Q&A : ហេតុអ្វី​បានជា​ស្វាមី​នាង​ខ្ញុំ​មាន​សិច​ខុស​ប្រក្រតី ?

​សំណួរ ៖ នាង​ខ្ញុំ​មាន​បញ្ហា​ត្រង់​ពេល​ដែលមាន​អារម្មណ៍​សិច​ខុសគ្នា​ពី​ស្វាមី ពោលគឺ​ស្វាមី​ខ្ញុំ​កើតមាន​អារម្មណ៍​ផ្លូវភេទ​ហាក់បីដូចជា​ខុសពី​ប្រក្រតី ។ រៀងរាល់​ពេល​គាត់​កើតមាន​អារម្មណ៍​នៅពេល​យប់​ជ្រៅ ហើយ​គាត់​តែង​ដាស់​នាង​ខ្ញុំ​ដើម្បី​រួមភេទ បើ​មិន​ដូច្នេះ​ពេល​ទៀបភ្លឺ​ក្នុងពេលដែល​កំពុង​គេង​លង់លក់​ស្រួល​តែម្តង​ដែល​កាយវិការ​របស់គាត់​ប្រៀប​បីដូច​ជា​លួច​រួមភេទ ។

មាន​ថ្ងៃ​ខ្លះ​បើ​នាង​ខ្ញុំ​ភ្ញាក់​ដឹងខ្លួន​តែម្តង​គាត់​បែរជា​អស់​អារម្មណ៍ តែបើ​នាង​ខ្ញុំ​គេង​ជិត​លក់ ឬ កំពុង​ងងុយ​វិញ​នោះ គាត់​ចូលចិត្ត​បំផុត​គឺ​ទន្ទ្រាន​លើ​រាងកាយ​នាង​ខ្ញុំ​ទាំង​តក់ក្រហល់​តែម្តង ។ ពេលខ្លះទៀត​គាត់​ចូលចិត្ត​ចងដៃ​ជើង​នាង​ខ្ញុំ ហើយ​ទើប​ចាប់ផ្តើម​រួមភេទ ។ ដំបូងៗ​នាង​ខ្ញុំ​ភ័យ​តក់ស្លុត​មិនដឹងថា គាត់​ចង់​ធ្វើ​អ្វី ប៉ុន្តែ​យូរៗ​ទៅ​ស៊ាំ​ទៅហើយ ។ មិនដឹងថា អាការ​របស់គាត់​បែបនេះ​ខុសពី​ប្រក្រតី ឬ​គាត់​កើតរោគ​ចិត្ត សូមជួយ​ប្រាប់​ផង​?

​ចម្លើយ ៖ អ្នក​កុំអាល​កើតទុក្ខ​ពី​រឿងនេះ​ធ្វើ​អ្វី ព្រោះថា វា​ជា​បញ្ហា​ធម្មជាតិ​តែង​កើតមាន​ទៅលើ​បុរស និង ស្ត្រី​ផង ។ មនុស្ស​ខ្លះ​តែង​បង្កើត​អារម្មណ៍​ចង់បាន​របស់ខ្លួន ហើយ​ពេលដែល​ត្រូវការ​រួមភេទ​ទើបបាន​យក​អារម្មណ៍​នេះ​មក​ប្រព្រឹត្ត​តែម្តង ដោយ​មិនបាន​ចាប់អារម្មណ៍​ថា ភាគី​ម្ខាង​ទៀត​ចូលចិត្ត ឬក៏​អត់​នោះទេ ។ ត្រូវ​ចាំ​ថា បើ​ភាគី​បុរស​មិនបាន​ប្រើ​ហិង្សា ឬ​ធ្វើ​អ្វីមួយ​ជាការ​រំលោភ​អារម្មណ៍​អ្នក​ទេនោះ ក៏​មិន ត្រូវ​ព្រួយបារម្ភ​ដែរ ។

ចំពោះ​ពេលវេលា​ដែល​អ្នក និង ស្វាមី​ត្រូវការ​ផ្លូវភេទ​ខុសគ្នា​នោះ​ក៏​អាច​កើត​មកពី​អារម្មណ៍​មនោសញ្ចេតនា​របស់គេ ហេតុនេះ​អ្នក​ចាំបាច់​សាកល្បង​ជជែក​គ្នា​ពី​បញ្ហា​នេះ ហើយ​រក​ដំណោះស្រាយ​រួមគ្នា ។ បញ្ហា​ប៉ុណ្ណឹង​បើ​យើង​ចេះ​ជជែក​ដោយ​ការយោគយល់​អារម្មណ៍​គ្នា​ទៅវិញ ទៅមក​ពិតជា​អាច​រក​ដំណោះស្រាយ​ដោយ​ជោគជ័យ​សម្រាប់​គ្រួសារ​របស់​អ្នក​ពុំខាន ៕

Q&A : ហេតុអ្វី​បានជា​ស្វាមី​នាង​ខ្ញុំ​មាន​សិច​ខុស​ប្រក្រតី ?