អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​

បន្ទាប់ពី​តារា​សម្តែង​ជើងចាស់​ហុងកុង​វ័យ ៥០ ឆ្នាំ លោក អា​រ៉ា​ន់ ខ្វក (Aaron Kwok) បានបង្ហាញ​អត្តសញ្ញាណ​ពិត​របស់​មិត្តស្រី​វ័យ ២៧ ឆ្នាំ ឲ្យ​ទស្សនិកជន​បាន​ស្គាល់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ រួចមក មាន​ពាក្យ​ច​ចេក​ច​ចូ​ច​មួយចំនួន​បាន​ពោល​ឡើង​ថា ពួកគេ​ទាំងពីរ​នាក់​ហាក់ដូចជា​មិន​សម​គ្នា​បន្តិច​ណា​ឡើយ បើ​ធៀប​ទៅ​ប្រៀបដូចជា​ឪពុក និង កូន​យ៉ាងដូច​ច្នេះ​ដែរ ។​

អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​

ចំពោះ​លោក អា​រ៉ា​ន់ ខ្វក ផ្ទាល់​បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​ ហុងកុង កាលពីពេល​ថ្មីៗ​នេះ​ថា លោក​តែងតែ​ធ្លាប់​គិត​ដែរ​ថា​នេះ​ក៏​ជា​បញ្ហា​មួយ​ដែរ​ចំពោះ​អាយុកាល​ របស់លោក និង នាង ម៉ក់​កា ហ្វា​ង (Moka Fang) ដែលជា​មិត្តស្រី​របស់លោក ហើយក៏​ជាតា​រា​ម៉ូ​ដែល​ល្បីឈ្មោះ​មួយរូប​ដែរ​របស់​ហុងកុង ។ លោក​បាន​បន្តថា បើ​ធៀប​ពី​អាយុ​របស់​យើង​ទាំងពីរ​គឺ​ខុសគ្នា​រហូតដល់​ទៅ ២៣ ឆ្នាំ​ឯណោះ ។ ប៉ុន្តែ​ក្រោយមក​តារា​វ័យ ៥០ ឆ្នាំ រូបនេះ​បាន​និយាយថា ចំពោះ​អាយុ​វា​មិន​សំខាន់​អ្វី​នោះទេ ព្រោះ​ទំនាក់ទំនង​ស្នេហា​គឺ​ស្ថិតនៅក្នុង​ចិត្ត និង បេះដូង​មិនមែន​ស្ថិត​ទៅលើ​អាយុ​នោះឡើយ ។​

អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​

ក្រោយមកទៀត​នៅពេលដែល​អ្នកសារព័ត៌មាន​សួ​ថា «​តើ​ហេតុអ្វី​បានជា​លោក ខ្វក សម្រេចចិត្ត​ប្រកាសប្រាប់​គេឯង​អំពី​ទំនាក់ទំនង​ស្នេហា​រវាង​លោក និង នាង ម៉ក់​កា ហ្វា​ង ជា​សាធារណៈ​យ៉ាង​ដូចនេះ​» ចំពោះ​សំណួរ​នេះ អា​រ៉ា​ន់ ខ្វក បាន​តប​ថា «​បានជា​លោក​សម្រេចចិត្ត​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​តារា​ម៉ូ​ដែល ម៉ក់​កា ហ្វា​ង ជា​សារ​ធាណៈ​ដូច្នេះ ព្រោះ​លោក​គិតថា​នេះ​ជា​ពេល​វា​លា​ដ៏​ស័ក្តិសម​បំផុត​ហើយ​ដែល​លោក​ចង់បង្ហាញ ​មុខមាត់​គូស្នេហ៍​ពិត​របស់លោក​ឲ្យ​មហាជន​បាន​ស្គាល់ ហើយ​ណាមួយ​លោក​ចង់​ផ្លាស់ប្តូរ​ស្នេហ៍​ដែល​ធ្លាប់តែ​លួចលាក់​ឲ្យ​ក្លាយទៅជា​ ស្នេហា​មួយ​ដែល​ពេញមុខ​ពេញមាត់​វិញ​ម្តង​» ។​

អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​

គួរ​រំឭក​ដែរ​ថា កាលពីពេល​ថ្មីៗ កន្លងទៅនេះ​តារា​សម្តែង​នៅក្នុង​រឿង «Monkey King» លោក អា​រ៉ា​ន់ ខ្វក បាន​បង្ហោះ​រូប​នៅក្នុង​រថយន្ត​ជាមួយ​មិត្តស្រី​របស់លោក​ដែលជា​តារា​ម៉ូ​ដែល ​ល្បីឈ្មោះ​នៅ​ហុងកុង នាង ម៉ក់​កា ហ្វា​ង នៅក្នុង​បណ្តាញ​សង្គម​ចិន Weibo ក្នុង​ចេតនា​ចង់​ឲ្យ​មហាជន​បាន​ស្គាល់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​លោក​នៅតែ​មិនទាន់មាន​គម្រោង​រៀបការ​ច្បាស់លាស់​ នៅឡើយ ។​

អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​

​ទាក់ទង​ទៅនឹង​រឿង​ដែល​មិនទាន់មាន គម្រោង​រៀបការ​ជាមួយ​តារា​ម៉ូ​ដែល​សាច់​សខ្ចី​វ័យ ២៧ ឆ្នាំ នាង ម៉ក់​កា ហ្វា​ង នេះ លោក​បាន​និយាយថា «​គ្មាន​នរណាម្នាក់​អាច​ដឹង​ទេ​ថា​នឹង​មានរឿង​អ្វី​កើតឡើង​នៅ​ថ្ងៃ​អនាគត​ នោះឡើយ​…​លោក​នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ណាមួយ​បើសិនជា​ស្នេហា​នេះ​ ប្រព្រឹត្តទៅ​បានល្អ​» ៕ កុសល

អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​ អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​ អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​    អា​រ៉ា​ន់ ខ្វក ប្រជាប្រិយ​ចាប់ផ្តើម​ធ្លាក់ចុះ ដោយសារតែ​រឿង​មិត្តស្រី​