញ៉ា​ខាងត្បូង ប្រាប់​គេហទំព័រ Yahoo Health ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​អះអាងថា នៅ​ថ្ងៃ​ណាមួយ យើង​នឹង​អាច​ផ្សាំ​ស្បូន​នៅក្នុង​ខ្លួន​បុរស​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន គេ​អាច​ផ្សាំ​ស្បូន​នៅក្នុង​ខ្លួន​មនុស្ស​ស្រី​បាន​រួចទៅហើយ​។ អ្នកស្រាវជ្រាវ​ជនជាតិ​សុ​យ​អែ​ដ​មួយក្រុម​បាន​ផ្សាំ​ស្បូន​របស់​អ្នក​បរិច្ចាគ​មានជីវិត ទៅក្នុង​ខ្លួន​មនុស្ស​ស្រី​ផ្សេង ដោយ​ជោគជ័យ​។ ក្នុងចំណោម​ស្ត្រី​ផ្សាំ​ស្បូន​ទាំងនោះ ស្ត្រី​អាយុ ៣៦ ឆ្នាំ​ម្នាក់​ក៏បាន​សម្រាលកូន​ដំបូង​របស់ខ្លួន កាលពី​ឆ្នាំ ២០១៤ ​។ បច្ចេកទេស​ថ្មី​នេះ​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​បារាំង និង​ចក្រភព​អង់គ្លេស​។​

​សម្រាប់​ពេលនេះ អ្នកវិទ្យាសាស្ត្រ​រំពឹងថា នឹងធ្វើ​ការសាកល្បង​បច្ចេកទេស​ថ្មី​នេះ​ជាមួយ​ក្រុម​បុរស​កែ​ភេទ​។ អ្វី​ដែលជា​បញ្ហា​នោះ​គឺ​នៅត្រង់ថា តើ​បុរស​ខ្លួនឯងបាន​ត្រៀមខ្លួន​សម្រាប់​ការ​ពរ​ពោះ​ហើយ​ឬ​នៅ ?