សុខ ស្រី​នាង បង្ហាញមុខ​ក្នុង​សកម្មភាព​សប្បុរ​ធម៌​

មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​តារា​ជាច្រើន មាន​សកម្មភាព​ផុសផុល​ក្នុង​ការជួយ សង្គម ជា​ពិ​សេស​ផ្នែក​មនុស្សធម៌​។​ក្នុងនោះ​ក៏មាន​តារា​ខ្លះ​ងាក​មក​ធ្វើការ​ងារ​នេះ ដោយ​សុទ្ធចិត្ត តែ​តារា​ខ្លះ​ចូលរួម​ក្នុង​ការងារ​នេះ​ដើម្បី​ទាក់ទាញ​ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន​។​

សុខ ស្រី​នាង បង្ហាញមុខ​ក្នុង​សកម្មភាព​សប្បុរ​ធម៌​

ងាក​មក​តារាចម្រៀង​សម្រស់​ល្អគន់​បែប​ធម្មជាតិ សុខ ស្រី​នាង នេះ​វិញ ក៏បាន​ចូលរួម​ក្នុង​ការងារ មនុស្សធម៌​នេះដែរ​។​ជាក់ស្តែង កាលពី​ថ្ងៃទី​១២ កន្លងទៅនេះ គេ​បានឃើញ​នាង​រួមជាមួយ​លោក ហង្ស ឧ​ត្ត​ម​ម៉ា​នី នៅ ស៊ី​នឿន​និង​អ្នកនាង​យ៉ុង ចាន់​កណ្ណិកា​និង​ស្វាមី បាន​នាំយក​អំណោយ​របស់ សមាគម​ន៏​ចាស់ជរា នៅ​សហរដ្ឋ​អា​មេរិ​ក មានដូចជា​អង្ករ មី ទឹក​ស៊ី​អ៊ីវ និង ​ថវិការ​ចំនួន ៦០០០០ រៀល​ក្នុង​មួយ​គ្រួសារ សម្រាប់​ចែកជូន​ចាស់ជរា ទីទ័លក្រ នៅ​ភូមិ​សែន​សុខ​៥​។​មានការ​គាំទ្រ​និង លើកទឹកចិត្ត​ពី​សំណាក់​មហាជន ចំពោះ​ទង្វើ​របស់​តារា​ក្នុង​សិល្បៈ​នាពេល​បច្ចុប្បន្ន​។

សុខ ស្រី​នាង បង្ហាញមុខ​ក្នុង​សកម្មភាព​សប្បុរ​ធម៌​

សុខ ស្រី​នាង នៅតែ​ទទួល បានការ​ចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន ជា​ពិ​េ​ស​សរូប សម្រស់​របស់​នាង​តែម្តង​។​ថ្មីៗ​នេះ នាង​មាន​បទ​ចម្រៀង​ជា​បន្តបន្ទាប់ មានដូចជា​បទ​ «​ឈប់​ស្រឡាញ់​គេ​ទៅ​» ​និង​បទ ​«​គ្មាន ប្រាក់ខែ សម្រាប់​មនុស្ស​ខូចចិត្ត​»​ត្រៀម​ចេញ MV នៅក្នុងពេល ឆាប់ ៗ​ខាងមុខនេះ ដោយ​ក្នុងនោះ​នាង សម្តែង​ខារ៉ាអូខេ ជាមួយ​បុរស​សង្ហា​សាច់​សខ្ចី អេ​ន​ឌី ។​ក្រៅពីនេះ សុខ ស្រី​នាង ក៏​មានការ​មមាញឹក នៅក្នុង ការ ថត ផ្សាយពាណិជ្ជកម្ម ជា​ពិ​សេស​សំអាងការ ក៏ដូចជា​ច្រៀង​នៅ ក្នុង​កម្មវិធី​ប្រគុំ​ត​ន្រី្ត​របស់​ក្រុមហ៊ុន​នានា​។​

សុខ ស្រី​នាង បង្ហាញមុខ​ក្នុង​សកម្មភាព​សប្បុរ​ធម៌​

អ្វីដែល​កត់សំគាល់​ជិត​ដាច់​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី​នោះ គេ​បាន​កត់សំគាល់ឃើញ សុខ ស្រី​នាង មានការ​តុបតែង​ខ្លួន​ជាមួយនិង​ស្ទីល ឃ្យូ​ត ឃ្យូ​ត ដែល​មើលទៅ​ស្អាត​ប្លែក និង ក្មេង​ជាង​មុន​។​

សុខ ស្រី​នាង បង្ហាញមុខ​ក្នុង​សកម្មភាព​សប្បុរ​ធម៌​

ថ្វីត្បិតតែ​មិនមាន​តំណែង​នៅក្នុង​រឿង​ «​អាឡេវ​ចូល​ក្រុង​»​ ក៏ពិតមែន តែ​តារាចម្រៀង​សម្បុរ​ស្រអែម ស្រស់​ម្នាក់នេះ មិន​មានការ​អាក់អន់​ស្រពន់ចិត្ត​នោះទេ​។ ​ដោយសារ​នាង​ត្រូវ​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា មេ​រិ​ក​ជា​លើកដំបូង​នៅ​ចុងខែ​ធ្នូ​នេះ រយៈពេល​ពីរ​ខែ​។​ដំណឹង​នេះ​បានធ្វើអោយ​បុរសៗ​នៅ​អា​មេ រិ​ក មិនតិច​ទេ ដែល​ជ្រួលជ្រើម​ចង់​ជួប​មុខ​តារា​ស្រី​តូច​ច្រលឹង​ម្នាក់នេះ ដោយផ្ទាល់​។​
​ចេ​នី​
សុខ ស្រី​នាង បង្ហាញមុខ​ក្នុង​សកម្មភាព​សប្បុរ​ធម៌​
សុខ ស្រី​នាង បង្ហាញមុខ​ក្នុង​សកម្មភាព​សប្បុរ​ធម៌​

សុខ ស្រី​នាង បង្ហាញមុខ​ក្នុង​សកម្មភាព​សប្បុរ​ធម៌​