៥ ករណី​បុរស​ត្រូវធ្វើ​ក្រោយពេល​ប្រពន្ធ​ផិតក្បត់​

​បច្ចុប្បន្ននេះ​អំពើ​ផិតក្បត់​បានក្លាយ​ជា​ឃាតករ​ដ៏​សាហាវ​ក្នុងការ​សម្លាប់​ជីវិត​អាពាហ៍ពិពាហ៍ ។ ដូច្នេះ​បុរស​
​ម្នាក់​នៅពេលដែល​ដឹងថា ប្រពន្ធ​របស់ខ្លួន​មានចិត្ត​ផិតក្បត់​ហើយ​នោះ​ជឿជាក់ថា ពិតជា​មានការ​ឈឺចាប់​ជាមិនខាន ។ ហេតុនេះ​ប្រសិនបើ​បាន​ជួប​ករណីបែបនេះ តើ​បុរស​គប្បី​ធ្វើ​នូវ ៥​ ករណី​ដូចខាងក្រោម​នេះដែរ​ឬទេ ?

១-​រក្សា​ភាពស្ងប់ស្ងាត់ និង មាន​សតិសម្បជញ្ញៈ​មិន​បង្ក​ឲ្យ​មាន​ភាព​ច្រូក​ច្របល់​
​នៅពេលដែល​បានដឹងថា ប្រពន្ធ​មានចិត្ត​ផិតក្បត់​បុរស​ជាច្រើន​តែងមាន​អារម្មណ៍​ថា ត្រូវគេ​ប្រមាថ ។ សេចក្តី​ថ្លៃថ្នូរ​របស់​បុរស​ទ​ទួល​រង​នូវ​ការ​អាប់ឱន​កិត្តិយស និង មាន​ភាពអាម៉ាស​ជាទីបំផុត ។ ប្រឈម​នឹង​បញ្ហា​បែបនេះ គឺមាន​បុរស​ភាគច្រើន​តែងតែមាន​ចិត្ត​រំជើបរំជួល​គ្មាន​ទីបញ្ចប់ ។ បាត់បង់​សតិសម្បជញ្ញៈ និង​ពិបាក​រក្សា​ភាពស្ងប់ស្ងាត់​ទៀតផង ប៉ុន្តែ​ស្ថិតក្នុង​កាលៈទេសៈ​បែបនេះ​កាលបើ​បង្ក​ឲ្យ​មាន​ភាពច្របូកច្របល់​នោះ គឺ​ពិតជា​មិនអាច​រក​ដំណោះស្រាយ​ពី​រឿង​ប្រពន្ធ​ផិតក្បត់​បាន​នោះឡើយ ។

៥ ករណី​បុរស​ត្រូវធ្វើ​ក្រោយពេល​ប្រពន្ធ​ផិតក្បត់​

ម្យ៉ាងទៀត​ក៏មាន​បុរស​មួយចំនួន​ប្រើ​អំពើ​ហឹ​ង្សា ដោយ​វាយ​ទាត់​ធាក់ និង ឃុំឃាំង​ប្រពន្ធ​ដោយ​ខុសច្បាប់​ទៀតផង ។ អំពើ​បែបនេះ គឺ​មិន​សមរម្យ​ទេ​ហើយ​ល្មើស​នឹង​ច្បាប់​ព្រមទាំង​មិនអាច​រក​ដំណោះស្រាយ​បាន​ទៀតផង ។ ស្ថិតក្នុង​កាលៈទេសៈ​បែប​នេះ​បុរស​គួរតែ​រក្សា​ភាពស្ងប់ស្ងាត់​ដើម្បី​ចៀសវាង​រឿងរ៉ាវ​រីក​រាលដាល​កាន់តែ​ធំ​ឡើង ។​

២-​ត្រូវ​រក​ពី​មូលហេតុ​ពិត​ដែល​ប្រពន្ធ​ផិតក្បត់​
​ចំពោះ​មូលហេតុ​ដែល​ប្រពន្ធ​ផិតក្បត់ គឺមាន​ច្រើន​ប្រភេទ​ដូចជា​នាង​ចង់​បានការ​លួងលោម​ថ្នាក់ថ្នម​ពី​ប្តី និង​
​ភាពមិន​ចុះសម្រុង​នឹង​គ្នា​ក្នុង​ជីវភាព​រស់នៅ​រវាង​ប្តី​ប្រពន្ធ​ជាដើម ។ បង្ករឿង​ឈ្លោះប្រកែក​គ្នា​ញឹកញាប់ ។ កើតរោគ​អផ្សុក និង​មិនអាច​ទ្រាំទ្រ​បាន​ពេល​ប្តី​ចេញ​បាត់ៗ​ពី​ផ្ទះ ឬ​ប្តី​ប្រពន្ធ​នៅ​បែក​គ្នា​យូរ ។ ផ្តើមចេញពី​មូលហេតុ​អស់ទាំង​នេះហើយ​ទើប​មាន​បញ្ហា​ផិតក្បត់​កើតឡើង ហើយ​ក្រោយពី​ដឹងថា ប្រពន្ធ​ផិតក្បត់ គឺ​ដាច់ខាត​ត្រូវតែ​ស្វែងរក​ពី​មូលហេតុ​ឲ្យ​បានច្បាស់លាស់​ទើប​អា​ចរក​ដំណោះស្រាយ​បាន ។

