ហាម​បំផ្លាញ ៤ រឿង​

​លោក ឆាល ច​ន ហាវ​ហ្វេម អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស​បានឱ្យដឹងថា​«​រឿង​សំខាន់​ដែល​ហាម​បំផ្លាញ​ជាដាច់ខាត​គឺ ជំនឿ ទំនាក់ទំនង ពាក្យសន្យា និង ស្នេហា ទោះជា​ពេលដែល​អ្នក​កំពុងតែ​បំផ្លាញ​រឿង​ណាមួយ​ក្នុងចំណោម ៤ រឿងនេះ វា​អាច​នឹង​មិនបាន​បន្លឺសំឡេង​ចេញមក​ឱ្យឮ​ទេ ប៉ុន្តែ​វា​នឹងមាន​ការឈឺចាប់​ជាក់​ជា​ពុំ​ខាន ។​

១-​ជំនឿ ការទុកចិត្ត (Trust)
​ចំណុច​ចាប់ផ្តើម​សំខាន់​ដែល​ធ្វើឱ្យ​ខ្លួន​យើង​ជា​បុគ្គល​ដែល​ត្រូវបានគេទទួលស្គាល់ និង គួរឱ្យ​ជឿទុកចិត្ត​ក្នុងសង្គម គឺ​ត្រូវមាន​សុទិដ្ឋិនិយម ហើយ​មិន​មើល​តែ​ពី​ចំណុច​អវិជ្ជមាន​របស់​អ្នកដទៃ ដែល​ញ៉ាំងឱ្យ​កើត​ទស្សនៈ​វិជ្ជមាន​ចំពោះ​រឿងផ្សេងៗ និង បុគ្គល​ដែល​នៅ​ជុំវិញខ្លួន​យើង ។ ការសម្តែង​ចេញ​ចំពោះ​អ្នកដទៃ ទាំង​ផ្នែក​ទស្សនៈ និង អារម្មណ៍​យ៉ាង​សុទ្ធចិត្ត យើង​ក៏​នឹង​បានទទួល​ការ​តបស្នង​មកវិញ​ដែលមាន​លក្ខណៈ​ដូចគ្នា ។

ហាម​បំផ្លាញ ៤ រឿង​

ដូច្នេះ​គួរតែ​កែលម្អ និង ធ្វើ​តែ​អំពើ​ល្អ​ជាប់​ជានិច្ច ធ្វើ​ចិត្តជា​កណ្តាល មិន​អាត្មានិយម ជា​មនុស្ស​បើកចំហ ស្មោះត្រង់ មិនមាន​ល្បិច​កិច្ចកល និង ពុតត្បុត ដែល​ទង្វើ​អស់ទាំង នេះ​សុទ្ធ​តែមាន​ផល​ចំពោះ​ការជឿទុកចិត្ត​ទាំងអស់ ។ ចំែ​ណ​កឯ​រឿង​ការងារ​វិញ​ក៏​ដូចគ្នា​ដែរ សាកល្បង​កែប្រែ​ទម្លាប់ មាន​ភាពចាស់ទុំ (Maturity)​ធ្វើខ្លួន​ឱ្យបាន​ត្រឹមត្រូវ​គ្រប់​ស្ថានការណ៍ គួរ​ជាទី​ទុកចិត្ត ផ្តល់​យុត្តិធម៌ និង បដិបត្តិ​ចំពោះ​មនុស្ស​ផង​គ្នា យ៉ាង​ស្មើភាព​គ្រប់ផ្នែក មិន​លម្អៀង ឬ សម្តែង​នូវ​ក្តី​ស្រឡាញ់ ឬ ស្អប់​អ្នកណាម្នាក់​ខ្លាំងពេក​ធ្វើ​បានតែ​ប៉ុណ្ណឹង អ្នក​ក៏បាន​ទទួលនូវ​ការគោរព​រាប់អាន​ពី​អ្នកដទៃ និង ភប់​ប្រសប់​តែ​សេចក្តីសម្រេច​ក្នុង​ជីវិត និង ការងារ ។

