រយៈពេល​៤០​ឆ្នាំ ពលរដ្ឋ​ឡាវ​រស់នៅក្នុង​ទឹកដី​ថៃ មិនទាន់​ទទួលបាន​សញ្ជាតិ​ពី​អាជ្ញាធរ​ថៃ​

​ក្រោយ​ទទួលបាន​ឯករាជ្យ​ពី​បារាំង ឡាវ បាន​ធា្ល​ក់​ចូលទៅក្នុង​សង្គ្រាមស៊ីវិល​អស់​រយៈ​ជាង​ពីរ​ទសវត្សរ៍ ។ ប្រជាជន​មួយចំនួន បាន​ភៀសខ្លួន​ទៅ​រស់នៅក្នុង​ទឹកដី​ថៃ និង​ថែមទាំង​បង្កើត​គ្រួសារ​នៅ​ទីនោះ​ផងដែរ​។  តែ​ក្នុង​ជីវភាព​រស់នៅ​អស់​រយៈពេល​ជាង​៤​ទសវត្សរ៍​ហើយ​នោះ ពលរដ្ឋ​ឡាវ​ភាគច្រើន មិន់ទាន់​ទទួល បា​នស​ញ្ជ​តិ​ថៃ​ពី​អាជ្ញាធរ​ថៃ​នៅឡើយ​នោះទេ​។

​ប្រជាជន​ឡាវ​ភាគច្រើន​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ថៃ បាន​សម្តែង​ការព្រួយបារម្ភ ដ្បិត​ពួកគេ​រស់ នៅ​ទីនោះ​ជាច្រើន​ឆ្នាំ​ហើយ តែ​មិនទាន់​ទទួលបាន​សញ្ជាតិ​ថៃ​ពី​អាជ្ញាធរ​ថៃ​នៅឡើយ​។ អ្វីដែល​ពួកគេ ព្រួយបារម្ភ​ខ្លាំង​សម្រាប់​ពួកគេ​នោះ​គឺ ក្មេងជំនាន់ក្រោយ​ដែល​កើត​នៅ​ទឹកដី​ថៃ មិនមាន​ប្រទេស​ណា មួយ​ដែល​កម្មសិទ្ធិ​របស់​ពួកគេ ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​ចាប់ផ្តើម​ក្នុងពេល​ខាងមុខ​ដ៏​ខ្លី​។

​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ មាន​ប្រជាជន​ឡាវ​ជាច្រើន សម្រុក​ចូលទៅ​រស់នៅក្នុង​ទឹកដី​ថៃ អំឡុង​ពេលដែល​ឡាវ​កំពុងតែ​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល​។ ប្រជាជន​មួយចំនួន បាន​បង្កើតជា​ក្រុម ឧទ្ទាម ហើយ​ត្រលប់​ទៅ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្នុងស្រុក​ឡាវ​វិញ​។ មួយចំនួនទៀត បាន​បម្រើការ​ជា ភ្នាក់ងារ​សម្ងាត់​របស់​ថៃ នៅក្នុង​តំបន់​ឥណ្ឌូចិន​ដែល​កំពុងតែ​ធា្ល​ក់​ចូលក្នុង​សង្គ្រាមត្រជាក់ និង​មួយ ចំនួន​ទៀត បន្ត​តាំង​ទីលំនៅ​ក្នុងប្រទេស​ថៃ​តែម្តង​។

​សូម​រម្លឹក​ផងដែរ​ថា ឡាវ បានទទួល​ឯករាជ្យ​ពី​បារាំង​ក្នុង​ឆ្នាំ​១៩៥៤​។ តែ​ភា្ល​មៗ​នោះ រដ្ឋ​មួយ​នេះ មិនមាន​ការរួបរួម​គ្នា​នោះទេ ពោលគឺ​មានការ​ប្រយុទ្ធ​គ្នា​និង​បដិវត្ត​ផ្តួល​រលំ​របប​ស្តេច​ក៏បាន​កើតមាន ដែល​អូសបន្លាយ​រហូតដល់​ឆ្នាំ​១៩៧៥ ។ ចុងក្រោយ របបរាជានិយម ត្រូវបាន​ជំនួស​ដោយ​របប​កុ​ម្មុយ នី​ស រហូតមកដល់​បច្ចុប្បន្ន​។​

