១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

​ក្នុងពេលដែល​កំពុងតែ​មាន​សិច បុរសៗ​អាច​ភ្លេច​នឹកឃើញ​អ្វី​ម្យ៉ាង​រហូត​ទាល់តែ​ធ្វើឱ្យ​ស្ត្រី​ជា​ដៃគូ​ខកចិត្ត និង ធ្វើឱ្យ​ជីវិត​សិច​ឥតន័យ​ក៏​ថា​បាន ដូច្នេះ​សូម​សាកល្បង​ងាក​មក​មើល​រឿង​តូចតាច​លើ​គ្រែ​ដែល​ដៃគូ​របស់​អ្នក​ចង់ឱ្យ​បំពេញ​ឱ្យ​វិញ​ល្អ​ជាង ធានាថា​មិន​ថ្លោះធ្លោយ​ឡើយ ។​

១-​ត្រៀមខ្លួន​ជាស្រេច​មុន​ឡើង​សង្វៀន
​ត្រូវ​ងូតទឹក​លាងជម្រះ​កាយ​ឱ្យ​ស្អាត​ភ្លឹង​គ្រប់​ច្រកល្ហក ហើយ​កុំ​ភ្លេច​កោរពុកមាត់​ពុកចង្កា​ឱ្យ​រលីង​ស្អាត ព្រោះ​ការ​កោរ ពុកមាត់ពុកចង្កា​ស្អាត​អាចជួយ​ឱ្យ​ស្ត្រី​ជា​ដៃគូ​មាន​អារម្មណ៍​ជាង​ការដែល​ត្រូវ​ចង្កា​គគ្រាតៗ​ត្រដុស​ទៅមកៗ​លើ​ស្បែក​ដ៏​ទន់ ជាហេតុ​នាំឱ្យ​នាង​ឈឺ​ផង​រំខាន​ផង ជាជាង​ធ្វើឱ្យ​នាង​មាន​អារម្មណ៍ ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

២-​ការចាប់ផ្តើម​
​ត្រូវធ្វើ​ដោយ​ចេះ​ជួយ​ដាស់​អារម្មណ៍​គ្នា​ទៅវិញទៅមក ពោលគឺ​ត្រូវ​ចេះ​បបោសអង្អែល​ដាស់​អារម្មណ៍​ឱ្យ​គ្នា​ជាមុនសិន កុំ​តក់ក្រហល់​អាច​ចាប់ផ្តើម​ដោយ​ការ​ឱបរឹត ស្ទាបអង្អែល ហើយ​ប្រឡេះ​ឡេវអាវ​ចេញ​ម្តង​បន្តិចៗ​ឡើងក​ម្តៅ​ទៅៗ នោះ​នឹង​ជួយ​ឱ្យ​គូស្នេហ៍​ទាំងពីរ​ដំណើរការ​សិច​ប្រកបដោយ​ភាពរលូន​បាន​កាន់តែ​ប្រសើរឡើង ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

៣-​ចាប់ផ្តើម​ដោយ​សន្សឹមៗ​
​ជា​ការពិតហើយ​ថា ការវាយលុក​បែប​បរ​ហ័ស​អាច​មើលទៅ​គួរឱ្យ​រំភើប​ស្រើបស្រាល​បំផុត ប្រសិនបើសកម្មភាព សិច​នោះ​ស្ថិតក្នុង​ស្ថានការណ៍​ប្រញិបប្រញាប់ ។ ប៉ុន្តែ​បើ​មាន​សិច​នៅ​ទីកន្លែង​ផ្ទាល់ខ្លួន​របស់​អ្នក​ក៏​មិនចាំបាច់​ត្រូវ​ប្រញិបប្រញាប់ អ្វី​ពេក​ដែរ ពោលគឺ​ត្រូវធ្វើ​សកម្មភាព​ដោយ​សន្សឹមៗ​មួយៗ រួច​បង្ខំ​ចង្វាក់​ទៅតាម​លំដាប់​ជាការ​ប្រសើរ​ជាង ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

