បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​

​តារា​រាង​តូច​ច្រឡឹង ឌុ​ច លីដា បាន​បង្ហើប​ថា ពេលនេះ​នាង​កំពុង​សម្លឹង​មើលថា តើ​ត្រូវ​គួរ​ជ្រើសរើស​បុរស​ណា​ម្នាក់ ដែល​អាច​ឲ្យ​នាង​ផ្ញើ​វាសនា​? តែ​នាង​មិនទាន់​សម្រេចចិត្ត​រៀបការ​នៅឡើយ​ទេ ពីព្រោះ​នាង​នៅ​ស្រឡាញ់​សិល្បៈ​។​ទន្ទឹមនឹង​ប្រជាប្រិយភាព​ហក់​ឡើង​ខ្លាំង​ក្រោយពី​គ្រង​តំណែង​តួឯក​សិច​ស៊ី​រឿង «​ហនុមាន​» កក្រើក​ពិភព​សិល្បៈ និង គ្រោង​ប្តូរ​រថយន្ដ​ស៊េរី​ទំនើប​ឲ្យ​សម​នឹង​ឈ្មោះ​ជា​តារា​ល្បី ស្រី​ស្រស់ រាង​ច្រឡឹង ឌុ​ច លីដា ល្បី​ថា​មាន​កន្លង់​សម្បូរ​ទ្រព្យ​ងារ​ជា ឧកញ៉ា​ជាច្រើន​នាក់​កំពុង​លង់​ស្នេហ៍​លើ​នាង​តែ​បែរជា ឌុ​ច លីដា ថា ទឹកចិត្ត​ស្នេហ៍​របស់​ឧកញ៉ា​ទាំងនោះ​មិន​ស្ថិតក្នុង​ក្តី​ស្រមៃ​នាង​ទេ ដោយ​នាង​ប្រាថ្នា​តែ​ប្រុស​សាមញ្ញ​ជា​ជម្រើស​សម្រាប់​អនាគត​។​

បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​

ឌុ​ច លីដា ទទួលបាន​ងារ​ពី​មហាជន​ជាតា​រា​សិច​ស៊ី​ឆ្នាំ ២០១៥ ដោយ​នាង​ហ៊ាន​សម្តែង​ដោះ សម្លៀកបំពាក់​លែងខ្លួន​បញ្ចេញ​សម្ផស្ស​ដ៏​ស្រស់​ខ្ចី ផ្អើល​អស់​ពិភព​សិល្បៈ​ខ្មែរ និង នៅលើ​ឆាក​អន្តរជាតិ​ផង​នោះ​ធ្លាប់​ទទួលស្គាល់ថា​ដោយសារ​ការសម្តែង​រឿង​«​ស្បែក​គង់​» មាន​ឈុត​ដោះអាវ​ធ្វើ​ឲ្យ​ប្រជាប្រិយ ភាព​ស្ទុះ​ឡើង​ខ្លាំង​មែនទែន​។
បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​