​ទោះជា​ប្រទេស​ឡាវ បានចាប់ផ្តើម​កសាងឡើង​វិញ​ក្នុង​របប​ថ្មី​អស់​រយៈពេល​៤០​ឆ្នាំ​ហើយក៏​ដោយ នៅមាន​ប្រជាជន​ឡាវ​ជាច្រើន ដែល​កំពុងតែ​រស់នៅ និង​ថែមទាំង​មានកូន​នៅ​ទីនោះ​ទៀតផង​ដែរ​។ តែ រឿង​គួរកត់សម្គាល់​នោះ ពួកគេ​មិនទាន់​ទទួលបាន​សញ្ជាតិ​ថៃ ពី​អាជ្ញា​រធរ​នោះទេ ជាពិសេស​នោះ ប្រជាជន​មួយចំនួន​រហូតដល់​មិនត្រូវ​បាន​អាជ្ញាធរ​ទទួលស្គាល់​ថាជ​ន​ភៀសខ្លួន​ទៀតផង​។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ដដែល ប្រជាជន​ប្រមាណ​៥០០០​នាក់ មានតែ​អត្តសញ្ញាណ តែ​មិនមាន​បញ្ជាក់​ពី​សញ្ជាតិ ឬ អត្តសញ្ញាណ​ច្បាស់លាស់​នោះទេ​។ បញ្ហា​នេះ បានផ្តល់​ផល​លំបាក សម្រាប់​ពួកគេ ក្នុងពេល​ទទួល​ការអប់រំ ធ្វើដំណើរ និង​បម្រើ​ការងារ​។  ពួកគេ​រស់នៅ ដោយមាន​ការ រើសអើង​ពី​សំណាក់​ប្រជាជន​ថៃ​។

​ជាទូទៅ អាជ្ញាធរ​ថៃ​កំរ នឹង​ផ្តល់​សញ្ជាតិ​ឲ្យ​ប្រជា​ជនបរទេស​ដែល​រស់នៅក្នុង​ប្រទេស​ថៃ​ណាស់​។ ជាក់ ស្តែង​ក្នុង​ច្បាប់​សញ្ជាតិ​ថៃ​ឆ្នាំ​២០០៨ បានកំណត់​យ៉ាងច្បាស់​ហើយ​ថា ទោះបីជា​ពលរដ្ឋ​បរទេស​ណា បានកើត​ក្នុង​ទឹកដី​ថៃ​ក៏ដោយ ក៏​អាជ្ញាធរ​មិនអាច​ផ្តល់​សញ្ជាតិ​ថៃ​បានឡើយ​។

​តែ​ទោះបីជា​រស់នៅ​ដោយ​គ្មាន​សញ្ជាតិ​ក៏ដោយ ប្រជាជន​ឡាវ ភាគច្រើន​នៅតែ​ទ្រាំ ដ្បិត​វិល​ទៅ ប្រទេស​ដើម ពួកគេ​អាច​នឹង​ប្រឈម​បញ្ហា​ច្រើន​។ នោះ គឺ​គ្មានអ្វី​ក្រៅពី​បញ្ហា​សេដ្ឋកិច្ច​នោះទេ​។ រៀងរាល់ឆ្នាំ ឡាវ ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរកត់សម្គាល់ តែ ស្ថានភាព​ប្រជាជន​ភាគច្រើន កំពុង​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ​។ ជាពិសេស​នោះ ឡាវ ក៏​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ប្រទេស​ក្រីក្រ​របស់ ពិភពលោក​ផងដែរ​៕