Q&A : តើ​គួរ​រួមភេទ​នៅ​ពេលណា​ទើប​ល្អ​បំផុត ?

​សំណួរ ៖ ខ្ញុំបាទ​ចង់ដឹងថា ការ​រួមភេទ​ពេលណា​ល្អ​បំផុត ក្នុងនោះ​មាន​ពេលព្រឹក ថ្ងៃ និង ពេល យប់ ។ គេ​ថា​ការរួម​ភេទ​ក៏​ចាំបាច់​ត្រូវ​ជ្រើសរើស​ពេលវេលា​ដែរ ទើប​ផ្តល់​ទាំង​សេចក្តីសុខ និង សុខភាព ?

Q&A : តើ​គួរ​រួមភេទ​នៅ​ពេលណា​ទើប​ល្អ​បំផុត ?

​ចម្លើយ ៖ ជាទូទៅ​មនុស្ស​មួយ​ភាគ​ធំ​ដែល​តែង​ចូលចិត្ត​ជ្រើសរើស​ពេលវេលា​រួមភេទ​បានល្អ​បំផុត គឺ​ពេលយប់​មុន​ចូល​ដំណេក ព្រោះថា​ក្រោយពី​បំបាត់​ចំណង់ និង ការ​អស់កម្លាំង​ជួយ​ឱ្យ​ដេក​លង់​លក់បាន​ស្រួលខ្លួន ។ តាម​ការ​ស្ទាបស្ទង់​សាកសួរ​ស្ត្រី​បុរស កន្លងមក​គេ​បានទទួល​ចម្លើយ​ភាគច្រើន​ថា​«​សិច​ជា​ថ្នាំ​ងងុយគេង​ដ៏​ល្អ​បំផុត​» ។

Q&A : តើ​គួរ​រួមភេទ​នៅ​ពេលណា​ទើប​ល្អ​បំផុត ?

ទោះបីយ៉ាងណា​បើ​ស្ត្រី​បុរស​មានការ​ហត់ នឿយ​ដោយ​ការធ្វើការងារ​ចាប់ពី​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ហើយ​បាន​រួមភេទ​នៅ​ថ្ងៃ​សុក្រ​នោះ ការរួម​ភេទ​ក៏​មិនបាន​ពេញទី​ដែរ ។ ករណីនេះ​សុំឱ្យ​គេង​លង់លក់​ស្រួលខ្លួន​ពេញ​មួយ​យប់ ហើយ​ព្រឹក​ថ្ងៃ​សៅរ៍​ទើប​រួមភេទ​ជាការ​ល្អ​បំផុត ព្រោះ​មិន​ត្រឹម​តែមាន​ភាព​ផ្អែមល្ហែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​កម្លាំង​ពេញទី​សម្រាប់​រួម​ប្រកបដោយ​សេចក្តីសុខ​ជាមួយគ្នា​ទៀតផង ៕