Q&A : តើ​រួមភេទ​នៅពេល​មានគភ៌ អាចមាន​គ្រោះថ្នាក់ និង អាច​ប្រព្រឹត្តិទៅបាន​ឬទេ ?

សំណួរ ៖ នាង​ខ្ញុំ​ពេលនេះ​មានគភ៌​ចំនួន​បី​ខែ​ហើយ ប៉ុន្តែ​ស្វាមី​នៅតែ​សុំ​រួមភេទ​ស្ទើរ​រៀងរាល់​សបា្តហ៍ តើ​បញ្ហា​នេះ​អាចមាន​គ្រោះថ្នាក់ និង ប្រព្រឹត្តិទៅបាន​ឬទេ ?

​ចម្លើយ ៖ ការ​រួមភេទ​អំឡុងពេល​មានគភ៌ យើង​ក៏​អាច​ប្រព្រឹត្តទៅបាន​តាម​ធម្មតា​គ្រាន់តែ​ចេះ​ថ្នម និង មិន​ប្រើ​ក្បាច់​ណា​ដែល​វា​បង្ក​ការប៉ះពាល់ ដល់​ទារក​ក្នុង​ផ្ទៃ​តែប៉ុណ្ណោះ ។ ត្រូវ​ចងចាំ​ថា ពេល​មានគភ៌​ដំបូងៗ ស្ត្រី​អាច​ជួប​បញ្ហា​ចាញ់កូន​ដែល កើតមាន​អាការ​ក្អួតចង្អោរ ឬ ឆ្អើម ហេវ​ហត់ អស់កម្លាំង ហេតុនេះ​ធ្វើឱ្យ​អារម្មណ៍​រួមភេទ​ថយចុះ ។

Q&A : តើ​រួមភេទ​នៅពេល​មានគភ៌ អាចមាន​គ្រោះថ្នាក់ និង អាច​ប្រព្រឹត្តិទៅបាន​ឬទេ ?

ទោះបីយ៉ាងណា​នៅពេល​អាការ​ចាញ់កូន​បាន​ធូរស្បើយ នឹង​ធ្វើឱ្យ​ស្ត្រី​មាន​អារម្មណ៍ល្អ​ឡើងវិញ ហេតុនេះ​ការរួម​ភេទ​អាច​ប្រព្រឹត្តិទៅបាន​ធម្មតា គ្រាន់តែ​ប្រយ័ត្នប្រយែង​យ៉ាងណា​មិនឱ្យ​ប៉ះពាល់​ដល់​ទារក​បាន​ហើយ ។ ស្ត្រី​បុរស​ត្រូវ​ចងចាំ​ថា ការ​រួមភេទ​ក្នុងពេល​មានគភ៌​មិនត្រូវ​ប្រើ​ក្បាច់​ណា​ដែល​សង្កត់​លើ​ពោះ​ឡើយ ។ បើ​មានការ​រួមភេទ​នៅពេល​ជិត​គ្រប់​ខែ​អាច​ប្រឈមមុខ​ទារក​កើតមុន​ពេល​កំណ​ត់ និង ក្រៅពីនេះ​បើ​ការរួម​ភេទ​ហើយ​មាន​ឈាម​ចេញ​តាម​ទ្វារមាស​គប្បី​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ព្រោះ​អាច​គ្រោះថ្នាក់ ៕

Q&A : តើ​រួមភេទ​នៅពេល​មានគភ៌ អាចមាន​គ្រោះថ្នាក់ និង អាច​ប្រព្រឹត្តិទៅបាន​ឬទេ ?