តួ​ប្រុស ជ្រូក ប៉ា​ជេ រៀបរាប់​ទុក្ខលំបាក​ក្នុង​ជីវិត​សិល្បៈ​

តារា​សម្តែង​ហុងកុង​មានឈ្មោះ​បោះ​សម្លេង​មិន​ក្រោម ៣០ ឆ្នាំ លោក Wayne Lai បាន​និយាយ ពីបទ​ពិសោធ​សម្តែង​របស់ខ្លួន ដោយបាន​បញ្ជាក់ថា ទម្រាំ​នឹង​អាច​ជោគជ័យ​ដូច​សព្វថ្ងៃ លោក​បាន​ឆ្លងកាត់ ការលំបាក​ជាច្រើន​រាប់មិនអស់ ។​

 

តួ​ប្រុស ជ្រូក ប៉ា​ជេ រៀបរាប់​ទុក្ខលំបាក​ក្នុង​ជីវិត​សិល្បៈ​ តួ​ប្រុស ជ្រូក ប៉ា​ជេ រៀបរាប់​ទុក្ខលំបាក​ក្នុង​ជីវិត​សិល្បៈ​

​និយាយ​ពីបទ​ពិសោធ​មុខ​កាមេរ៉ា ៣០ ឆ្នាំ​មកនេះ រូបលោក​បាន​ប្រាប់ថា «ដោយសារតែ​ភាពលំបាក​ក្នុង​ជីវិត​សិល្បៈ ខ្ញុំ​ធ្លាប់​គិតថា​នឹង​បញ្ចប់​វា​ត្រឹមនេះ ព្រោះ​បទពិសោធ​សម្តែង ៥ ឆ្នាំ​ដំបូង​ដូចជា​គ្មាន​បាន​ផល​អ្វី​វិញ​សោះ ។ ខ្ញុំ​ធ្លាប់​សម្តែង​តួ​ជាច្រើន​ប្រភេទ មិន​ថា​តួ​អ្វី​ឡើយ ហើយ​ខ្ញុំ​ក៏​ធ្លាប់​គិត​ដែរ​ថា​នឹងមិន​បន្ត​កុងត្រា​ទៀត​ទេ ហើយ​ប្តូរ​របប​ជីវិត​រស់នៅ​ទៅជា​អ្នកលក់​ប្រហិត ឬ ធ្វើ​ការងារ​មួយចំនួន​តាម​ផ្សារ​ទំនើប ។

តួ​ប្រុស ជ្រូក ប៉ា​ជេ រៀបរាប់​ទុក្ខលំបាក​ក្នុង​ជីវិត​សិល្បៈ​

ប្រសិនបើ​ខ្ញុំ​អាច​រកលុយ​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹមជីវិត ខ្ញុំ​មិន​ខ្វល់​ថា​វា​ជា​ការងារ​អ្វី​ឡើយ តែដោយសារ​ការសម្តែង​ជា​ទម្លាប់​របស់ខ្ញុំ​ទៅហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​បន្ត​កិច្ច​កុងត្រា ហើយ​ខំប្រឹងប្រែង​បន្តទៀត រហូតដល់​ថ្ងៃនេះ ខ្ញុំ​ក៏​អាច​សម្រេច​ក្តី​សុបិន​របស់ខ្ញុំ ក្លាយជា​តារា​មានឈ្មោះ​បោះ​សំឡេង​ល្បី​មួយរូប​» ។​

តួ​ប្រុស ជ្រូក ប៉ា​ជេ រៀបរាប់​ទុក្ខលំបាក​ក្នុង​ជីវិត​សិល្បៈ​

តារា​សម្តែង​ធ្លាប់​ឈ្នះ​ពានរង្វាន់​តារា​ឯក​ប្រុស TVB បី​ដង សង្ឃឹមថា​លោក​នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ ដែល​អាច​ឈ្នះ​ពាន​នេះ​បួន​ដង ។ លោក​គិតថា គ្មានអ្វី​ថ្មី​ឡើយ ព្រោះ​ពាន​នេះ​ក៏​ធ្លាប់​ឈ្នះ​បី​ដង ដោយ​លោក Gallen Lo និង Roger Kwok ហើយ​ការ​ឈ្នះ​ពាន​នេះ​លើក​ទី ៤ នឹង​អាចធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​មិន​ភ្លេច​រូបលោក​ទេ ៕
​ថា​វរិ​ទ្ធ​
តួ​ប្រុស ជ្រូក ប៉ា​ជេ រៀបរាប់​ទុក្ខលំបាក​ក្នុង​ជីវិត​សិល្បៈ​

តួ​ប្រុស ជ្រូក ប៉ា​ជេ រៀបរាប់​ទុក្ខលំបាក​ក្នុង​ជីវិត​សិល្បៈ​

 

តួ​ប្រុស ជ្រូក ប៉ា​ជេ រៀបរាប់​ទុក្ខលំបាក​ក្នុង​ជីវិត​សិល្បៈ​