អេ​នី​ហ្សា​ម ត្អូញ​អត់​ប្រាក់​ទិញ​រថយន្ត​ជិះ​

​អេ​នី​ហ្សា​ម ត្រូវបាន​គេ​ដឹងថា ជា​ប្អូនស្រី​បង្កើត​របស់​អ្នកចម្រៀង មង្គល ទីណា ។ ក្នុង​នោះគេ​បានកត់សម្គាល់​ឃើញថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ អេ​នី​ហ្សា​ម កាន់​តែមាន​ប្រជាប្រិយភាព​នៅក្នុង​ការងា​រ​សិល្បៈ ។ ជាក់ស្តែង​បទ​ចម្រៀង​របស់​នាង​នាពេល​កន្លងមក តែងតែ​ទទួលបាន​ការគាំទ្រ និង សំណូមពរ​ច្រើន​ពី​សំណាក់​អ្នក​ស្តាប់​ជា​យុវវ័យ មានដូចជា​បទ​«​ធ្លាប់​សន្យា​ហើយ​ថា មិន​ធ្វើ​ឲ្យ​អូន​យំ​»«​អូន​ឡប់ៗ​ដែល​ស្រឡាញ់​បង​ដល់​ថ្នាក់​ហ្នឹង​»«​សង្សារ​គេ​យំ ខ្ញុំ​ហូរ​ទឹកភ្នែក​» «​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​មុខ​ឡើង​ឌឺ​» និង បទ​«Cute Kep»​ហើយ​បទ​ចម្រៀង​ដែល​កំពុង​ទទួល​បានកា​រ​ពេញនិយម​ស្តាប់​ពី​សំណាក់​មិត្ត​យុវវ័យ​នោះ​គឺ​បទ​«​ខូច​អារម្មណ៍​» និង បទ​«​មនុស្ស​រូបថត​» ជាដើម ។

អេ​នី​ហ្សា​ម ត្អូញ​អត់​ប្រាក់​ទិញ​រថយន្ត​ជិះ​

អេ​នី​ហ្សា​ម តែងតែ​បង្ហាញមុខ​នៅតាម​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី តែ​យ៉ាងណា​គេ​មិនទាន់​ឃើញ​នាង​មាន​ស្ទីល​ថ្មី និង ក្បាច់​រាំ​រស់​រវើក​ដូច​តារា​ដទៃ​ឡើយ ។ ស្របពេល​មាន ការ​ហក់​ចូល​ពី​តារា​ថ្មីៗ​នៅក្នុង​ផលិតកម្ម​ថោ​ន មានដូចជា ផាន វី​រ៉ា​ទី ហៅ ស្ពៃជ្រក់ និង ស្រី​ស្អាត នីរ​ត្ន័​មានការ​និយាយថា ប្រសិនបើ អេ​នី​ហ្សា​ម មិនបង្កើត​អ្វីដែល​ថ្មី និង ប្លែក​នោះទេ នាង​អាច​ប្រឈមមុខ​នឹង​ការបាត់បង់​ប្រជាប្រិយភាព ។ ទាក់ទង​ជាមួយ​រឿងនេះ ស្រី​ស្អាត អេ​នី​ហ្សា​ម បាន​ទទួលស្គាល់ថា សព្វថ្ងៃ​នាង​ក៏​ព្យាយាម​រិះរក​អ្វីដែល​ថ្មី​ដើម្បី​តម្រូវ​តាមចិត្ត​មហាជន គឺមាន​ទាំង​ការ​ស្លៀក ពាក់ និង ការបង្កើត​ក្បាច់​រាំ​ផងដែរ តែ​យ៉ាងណា​ពេលនេះ នាង​មិនទាន់មាន​ក្រុម​រាំ​ផ្ទាល់ខ្លួន​នៅឡើយ​ទេ ។

