តើ​សង្សារ​ចាស់​កាត់ចិត្ត​ពី​អ្នក​ហើយឬនៅ ?

​បើទោះបី​ចំណង​ស្នេហ៍​បាន​ដាច់ស្រេច​ពីគ្នា​ទៅហើយ​ក្តី ប៉ុន្តែ​អ្នក​ប្រហែលជា​នៅមាន​អារម្មណ៍​ព្រួយបារម្ភ​ដល់​សង្សារ​ចាស់​នៅឡើយ​ទេ ។ បើ​អ្នក​ចង់ដឹង​ពី​បញ្ហា​នេះ ហើយ​មិនដឹង​សួរនាំ​អ្នកណា អ្នក​អាច​សាកល្បងឆ្លើយតប និង​សំណួរ​ទាំងនេះ ហើយ​ផ្ទៀងផ្ទាត់​ជាមួយ​ចម្លើយ​ដូចខាងក្រោម​៖

១-​អ្នក​បានទទួល​ដំណឹង​មក​ថា សង្សារ​មុន​បាន​ប្តូរ​លេខ​ទូរស័ព្ទ​ថ្មី​ហើយ។ តើ​មាន​វិធី​ណាខ្លះ​ដែល​អ្នក​អាច​ដឹង​ពី​លេខទូរស័ព្ទ​ចាស់​របស់គេ។​
​ក​-​គេ​ប្រញាប់​ទូរស័ព្ទ​មក​ប្រាប់​អ្នក​តាំងតែ​សប្តាហ៍​មុន​មកម្ល៉េះ ។​
​ខ​-​អ្នក​បានដឹង​ពី​មិត្តភក្តិ​ជិតដិត​របស់គេ​ម្នាក់ ។​
​គ​-​មួយខែ​ក្រោយមក​ទើប​គេ​ទូរស័ព្ទ​មករក​អ្នក ។​

តើ​សង្សារ​ចាស់​កាត់ចិត្ត​ពី​អ្នក​ហើយឬនៅ ?

២-​រៀងរាល់ថ្ងៃ​អ្នក​នៅតែ​ចូលចិត្ត​ទៅ​ហាង​កាហ្វេ​ដែល​ធ្លាប់តែ​ទៅជា​មួយ​គេ​នៅឡើយ ពេលនេះ​អ្នកនឹង​៖
​ក​-​ជួប​គេ​ជាប្រចាំ​នៅ​ទីនោះ​ហាក់ដូចជា​ណាត់គ្នា​មក​អីចឹង ។​
​ខ​-​មិនឃើញ​សូម្បីតែ​ស្រមោល​របស់គេ ។​
​គ​-​ជួប​គេ​ម្តងម្កាល ប៉ុន្តែ​មិន​ញឹកញាប់​ទេ ។​

តើ​សង្សារ​ចាស់​កាត់ចិត្ត​ពី​អ្នក​ហើយឬនៅ ?

៣-​ពេល​នៅ​ជា​សង្សារ​និង​គ្នា​គេ​តែង​ប្រគល់​រូបថត​ក្នុង IG ដល់​អ្នក​ស្ទើរ​រៀងរាល់ថ្ងៃ ចុះ​ពេលនេះ​។​
​ក​-​នៅតែ​ផ្ញើមក​ដដែល ប៉ុន្តែ​គ្រាន់តែ​មិន​ច្រើន​ដូចពេលមុន​ប៉ុណ្ណោះ ។​
​ខ​-​គេ​មិនបាន​ផ្ញើរ​មកឱ្យ​យូរ​មកហើយ មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​បាន​ផើ្ញ​ទៅឱ្យគេ​វិញ ។​
​គ​-​មួយខែ​ផ្ញើរ​មក ១ ឬ ២ ដង ហើយ​មួយចំណែក​ធំ​ជា​រូបថត​មិត្តភក្តិ ។​

តើ​សង្សារ​ចាស់​កាត់ចិត្ត​ពី​អ្នក​ហើយឬនៅ ?

៤-​ពេល​ចូលទៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់គេ​អ្នកនឹង​ឃើញថា​គេ​។
​ក​-​នៅ​និយាយ​អ្នក​ញឹកញាប់ ។​
​ខ​-​មិនបាន​និយាយ​ពី​អ្នក​សោះឡើយ ហើយ​បើ​និយាយ​វិញ​មានតែ​ឌឺដង​បន្តុះបង្អាប់ ។​
​គ​-​មុខមាត់​របស់គេ​ស្រស់ស្អាត​ណាស់​គួរឱ្យ​ក្នាញ់ ។​

តើ​សង្សារ​ចាស់​កាត់ចិត្ត​ពី​អ្នក​ហើយឬនៅ ?

