តារាចម្រៀង ឈួន សុវណ្ណ​ឆៃ សុខចិត្ត​ធ្វើជា​អ្នកលក់​បន្លែ​ដើម្បី​កូន​

កន្លងទៅ​ថ្មីៗ​នេះ​នៅ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់តា​​រា​ចម្រៀង​អ្នកនាង​ឈួន សុវណ្ណ​ឆៃ គេ​បានឃើញ​មានការ​បង្ហោះ​នូវ​រូបភាព​នាង​ដែល​យកចិត្តទុកដាក់​មើលថែ​កូនប្រុស​ក្នុង​មន្ទីរពេទ្យ និង ​មានការ​បង្ហើរ​សារ​ថា​៖ «​ទោះជា​ច្រៀង​មិនបាន​ក៏​សុខចិត្ត សំខាន់​ឱ្យតែបាន​មើល​ថែកូន​សំណព្វ​ទាំង​២ ទោះជា​ទូល​បន្លែលក់​ក៏​យល់ព្រម ឱ្យតែ​កូន​ទាំង​២​មាន​ក្តី​សុខ​» ។​

តារាចម្រៀង ឈួន សុវណ្ណ​ឆៃ សុខចិត្ត​ធ្វើជា​អ្នកលក់​បន្លែ​ដើម្បី​កូន​

មហាជន​ដែល​ធ្លាប់​ស្គាល់​ និង ​គាំទ្រ​ដល់​អ្នកនាង ​ឈួន សុវណ្ណ​ឆៃ បាននាំគ្នា​អាណិត​ចំពោះ​ការ ដែល​នាង​បាន​បង្ហោះ​នូវ​រូបភាព​ស្រងូតស្រងាត់ ​និង ​ពាក្យពេចន៍​មួយចំនួន​ដែល​បង្ហាញ​ពី​ទឹកចិត្ត​ម្តាយ ដែលមាន​ចំពោះ​កូន​ដោយ​ក្នុងនោះ​នាង​សរសេរ​រៀបរាប់ថា​៖ «​ស្គាល់​អស់ហើយ​រសជាតិ​ជីវិត ! ម្តាយ​ទើប​ចេញពី​ពេទ្យ ឥឡូវ​បែរជា​កូន​ឈឺ​ទៀត នេះ​ជា​ជីវិត​មែន​» ។​

តារាចម្រៀង ឈួន សុវណ្ណ​ឆៃ សុខចិត្ត​ធ្វើជា​អ្នកលក់​បន្លែ​ដើម្បី​កូន​

មូលហេតុ​ដែល​នាំ​ឲ្យ​តារាចម្រៀង​មនោសញ្ចេតនា​អ្នកនាង ឈួន សុវណ្ណ​ឆៃ ធ្វើការ​ត្អូញត្អែរ ពី ការជួប​លំបាក​ក្នុង​ឆាកជីវិត​នោះ​គឺ​ដោយសារតែ​កន្លងទៅ​រូបនាង​ទើបតែ​បាន​វះកាត់​បំពង់​សំឡេង ។ បន្ទាប់ពី​នោះមក​ ក៏ស្រាប់តែ​កូនប្រុស​របស់​នាង​ឈឺ​ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ទើបធ្វើឱ្យ​នាង​លំបាក​ចិត្ត​យ៉ាង​ដូច្នេះ ។​

តារាចម្រៀង ឈួន សុវណ្ណ​ឆៃ សុខចិត្ត​ធ្វើជា​អ្នកលក់​បន្លែ​ដើម្បី​កូន​

​កន្លងទៅ​អ្នកនាង ឈួន សុវណ្ណ​ឆៃ បាន​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ពិនិត្យ​បំពង់ក និង​បំពង់​សំឡេង ហើយ​គ្រូពេទ្យ​តម្រូវឱ្យ​វះកាត់​។ មកទល់ពេលនេះ​គ្រូពេទ្យ​វះកាត់​បំពង់​សំឡេង​ចប់​រួចរាល់​ហើយ តែ​អ្នកនាង ​សុវណ្ណ​ឆៃ ​មិនទាន់​ច្បាស់លាស់​ថា អាច​ស្រែកច្រៀង​បាន​ដូច​មុន​ឬ​យ៉ាងណា​ទេ ដ្បិត​គ្រូពេទ្យ​ឱ្យ​សម្រាក​ព្យាបាល​មួយរយៈ​សិន ។​