៤-​ដាស់​អារម្មណ៍​ដោយ​ការ​ថើប​
​ច្បាស់​ណាស់​ថា ដំណើរការ​ចាប់ផ្តើមរ​បស់​សិច​ដោយ​ការ​ថើប​ញក់ញី ថើប​បឺត​មាត់ នោះ​ស្ត្រី​ស្ទើរ​មួយរយ​ភាគរយ​នឹងមាន​អារម្មណ៍​កាន់តែខ្លាំង​ឡើង​នៅពេល​បានទទួល​ការ​ថើប​ញក់ញី ថើ​ម​លិទ្ធ ថើប​បឺត​មាត់​ជាប់ៗ​គ្នា​រយៈពេល​យ៉ាងតិច ៥ នាទី ឡើង ។ ទោះជា​យ៉ាងណាក៏ដោយ​រឿង​ក្លិន​មាត់​ក៏​ជា​រឿង​មួយ​សំខាន់​ដែល​អ្នក​គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ផងដែរ ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

៥-​សួរ​រឿង​ស្ម័គ្រចិត្ត​
​ជួនកាល​ការលេង​សប្បាយ​ដោយ​ការចាប់​ចងដៃ​ក៏​ជួយ​ដាស់​អារម្មណ៍​បានល្អ ប៉ុន្តែ​គួរតែ​សួរ​ដៃគូ​សិន​ថា តើ​គេ ឬ នាង សុខចិត្ត​លេង​ជាមួយ​ដែរ​ឬ​អត់ ? ព្រោះ​ការ​ទើសទ័ល​អាច​បង្កឱ្យមាន​របួស ហើយ​មិនគួរ​ចង​ផ្នែក​ណាមួយ​នៃ​រាងកាយ​តឹង ណែន​ពេក​ទេ ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

៦-​ប្រយ័ត្ន​ស្លាកស្នាម
​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ខាំ ឬ បឺត​រហូត​ទាល់តែ​ឡើង​ជាំខ្មៅ​នៅលើ​-​ក ដើមដៃ ឬ ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ព្រោះ​ការ​បន្សល់ទុក​ស្លាកស្នាម​បែ​បប​នេះ​អាចធ្វើឱ្យ​ខាង​ស្រី​អាម៉ាស់មុខ​ដោយសារតែ​ត្រូវ​មិត្តភក្តិ​ចំអក​លេង ឬ គេ​អាចយល់ច្រឡំ​គិតថា​ត្រូវ​គូស្នេហ៍​វាយ​ក៏​ថា​បាន ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

៧-​កុំ​ធ្វេសប្រហែស​
​មិនត្រូវ​ភ្លេចខ្លួន​ខាំ​ចុង​សុដន់​ដោយសារតែ​ការ​ក្នាញ់​នោះទេ ទោះបី​ជាការ​បបោសអង្អែល​ត្រង់​បរិវេណ​ដើមទ្រូង និង ចុងសុដន់​ជួយ​ឱ្យ​ស្រៀវ​ស្រើប និង ដាស់​អារម្មណ៍​បានល្អ​ក៏ដោយ ។ ផ្ទុយទៅវិញ បុរសៗ​គ្រាន់តែ​ប្រើ​បបូរមាត់​ផ្អឹប លិទ្ធ និង បឺត​ថ្នមៗ​លើ​ចុង​សុដន់​ក៏​ជាការ​គ្រប់គ្រាន់​ហើយ កុំ​ខាំ​ញេញ​ដោយ​ភាព​ក្នាញ់ ព្រោះ​ចុង​សុដន់​ជាទី​តាំង​មួយ​ដែល​ទទួល​រំញោចបាន​លឿន ហើយ​មិនបាន​ជួយ​ឱ្យ​ស្រណុក​សុខ​ស្រួល​បែរជា​រងរបួស​ទៅវិញ​ក៏​ថា​បាន ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