អេ​នី​ហ្សា​ម ត្អូញ​អត់​ប្រាក់​ទិញ​រថយន្ត​ជិះ​

អេ​នី​ហ្សា​ម​បាន​និយាយថា ក្រុមហ៊ុន​បានរៀបចំ​បទ​ចម្រៀង​សម្រាប់​តារាចម្រៀងៗ​គ្រប់គ្នា​ទាំង​អ្នក​ចាស់ និង អ្នកថ្មី​ចំណែក​នាង​ត្រៀម​នឹង​ចេញ​បទ​ថ្មី​សម្រាប់​ឱកាស​បុណ្យ​គ្រិស្ត​ម៉ាស​ខាងមុខនេះ ។ ជាមួយគ្នានេះ អេ​នី​ហ្សា​ម បាន​បន្ថែមថា​«​ទោះបីជា​មានរឿង​បែបណា ក៏​ខ្ញុំ​មិនដែល​មានបំណង​ចង់​ចាក​ចេញពី​ទ្រនំ​នេះឡើយ ព្រោះ​ខ្ញុំ​គិតថា ផលិតកម្ម​ថោ​ន​ជា​អ្នក​ផ្តល់កំណើត និង ផ្តល់ឱកាស​ឱ្យ​ខ្ញុំ​គ្រប់ពេលវេលា​» ។ ក្នុងនោះ អេ​នី​ហ្សា​ម បាន​ប្រាប់ទៀតថា រាល់ថ្ងៃ​នាង​មានការ​ងារ​រវល់​ច្រើន ទាំង​ការថត​បទ​ថ្មីៗ ថត​ខារ៉ាអូខេ និង ចេញ​ច្រៀង​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា ។

អេ​នី​ហ្សា​ម ត្អូញ​អត់​ប្រាក់​ទិញ​រថយន្ត​ជិះ​អេ​នី​ហ្សា​ម ត្អូញ​អត់​ប្រាក់​ទិញ​រថយន្ត​ជិះ​

ថ្វីដ្បិតតែ​នាង​អះអាងថា មានការ​ងារ​រវល់​ស្ទើរ​រក​ពេល​សម្រាក​មិនបាន​ក៏ពិតមែន តែ អេ​នី​ហ្សា​ម បាន​ត្អូញត្អែរថា ប្រាក់​ដែល​រកបាន​គ្រាន់តែ​ចាយ និង ទិញ​របស់របរ​មិន​សល់​អ្វី​ជា​ដុំកំភួន​នោះទេ ។ មាត់​ត្អូញ​ក៏ពិតមែន តែ​កន្លងមក​គេ​ចាប់អារម្មណ៍​ឃើញថា អេ​នី​ហ្សា​ម ក៏​ជា​តារា​ដែលមាន​ការតុបតែង​ខ្លួន​ហុឺ​ហា សូម្បីតែ​រថយន្ត ក៏​នាង​ជិះ​រថយន្ត Range Rover ដែលជា​ប្រភេទ​រថយន្ត​កំពុង​ពេញនិយម​សម្រាប់​តារា​នាពេល​បច្ចុប្បន្ន ។ ប៉ុន្តែ​ថ្មីៗ​នេះ​នាង​បែរ ជា​និយាយ​ប្រាប់ថា អត់​មាន​ប្រាក់​ទិញ​រថយន្ត​ទៅវិញ ។ ទាក់ទង​រឿងនេះ អេ​នី​ហ្សា​ម បាន​រៀបរាប់ថា នាង​គ្មាន​រថយន្ត​ផ្ទាល់ខ្លួន​ជិះ​ឡើយ រថយន្ត​ដែល​នាង​ជិះ​រាល់ដង​គឺជា​រថយន្តរ​បស់បង​ប្រុស មង្គល ទីណា តែ​ក្រោយពី​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បងប្រុស​របស់​នាង​ក៏បាន​លក់​រថយន្ត​នោះ​ខាត​អស់​ពាក់កណ្តាល ហើយ​ពេលនេះ​មិនទាន់មាន​លទ្ធភាព​ទិញ​វិញ​ទេ ។