៥-​សព្វថ្ងៃនេះ​ជីវិត​រស់នៅ​ក្នុងសង្គម​របស់គេ​យ៉ាងដូចម្តេចខ្លះ ?​ ។​
​ក​-​មិនសូវ​ទៅណា​មក​ណា មិត្តភក្តិ​ទៅ​អូស​ដល់​បន្ទប់​ទើប​ចេញទៅ​ដើរលេង​ម្តង ។​
​ខ​-​បានទទួល​ដំណឹង​ថា គេ​ពូកែ​ដើរលេង សង្ស័យថា រូបគេ​អត់ទ្រាំ​មិន​ដើរលេង​តាំងតែ​ពី​គេ​នៅ​សេពគប់​ជា មួយ​អ្នក​យូរ​មកហើយ​។​
​គ​-​ដើរលេង​ធម្មតា​ដូច​សព្វមួយដង ប៉ុន្តែ​អាច​តិចតួច​ជាង​មុន​បន្តិច ។​

តើ​សង្សារ​ចាស់​កាត់ចិត្ត​ពី​អ្នក​ហើយឬនៅ ?

៦-​អ្នក​បាន​បណ្តើរ​បុរស​ថ្មី​ដែល​ទើប​ចាប់ផ្តើម​មើលចិត្ត​គ្នា ប៉ុន្តែ​ចៃដន្យ​បាន​ទៅ​ជួប​សង្សារ​ចាស់​នៅក្នុង​រោង ភា​​ពយ​ន្ត ពេល​នោះគេ​នឹង​។​
​ក​-​ស្រែកសួរ​អ្នក​ដូចដើម ប៉ុន្តែ​ទឹកមុខ​ហាក់​អស់សង្ឃឹម ។​
​ខ​-​សាកសួរ​អ្នក​ដើម្បី​យក​គួ រួច​ដើរ​បង្ហួស​ចូលទៅក្នុង​រោងភាពយន្ត​បាត់ទៅ ។​
​គ​-​បបួល​អ្នក​និយាយ​រួចហើយ​ដើរចូល​ក្នុង​រោងភាពយន្ត​ជាមួយគ្នា ។​

តើ​សង្សារ​ចាស់​កាត់ចិត្ត​ពី​អ្នក​ហើយឬនៅ ?

៧-​ពេល​នៅ​ជា​សង្សារ​អ្នក​បាន​ទិញ​សម្លៀកបំពាក់​ឱ្យគេ​ច្រើន​ឈុត ហើយ​គេ​ក៏​ចូលចិត្ត​ស្លៀកពាក់​ឈុត​ទាំង​នេះដែរ​ មកដល់ពេលនេះ​គេ​នឹង​។​
​ក​-​នៅតែ​ពាក់អាវ​ដែល​អ្នកទិញ​ឱ្យ ប៉ុន្តែ​មិនដឹងថា ស្រឡាញ់​មនុស្ស ឬ​ស្រឡាញ់​អាវ​នោះឡើយ ។​
​ខ​-​ប្រមូល​ឈុត​ទាំងអស់​ចូលក្នុង​ឡាំង​មិនដែល​ឃើញ​ស្លៀកពាក់​វា​ទៀតឡើយ ។​
​គ​-​នៅ​ពាក់​នាឡិ​ការដែល​អ្នកទិញ​ឱ្យ ព្រោះថា ជា​ប្រភេទ​ម៉ាក​ដែល​គេ​ចូលចិត្ត​បំផុត ។​

តើ​សង្សារ​ចាស់​កាត់ចិត្ត​ពី​អ្នក​ហើយឬនៅ ?

៨-​ពេលនេះ​អ្នក​ចាប់ផ្តើម​ជជែក​ជាមួយ​បុរស​ថ្មី ចំណែក​គេ​វិញ ។​
​ក​-​នៅ​មិនទាន់មាន​អ្នកថ្មី មានតែ​មិត្តភក្តិ​ប៉ុណ្ណោះ ។​
​ខ​-​ចាប់ផ្តើម​ទាក់ទង​ជាមួយ​អ្នកថ្មី​តាំងតែ​ពី​បាន​ដាច់ស្រេច​ជាមួយ​អ្នក​មិន​ដល់​មួយខែ​មកម្ល៉េះ ។​
​គ​-​កំពុង​ជជែក​ជាមួយ​អ្នកថ្មី គេ​ហាក់​ប្រចណ្ឌ​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់ ។​

តើ​សង្សារ​ចាស់​កាត់ចិត្ត​ពី​អ្នក​ហើយឬនៅ ?