៨-​វិធី​សម្រាក​
​អាច​និយាយបានថា ការ​មាន​សិច​ដូចគ្នា​នឹង​ការហាត់​ប្រាណ​យ៉ាង​ដូច្នេះ ។ ហេតុនេះហើយ​ពេលដែល​អ្នក​កំពុងតែ​សប្បាយ​ជាមួយ​សិច​ហើយ​មាន​អារម្មណ៍​ហត់នឿយ​ដោយសារ​បាត់បង់​ថាមពល ត្រូវមាន​វិធី​ក្នុងការ​ប្រមូល​ថាមពល​មកវិញ ដើម្បី​កុំឱ្យ​អារម្មណ៍​ដែល​កំពុងតែ​ពុះកញ្ជ្រោល​អស់​ទៅវិញ​ក្រោយពី​បន្ថយ​កម្លាំង ដោយ​ត្រូវ​ដកដង្ហើម​ចូល​វែងៗ ហើយ​សឹមបង្ខំ​ចង្វាក់​ឡើងមក​ម្តងទៀត ។ មិនមែន​ហត់​ហើយ​ឈប់​នៅ​ស្ងៀម​ហីៗ​ទេ បើ​មិន​ដូច្នេះ​ទេ​អារម្មណ៍​វា​នឹង​ដាច់​ចង្វាក់ ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

៩-​សុំ​ការយល់ព្រម​
​ប្រសិនបើ​ចង់​រួមភេទ​តាម​ទ្វារធំ គួរតែ​សួរ​យោបល់​ពី​នាង​ជាមុនសិន ថា​តើ​នាង​គិត​យ៉ាងណា ប្រសិនបើ​នាង​អូ​ខេ ចង់​ស្វែងរក​បទពិសោធ​ជាមួយ​អ្នក​ត្រូវ​រក​ទឹករំអិល​ជា​ជំនួយ​ដើម្បី​ការពារ​ឈឺ និង ឱ្យ​ដំណើរការ​សិច​ប្រព្រឹត្តទៅ​រលូន​ល្អ ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

១០-​កុំ​ច្រាន​ចេញ​
​រឿង​តូចតាច​ដែល​ខាង​ប្រុស​ច្រើនតែ​មើលរំលង​ក្រោយពី​បញ្ចប់​ល្បែង​លើ​គ្រែ ឬ ក្រោយពី​ចេញ​ទឹក​រួច​គឺ​ការ​គេច​ចេញពីនាង​ភ្លាមៗ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឱប​ថើ​មនាង ទាញ​នាង​មក​ក្បែរ​ខ្លួន​នែបនិត្យ ឱប​នាង​ឱ្យ​ជាប់ រួច​លង់លក់​ព្រមៗ​គ្នា​ជាការប្រសើរ​មែនទែន ។​

១០ សកម្មភាព​លើ​គ្រែ​ដែល​បុរស​ច្រើនតែ​ថ្លោះធ្លោយ​

​ដំបូន្មាន​
​ចន្លោះពេល​កំពុងមាន​សិច​នោះ សូម​សាកល្បង​ប​ញេ្ច​ញ​សំឡេង​ស្រុឹមសុឺ​ត​សត​វែងៗ​ចេញមក​ឆ្លាស់គ្នា​ជាមួយនឹងសំឡេង​ថ្ងូរ​តិចៗ ។ លុះ​ពេល​ឈានដល់​ចំណុចកំពូល​ក៏​បញ្ចេញ​សំឡេង​ថ្ងូរ​រ​ហុឹ​ស​ខ្លាំង​ឡើង ព្រមទាំង​វាចា​ប្រកបដោយ​ភាពស្រទន់ៗ​ថា​«​អ៊ូយ ! ស្រួល​ណាស់​… »​នោះ​អ្នកនឹង​បានដឹងថា វា​ជាស​ភាវ​នៃ​ការបញ្ចេញ​អស់ទាំង​រាងកាយ និង អារម្មណ៍យ៉ាងពិត​ប្រាកដ ។ ទីបំផុត​សំឡេង​ថ្ងូរ​រ​ហុឹ​ស​នេះឯង​ដែលជា​ភ្នាក់ងារ​ជួយ​ជុំ​រុញឱ្យ​អារម្មណ៍​របស់គេ​ពុះកញ្ជ្រោល​តាម​អ្នកចេញមក ៕​ឆាន់ ចំ​រ៉ា​