អេ​នី​ហ្សា​ម ត្អូញ​អត់​ប្រាក់​ទិញ​រថយន្ត​ជិះ​

អេ​នី​ហ្សា​ម បាន​បន្ថែមថា នាង​មិនទាន់​ដឹងថា បងប្រុស​របស់​នាង​មាន​គម្រោង​ទិញ​រថយន្ត​ប្រភេទ​អ្វី​នោះទេ បើ​ទិញ​មានតែ​ទិញ Range Rover ឬ រថយន្ត​ផ្សេង ដែល​ប្រហាក់ប្រហែល​ឬ​ទំនើប​ជាង​នេះ មិនអាច​អន់​ជាង​មុន​ទេ ។ មាត់​និយាយ​ត្អូញត្អែរថា​អត់​ប្រាក់​ទិញ​រថយន្ត តែ​នៅពេល​អ្នកយកព័ត៌មាន​របស់​យើង​សួរថា ចុះបើ​មាន​បុរស​ណា​ម្នាក់​ចូលខ្លួន​មក​ឧបត្ថម្ភ​តើ អេ​នី​ហ្សា​ម ទទួល​ទេ ? អេ​នី​ហ្សា​ម ឆ្លើយថា «​មិនអាច​ទេ ប្រសិនបើ​ខ្ញុំ​ចេះ ទទួលយក​គឺ​យក​ជា​យូរ​មកហើយ តែ​ខ្ញុំ​មិន​ចង់​ស្អុយឈ្មោះ​ដោយសារ​រឿងនេះ​ឡើយ​» ។ បន្ថែម​ពីលើ​នេះ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ថោ​ន​រូបនេះ​បាន​អះអាង​ទៀតថា សព្វថ្ងៃ​នាង​មិនទាន់មាន​គូ​កំណាន់ចិត្ត​នៅឡើយ​ទេ ។

អេ​នី​ហ្សា​ម ត្អូញ​អត់​ប្រាក់​ទិញ​រថយន្ត​ជិះ​អេ​នី​ហ្សា​ម ត្អូញ​អត់​ប្រាក់​ទិញ​រថយន្ត​ជិះ​

អេ​នី​ហ្សា​ម ក៏​ជា​តារាចម្រៀង​ម្នាក់ ដែល​ត្រូវបាន​គេ​ចាត់​ចូលក្នុង​លំដាប់​ស្រី​ស្អាត​ម្នាក់​ដែរ តែ​គួរឱ្យ​ស្តាយ​ចុង​ក្រោយនេះ គេ​បាន​កត់សម្គាល់ឃើញ អេ​នី​ហ្សា​ម ឡើង​គីឡូ​បែក​សាច់ឈាម​ទ្រលុកទ្រលន់​ប្លែក​ជាង​មុន ។ នាង​ប្រាប់ ថា​«​សព្វថ្ងៃ​ខ្ញុំ​ឡើង​ទម្ងន់ ៦ គីឡូ (៥១ គីឡូ​) ។ និយាយ​តាម​ត្រង់​ចុះ​ឃើញ​អី​ក៏​ចះ​តែ​ឆ្ងាញ់​ដែរ (​សើច​) តែ​ពេលនេះ​ខ្ញុំ​ចាប់ផ្តើម​សម្រក​ទម្ងន់ ព្រោះ​ខ្លាច​ខូច​រូបរាង​» ។ ប៉ុន្តែ​យ៉ាងណា​នាង​សម្រក​ទម្ងន់​តាម​កា​រត​ម​អាហារ និង ហាត់ ប្រាណ ទោះបី​លទ្ធផល​មិនបាន​រហ័ស​ដូច​ចិត្ត​ក៏ដោយ ក្នុងនោះ អេ​នី​ហ្សា​ម ក៏​ចាប់អារម្មណ៍​ការ​សម្រក​រាង​តាម បែប​បច្ចេកវិជ្ជា​ទំនើប​ដែរ តែ​នាង​ប្រាប់ថា ចំណាយ​អស់​ថវិកា​ច្រើនពេក នាង​មិនមាន​លទ្ធភាព​នោះទេ ។ កន្លងមក អេ​នី​ហ្សា​ម ក៏មាន​គេ​អញ្ជើញ​ទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​ដែរ មានដូចជា​សហរដ្ឋអាមេរិក​ជាដើម តែ​គួរឱ្យ​ស្តាយ​នាង​សម្ភាស​ធ្លាក់ ៕​សុធា​រៈ​
​ ​ ​ ​ ​ ​ ​ ​
​  អេ​នី​ហ្សា​ម ត្អូញ​អត់​ប្រាក់​ទិញ​រថយន្ត​ជិះ​