២-​ស្នេហា ក្តី​ស្រឡាញ់ (Love)
​ក្តី​ស្រឡាញ់​គឺជា​សេចក្តីប្រាថ្នា​ល្អ និង ត្រេកអរ​ដែល​មនុស្ស​យើង​មាន​សេចក្តីសុខ ។ អ្នក​ដែលមាន​ក្តី​ស្រឡាញ់​ចំពោះ​គ្នា នឹងមិន​ចងចាំ​នូវ​ទោសកំហុស​របស់​គ្នា​ទៅវិញទៅមក ។ នៅពេលដែល​មានទំនាស់​គ្នា​គឺ​ត្រូវ​ចេះ​អត់ឱន ឬអភ័យទោស​ឱ្យ​គ្នាជានិច្ច ហើយ​ព្យាយាម​រក្សា​ទំនាក់ទំនង​សម្ពន្ធមេត្រី​ឱ្យបាន​ល្អជា​និរន្ត​ន៍។​

ហាម​បំផ្លាញ ៤ រឿង​

៣-​ទំនាក់ទំនង​រវាង​មនុស្ស​ផង​គ្នា (Relations)
​ជា​ការពិតហើយ​ដែលថា​មនុស្ស​យើង​មិនអាច​រស់នៅ​តែម្នាក់ឯង​លើ​ផែនដី​នេះ​បានទេ ដូច្នេះ​ត្រូវ​យល់ថា​មនុស្ស​យើងមាន​ភាពខុសគ្នា ត្រូវបាន​ចិញ្ចឹម​បី​ចាប់​មក​មិន​ដូចគ្នា ។ ហេតុនេះ​សូម​សាកល្បង​ធ្វើការ​ត្រួតពិនិត្យ​មើលខ្លួន​ឯង​រួច​កែលម្អ បុគ្គលិកលក្ខណៈ​របស់​ខ្លួនឯង​ជានិច្ច​ដើម្បី​រស់នៅ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ក្នុងសង្គម​ប្រកបដោយ​សុភមង្គល ។ ហាត់​និយាយ ស្តីឱ្យ​បាន​ពីរោះពិសា​ប្រកបដោយ​ហេតុផល​ត្រឹមត្រូវ​ទៅតាម​ឱកាស និយាយ​ត្រង់​ទៅ​ត្រង់​មកសុទ្ធចិត្ត ចេះ​ញញឹមញញែម​រាក់ទាក់ និយាយស្តី​ជាមួយ​អ្នកដទៃ​ដោយ​ពាក្យពេចន៍​ប្រកបដោយ​ភាតរភាព និង មិន​រំលោភសិទ្ធិ​អ្នកដទៃ ។​

ហាម​បំផ្លាញ ៤ រឿង​

៤-​ពាក្យសន្យា (Promise)
​ដោយហេតុថា ពាក្យសន្យា​គឺជា​ម៉ែត្រ​សម្រាប់​វាស់​ពី​គុណ​តម្លៃ​របស់​អ្នក​ដែល​និយាយ​នោះ ជាពិសេស​ក្នុង​រឿង​ការងារ ឬ មុខ​ជំនួញ ប្រសិនបើ​យើង​ចង់បាន​ការជឿទុកចិត្ត​គឺ​ត្រូវ​ប្រកាន់ខ្ជាប់ និង រក្សា​ពាក្យសន្យា​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រោះ​ការគោរព​ពាក្យ សន្យា​នេះហើយ​ដែលជា​ប្រភព​នៃ​ការជឿទុកចិត្ត​រវាង​មនុស្ស​ផង​គ្នា ។ ផ្ទុយទៅវិញ​ការមិន​យកសម្តី ឬ មិន​គោរព​ពាក្យសន្យា អាច​ត្រូវបាន​ថ្កោលទោស និង បំផ្លាញ​ជំនឿ​ទុកចិត្ត ។ ដូច្នេះ​មុននឹង​សន្យា​អ្វីមួយ​យើង​ត្រូវ​គិត​ឱ្យ​ច្បាស់​ជាមុនសិន ព្រោះ​វាមិន​គ្រាន់តែ​ធ្វើឱ្យ​ភាគី​ម្ខាង​ទៀត​ទន្ទឹងរង់ចាំ និង សង្ឃឹមថា​យើង​នឹងធ្វើ​តាម​ការ​ស្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រសិនបើ​យើង​ក្បត់ពាក្យសន្យា​អាចធ្វើឱ្យ​បាត់បង់​សទ្ធា មិន​ចំពោះ​ថា​ពី​អ្នកដទៃ ឬ សូម្បីតែ​ខ្លួនឯង ៕​ឆាន់ ចំ​រ៉ា​

ហាម​បំផ្លាញ ៤ រឿង​