​ថ្មីៗ​នេះ​គេ​ក៏បាន​ចាប់អារម្មណ៍​ឃើញថា​តារាចម្រៀង​រាង​តូច​ច្រឡឹង ឈួន សុវណ្ណ​ឆៃ បាន បង្ហោះ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នូវ​រូបភាព​នាង​កំពុង យកចិត្តទុកដាក់​មើលថែ​កូនប្រុស​ក្នុង​មន្ទីរពេទ្យ បង្ហាញ​ពី​ភាព​ស្រងូតស្រងាត់​របស់​នាង ក៏​ព្រោះតែ​នាង ទើប ចេញពី​មន្ទីរពេទ្យ តែ​បន្ទាប់មក​ដល់ពេល​កូនប្រុស​ពៅ​ឈឺ​ទៀត គឺ​ជួប​បញ្ហា ផ្ទួនៗ ។ ​ ​​តាមរយៈ​ការបង្ហាញ​រូបភាព និង​ព័ត៌មាន​នោះ​ធ្វើឱ្យ​មិត្តភក្តិ​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ​សម្តែង​ក្តី​អាណិត និង​លើកទឹកចិត្ត​ឱ្យ​អ្នកនាង​ឈួន សុវណ្ណ​ឆៃ ពង្រឹងស្មារតី​ឱ្យ​ល្អ​ឡើងវិញ​។ មិត្តភក្តិ​រំពឹងថា អ្នកនាង​សុវណ្ណ​ឆៃ នឹង​បាន​ស្រឡះ​ចិត្ត ហើយ​ងាក​ទៅ​បម្រើ​ការងារ​សិល្បៈ​វិញ ។​

តារាចម្រៀង ឈួន សុវណ្ណ​ឆៃ សុខចិត្ត​ធ្វើជា​អ្នកលក់​បន្លែ​ដើម្បី​កូន​

អ្នកនាង​ឈួន សុវណ្ណ​ឆៃ បាន​បែកបាក់​ជាមួយ​ស្វាមី​កាលពីពេល​កន្លងទៅ​សូម្បី​មកដល់​ពេល នេះ​ក៏​នាង​មិនអាច​បើក​ចិត្ត​ទទួលយក​អ្នកថ្មី ឬ​បុរស​ណា​ជា​គូគាប់ នៅឡើយ​ទេ ព្រោះ​នាង​មិន​ចង់​ឱ្យគេ​ថា​ជា​អ្នក​ស្រ​វេ​ស្រវា​រឿងនេះ​។ នាង​បាន​ទទួលស្គាល់ថា​កន្លង​ទៅនេះ​ក៏ មាន​អ្នក​តាម​ស្រឡាញ់​ដែរ ប៉ុន្តែ​អ្នក​ទាំងអស់នោះ​មើលទៅ​គឺ​ចង់​ត្រឹមតែ​លែបខាយ​លេងសើច ហើយ​ហើរ​ចោល​ប៉ុណ្ណោះ​ ។​ សម្រាប់ អ្នកនាង​ឈួន សុវណ្ណ​ឆៃ ចង់​បានតែ​បុរស​ចិត្ត​ស្មោះ និង​មិន​ចង់​ទទួល​ពាក្យ​ថា​អ្នកសិល្បៈ​មិនល្អ​ទេ ។​

តារាចម្រៀង ឈួន សុវណ្ណ​ឆៃ សុខចិត្ត​ធ្វើជា​អ្នកលក់​បន្លែ​ដើម្បី​កូន​

​គួររំលឹកថា​កាលពី​កន្លងទៅ​អ្នកនាង​ឈួន សុវណ្ណ​ឆៃ ធ្លាប់បាន​បោះទុន​ជាង​ ១០ ​ម៉ឺន​ដុល្លារ​ក្នុង ការបើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​និង​មាន់នៅ​ម្តុំ​ថ្នល់ទទឹង​តែ​ដំណើរការបាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​នាង​ក៏​ឈប់​ទៅវិញ​ដោយ​និយាយថា​មកពី​គ្មាន​អ្នកមើលការខុសត្រូវ​ច្បាស់លាស់​ដូច​មុន​ដែលមាន​ឪពុក​នាង​គាត់​ជា​អ្នក​ជំហរ​តែ​ពេលនេះ​គាត់​មាន​សុខ​ភាពមិន​ធានា​ទើប​នាង​សម្រេចចិត្ត​បិទ​កសិដ្ឋាន​នោះ​ហើយ​ជួល​ឲ្យ​គេ​ជា​បន្ត​៕ ដេវីត​

​   តារាចម្រៀង ឈួន សុវណ្ណ​ឆៃ សុខចិត្ត​ធ្វើជា​អ្នកលក់​បន្លែ​ដើម្បី​កូន​