ម្ចាស់​ពាន​សិច​ស៊ីដែល​ហ៊ាន​ថត​ស្រាត​មិន​ចាញ់​តារា​ហូលីវូដ ស្រី​ស្រស់​សម្បុរ​ស្រអែម ឌុ​ច លីដា ត្រូវបាន​មិត្តភក្ដិ​រួម​អាជីព​ឲ្យ​ដឹងថា មួយរយៈ​នេះ​នាង​បង្ខំចិត្ត​ផ្លាស់ប្តូរ​លេខ​ទូរស័ព្ទ​ញឹកញាប់​ដោយ សារ​តែមាន​បុរស​អ្នកមាន​ទ្រព្យ​ស្តុក​ម្នាក់មាន​ងារ​ជា​ឧកញ៉ា​ព្យាយាម​តាម​សុំ​ស្នេហ៍​ស្អិត​ដូច​តុកកែ ។ ​បើទោះជា​មានការ​លើកឡើង​យ៉ាង​ដូច្នេះ​ក្តី ក៏​ស្រី​ស្រស់​ដែល​រមែង​ប្រកាស​ខ្លួន​ធ្វើជា​នារី​ដោយមិន​ធ្វើខ្លួន​ជា​តារា​ស្រី​ឈ្លក់​នឹង​សម្ភារ​និយម​មិន​ទទួលស្គាល់ថា កន្លង់​ដែល​ល្បី​តាម​ស្នេហ៍​នាង​នោះ​មាន​ឋានៈ​ដល់​ឧកញ៉ា​នោះទេ​។​ អ្នក​នាងបាន​បង្ហើប​ថា​ ​សម្រាប់​គូស្រករដែល​ខ្ញុំ​នឹងត្រូវ​ជ្រើសរើស​ជា​គូ​អនាគត​នោះ មិនមែន​បុរស​ងារ​ជា​ឧកញ៉ា​ទេ តែ​បើសិនជា​បុរស​សាមញ្ញៗ អាច​ស្ថិតក្នុង​ជម្រើស​សម្រាប់​អនាគត​ខ្លះ​។

បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​

នាង​ប្រាប់ថា «​ខ្ញុំ​មិន​ស្គាល់​ឧកញ៉ា​ណា​ម្នាក់​ទេ​។​គ្រា​ដែល​ការងារ​សិល្បៈ​ក៏​កាន់តែ​ចេញ​ផ្លែផ្កា​ខ្លាំង​នេះ​ពិតជា​មាន​អ្នក​ស្រឡាញ់ និង តាម​ខ្ញុំ​ស្អិត​ច្រើន​មែន​។ មិន​ថា​អ្នក​នៅក្នុង ឬក៏​ក្រៅ​សិល្បៈ​នោះទេ គឺមាន​ជា​ហូរហែ​»​។​ ឌុ​ច លីដា បាន​បន្ថែមថា «​បើទោះជា​ខ្ញុំ សម្រេចចិត្ត​ទទួលយក​បុរស​ណា​ម្នា​ក់មក​ទុក​ក្នុង​ចិត្ត​ក៏ដោយ តែ​សម្រាប់​អាពាហ៍ពិពាហ៍​ក៏​មិនអាច​ប្រសូត​ឡើង​ក្នុងពេល​ឆាប់​បានដែរ ព្រោះថា​ខ្ញុំ​នៅ​ស្រឡាញ់​ការងារ​សិល្បៈ និង ចង់​សាង​ឈ្មោះ​ឲ្យ​ល្បី​ជាងនេះទៀត​ដែរ​»​។​

បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​

​ជាការ​កត់សម្គាល់ ចាប់តាំងពី​អំឡុង​ចុងឆ្នាំ​២០១៤ រហូតមកដល់​ចុង ឆ្នាំ​២០១៥​នេះ តារា​សម្ដែង​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ភាព​ល្បីឈ្មោះ ឌុ​ច លីដា មិន​ត្រឹមតែ​ទទួលបាន​នូវ​ភាពជោគជ័យ​ពី​ការសម្ដែង​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កើនបាន​នូវ​ការគាំទ្រ​កាន់តែខ្លាំង​ផងដែរ​។ ភាពលេច​ធ្លោ​ជិត​ពីរ​ឆ្នាំ​ជាប់​គ្នា​នេះហើយ ទើបបាន​ធ្វើ​ឲ្យ​តារា​សម្ដែង ឌុ​ច លីដា កាន់តែ​កាក់កប​ជាមួយ​អាជីព​ជា​អ្នកសិល្បៈ ហើយ​នេះ​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​ផងដែរ​សម្រាប់​ការ​កើប​ប្រាក់​នៅ​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ។ ម្យ៉ាងទៀត​នាង​ក៏​ទទួលបាន​ការកោតសរសើ​រ​ពី​ទស្សនិកជន​ថា​ជាតា​រា​ដែល​មិន​ប្រកាន់​ឫកពា និង មិន​ឆ្មើងឆ្មៃ​ជាមួយ​អ្នកគាំទ្រ​គ្រប់រូប​។​

បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​

​ឌុ​ច លីដា ឲ្យ​ដឹងថា រឿង​ដែល​នាង​ទទួល​ថត គឺ​ក្នុង​រឿង តែងតែមាន​លាយឡំ​ជាមួយ​ភាព សិច​ស៊ី​ខ្លះៗ​តម្រូវ​ទៅតាម​ការសម្តែង ហើយ​នាង​ក៏​ទទួលស្គាល់ថា សម្រាប់​រឿង «​ស្បែក​គង់​» គឺ​បាន ធ្វើ​ឲ្យ​នាង​ទទួលបាន​ទាំង​ការគាំទ្រ និង ការរិះគន់ដោយ​ការរិះគន់​ភាគច្រើន​នៅក្នុង​រឿងនេះ គឺ​កើត ចេញពី​ការ​សិច​ស៊ី​តែម្តង​។​ រាល់​ការបង្ហាញ​សាច់​ស្លៀកពាក់​សិច​ស៊ី​នោះ គឺ​មិនមែនជា​ចេតនា​ដែល​នាង​ចង់យក​វា​មក​ទាក់ទាញ ការចាប់អារម្មណ៍ ឬ ធ្វើ​ឲ្យ​កើនឡើង​នូវ​សន្ទុះ​នៃ​ការគាំទ្រ​ឡើយ ពោល​រាល់​ការបញ្ចេញ​ភាព​សិច​ស៊ី គឺ​គ្រាន់តែ​បញ្ចេញ​ភាព​សិច​ស៊ី​បែប​សិល្បៈ មិនមែន​សិច​ស៊ី​បែប​អាសអាភាស​ទេ​។​

បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​

ឌុ​ច លីដា បាន​បោះជំហាន​ចូល​សិល្បៈ កាលពី​ឆ្នាំ​២០០៩ ហើយ​ឆ្នាំ​២០១៤ គឺជា​ឆ្នាំ​ដែល​នាង​ល្បី​ខ្លាំង ពិសេស​បន្ទាប់ពី​នាង​បាន​ថត​រឿង “​ស្បែក​គង់​” ។ ក្រៅពី​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង ខារ៉ាអូខេ តារា​ស្រី​ម្នាក់នេះ​ធ្លាប់បាន​ថត​រឿង​ជិត​១០​រឿង​មកហើយ ។ រឿង​ចុងក្រោយ​ដែល​នាង​ទើបតែ​បញ្ចប់​ការថត​កាលពីពេល​ថ្មីៗ​នេះ មាន​ឈ្មោះថា “Uninvited” ។ បច្ចុប្បន្ន​នាង​ត្រូវបាន​គេ​ដឹងថា តម្លៃ​ខ្លួន​ក្នុង​ការថត​មួយ​រឿងៗ ស្ថិតក្នុង​លំដាប់​តារា​ជួរមុខ​ផងដែរ​។​

បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​

​ព្រោះតែ​នាង​មាន​សមត្ថភាព​ក្នុងការ​សម្តែង​ល្អ និង មានឱកាស​រកប្រាក់​បាន​ពី​សកម្មភាព​សិល្បៈ ទើប​គិត​មកទល់ពេលនេះ​នាង​ដូរ​រថយន្ត​អស់ ៣ គ្រឿង​ហើយ ដែល ១ គ្រឿង​ចន្លោះ​ពី ១ ម៉ឺន​ទៅ ២ ម៉ឺន ដុល្លារ ដែល​ប្រាក់​ទាំងនេះ​នាង​ថា​គ្មាន​អ្នកណា​ជួយឧបត្ថម្ភ​នាង​ទេ​៕ ដេវីត​
​    បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​     បុរស​ដែល ឌុ​ច លីដា ប៉ង​ធ្វើជា​គូជីវិត ត្រូវតែ​ជា​បុរស​ដែល​…….​