៩-​អ្នក​បាន​ជួប​ជាមួយ​គេ​ក្នុង​ពិធីជប់លៀង​ផ្ទះ​មិត្តភក្តិ ពេល​នោះគេ​នឹង ។​
​ក​-​គេ​មើលថែទាំ​អ្នក​យ៉ាង​យកចិត្តទុកដាក់​រហូត​មិត្ត​ភ​កិ្ត​​បង្អាប់​ថា គេ​អាច​វិល​មកវិញ ។​
​ខ​-​អង្គុយ​ឃ្លាតឆ្ងាយរ​ពីគ្នា​រៀងៗ​ខ្លួន ។​
​គ​-​យក​រឿង​បាក់បែក​មក​បង្អាប់​អ្នក ។​

១០-​នៅ​ថ្ងៃ​ខួបកំណើត​របស់គេ អ្នក​បាន​ផ្ញើ​សារ​ជូនពរ​ដល់​រូបគេ ពេល​នោះគេ​នឹង ។​
​ក​-​ទូរស័ព្ទ​មក​អរគុណ​អ្នក​ដែល​នៅ​ចងចាំ​ថ្ងៃនេះ ។​
​ខ​-​សុខៗ​គេ​ធ្វើ​ខួបកំណើត​ជាមួយ​សង្សារ​ថ្មី ។​
​គ​-​ផ្ញើ​សារ​ឆ្លើយតប​ត្រឡប់មកវិញ​ថា អរគុណ ។​

​ផ្ទៀងផ្ទាត់​ចម្លើយ

​បើសិន​ចម្លើយ​របស់​អ្នកជា​អក្សរ ក ច្រើន​បំផុត គឺ​អតីត​សង្សារ​ចាស់​របស់​អ្នក​កាត់ចិត្ត​ពី​អ្នក​មិន​បានឡើយ ។​ភស្តុតាង​ជាក់ស្តែង គឺ​គេ​តែង​ខ្នះខ្នែង​ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នកជា​និច្ច ។ គេ​តែង​ទៅ​កន្លែងចាស់​ដែល​ធ្លាប់​សាង​អនុស្សាវរីយ៍​ជាមួយ​អ្នក​ជាប់​ជាប្រចាំ​ប្រៀបដូចជា​គេ​ចង់​ហៅ​អតីត​កាលដែល​ធ្លាប់តែ​ផ្អែមល្ហែម​ជាមួយគ្នា​ឱ្យ​វិល​គ្រ​ឡប់​មកវិញ ។​ ​ហេតុនេះ​អ្នក​គប្បី​ប្រយ័ត្នប្រយែង​ខ្លួន​ឱ្យបាន​ល្អ ដោយ​មិន​ត្រូវធ្វើ​អ្វីដែល​ជាការ​ផ្តល់​សង្ឃឹម​ដល់​គេ​ឡើយ បើ​ពុំ​​នោះទេ​គេ​អាច​នឹង​មក​ទាក់ទង​ហើយ​កើតជា​បញ្ហា​ដំបៅ​ចាស់​មក​លង​ជីវិត​ម្តងទៀត​ជាមិនខាន​។​

​បើ​ចម្លើយ​របស់​អ្នកជា​អក្សរ ខ ច្រើន​បំផុត គឺ​មិន​ត្រឹមតែ​អស់​អាល័យតែ​ម្យ៉ាង​នោះទេ ប៉ុន្តែ​បើ​ពិនិត្យ​ឱ្យ​ដិតដល់ គឺ​អតីត​សង្សារ​ចាស់​ថែមទាំង​ស្អប់​មុខ​របស់​អ្នក​ទៀតផង ។ អ្នក​និង​សង្សារ​កន្លងមក​បាន​ផ្តាច់ទំនាក់ទំនង​ពីគ្នា​ដោយសារ​រឿងរ៉ាវ​ទំនាស់​ច្រើន​គួរសម ឬ​គេ​ធ្លាប់​លួច​ទៅ​មាន​អ្នកដទៃ​រួចហើយ​ទើប​មកសុំ​ផ្តាច់ទំនាក់ទំនង​ជាមួយ​អ្នកជា​ក្រោយ ។ ហេតុនេះ​ទើប​គេ​គ្មាន​ចិត្ត​អាឡោះអាល័យ​អ្នក ។​

បើ​ចម្លើយ​របស់​អ្នកជា​អក្សរ គ ច្រើន​បំផុត គឺ​បុរស​អតីត​សង្សារ​ចាស់​របស់​អ្នក​បាន​កាត់ចិត្ត​ពី​អ្នក​មួយរយ​ភាគរយ​ហើយ ។ ពេលនេះ​គេ​គិតពី​អ្នក​គ្រាន់តែ​ជា​មិត្តភក្តិ​ម្នាក់​ប៉ុណ្ណោះ ហើយ​ការស្និទ្ធស្នាល​ជាង​អ្នកដទៃ​ក៏​គ្រាន់តែ​ជា​មនុស្ស​ធ្លាប់​ស្រឡាញ់គ្នា​កាលពីមុន​មក​ប៉ុណ្ណោះ មិនមាន​អ្វី​ពិសេស​ដូច​កាលពីមុន​ទៀត​ទេ ។ យក​ល្អ​អ្នក​មិន​ត្រូវមាន​ទំនាក់ទំនង​ជាមួយ​គេ​ពេក​ឡើយ​បើ​ពុំនោះ​អ្នកថ្មី​គេ​អាច​យល់ច្រឡំ ហើយ​ទីបំផុត​អ្នក​ដែល​ទទួលរង​ការខាតបង់​មានតែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​៕ ដេប៉ូ​(Spicy)