ម្យ៉ាងទៀត​ប្រសិនបើ​មូលហេតុ​មិន​ច្បាស់លាស់​ទេនោះ គឺ​អ្វីៗ​មិនអាច​ដោះស្រាយ​បានឡើយ ។ រឿង​មួយទៀត​កាលដែល​ប្រពន្ធ​ស្វែងរក​អ្នកថ្មី គឺ​មិនមែនជា​កំហុស​របស់​នាង​ទាំងស្រុង​នោះឡើយ ហើយ​ក៏មាន​ទាក់ទង​ដល់​ប្តី​ដែរ ។ គេ​តែង​ពោលថា ទះដៃ​តែ​ម្ខាង​មិនឮ​ទេ នេះ​គឺជា​ហេតុផល ។​

៥ ករណី​បុរស​ត្រូវធ្វើ​ក្រោយពេល​ប្រពន្ធ​ផិតក្បត់​

៣-​ឆ្លុះបញ្ចាំង​ពី​កំហុសឆ្គង​ខ្លួនឯង​
​ធ្វើជា​បុរស​ម្នាក់​ស្រាប់តែ​ត្រូវ​ប្រពន្ធ​រត់ចោល​ទៅ​ស្រវាឱប​ប្រុស​ថ្មី​នោះ គឺ​ពិតជា​ឈឺចាប់​និង​មាន​ភាពអាម៉ាស់​
​ចៀស​មិន​ផុត​ឡើយ ។ ប៉ុន្តែ​អ្នក​មិនត្រូវ​បន្ទោស​ប្រពន្ធ​តែម្នាក់ឯង​ឡើយ ហើយ​អ្នក​ក៏មាន​ការរួមចំណែក​ក្នុង​រឿងនេះ​ដែរ ។

ដូច្នេះ​ត្រូវ​ឆ្លុះបញ្ចាំង​ពី​កំហុស និង សួរ​ខ្លួនឯង​ផង​ថា តើ​ខ្លួន​យើង​ធ្លាប់​បញ្ចេញ​ភាព​សោះកក្រោះ​ជាមួយ​ប្រពន្ធ​ដែរ​ទេ ? តើ​បច្ចេកទេស​លើ​គ្រែ​ប្រពន្ធ​មិន​ពេញចិត្ត​មែន​ទេ ? ឬមួយ​មិនសូវ​ខ្វល់​ពី​ការយកចិត្តទុកដាក់រ​បស់​ប្រពន្ធ ? ឬ​ជា​យូរ​មកហើយ​អ្នក​មិនដែល​ធ្លាប់បាន​និយាយ​ជាមួយនឹង​ប្រពន្ធ​ថា បង​ស្រឡាញ់​អូន ?​ដូច្នេះ​អ្វីៗ​តែ​ផ្តើមចេញពី​ប្តី​នេះឯង កុំ​ទាន់​អាល​បន្ទោស​ប្រពន្ធ ។

៤-​រក​វិធី​ចរចា និង​ផ្សះផ្សា​
​ក្រោយពេល​ដឹងថា ប្រពន្ធ​មានចិត្ត​ផិតក្បត់​ប្តី​ត្រូវ​ត្រូវ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ដោយ​រក​វិធី​សម្រុះសម្រួល និង ផ្សះផ្សា​គ្នា​ដើម្បី​អូសទាញ និង ទុក​ឱកាស​ឲ្យ​ប្រពន្ធ​បាន​កែប្រែ​ចិត្តគំនិត​ឡើងវិញ ព្រោះ​យ៉ាងណា​ក៏​អាណិត​ដល់​អនាគត​កូនៗ​ដែល​គ្នា​នៅ​តូចៗ​មិនទាន់​ដឹងអី​ដែរ ។ ហើយ​មុននឹង​ឈានទៅដល់​ការ​លែងលះគ្នា​ក៏ត្រូវ​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ​ផងដែរ ។​

៥ ករណី​បុរស​ត្រូវធ្វើ​ក្រោយពេល​ប្រពន្ធ​ផិតក្បត់​

៥-​ការ​លែងលះគ្នា​
​ជា​ចុងក្រោយ​ប្រសិនបើ​ការផ្សះផ្សា​គ្នា​ហើយ​នៅតែ​មិន​ចុះសម្រុង​នឹង​គ្នា​ទេនោះ គឺ​ត្រូវតែ​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​
​ខ្លួន ព្រោះ​មិនអាច​បង្ខំចិត្ត​ប្រពន្ធ​ឡើយ ហើយ​បើទោះជា​រស់នៅ​ជាមួយគ្នា​តទៅទៀត​ក៏​មិនមាន​សេចក្តីសុខ​ដែរ ។ តែបើ​ត្រូវ​លែងលះគ្នា​ចៀស​មិន​ផុត​ទេនោះ គឺត្រូវធ្វើ​លិខិតស្នាម​ក្នុង​ការបែងចែក​ទ្រព្យសម្បត្តិ​រួម និង បញ្ហា​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កុំ​ឲ្យ​មាន​ផលវិបាក​ទៅ​ថ្ងៃក្រោយ ៕ គ ឡេង​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​