ឱក សុគន្ធ​កញ្ញា ចូលរួម​ការប្រគុំ​តន្ត្រី Jessie J

តារាចម្រៀង​ល្បីល្បាញ​ប្រចាំ​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ឱក សុគន្ធ​កញ្ញាក៏បាន​ចូលរួម​ក្នុង​កម្មវិធី ប្រគុំ​តន្ត្រី Maga Concert ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Smart ផងដែរ កាលពី​រាត្រី​ថ្ងៃទី​១២ ​ខែធ្នូ ឆ្នាំ ២០១៥ ។

ឱក សុគន្ធ​កញ្ញា ចូលរួម​ការប្រគុំ​តន្ត្រី Jessie J

​យុវវ័យ​ជាច្រើន ដែល​ឈរ​ក្បែរ ឱក សុគន្ធ​កញ្ញា បានបង្ហាញ​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​ឃើញ វត្តមាន​របស់ ឱក សុគន្ធ​កញ្ញា ម្នាក់ៗ​ថែមទាំង​សរសើរ ឪ​ក សុគន្ធ​កញ្ញា ថា នាង​ពិតជា​មិន​ប្រកាន់ខ្លួន ដែល​ហ៊ាន​ចូលរួម​កម្មវិធី​ប្រគុំ​តន្ត្រី​និង​ធ្វើ​ខ្លួ​សាម​ញ្ញា​បែបនេះ ។

ឱក សុគន្ធ​កញ្ញា ចូលរួម​ការប្រគុំ​តន្ត្រី Jessie J

មិន​ត្រឹមតែ​ប៉ុណ្ណោះ ឱក សុគន្ធ​កញ្ញា ថែមទាំង​បាន​បង្ហោះ​សារ នៅលើ Facebook របស់ខ្លួន​ទៀតថា It was an amazing night and this is my first time experience watching live concert…! Jessie J , you are awesome ដែល​មានន័យថា នេះ​ជា​រាត្រី​ដ៏​អស្ចារ្យ​មួយ ហើយក៏​ជា​លើកដំបូង​របស់ខ្ញុំ​ដែរ ដែល​បានមក​ទស្សនា​ការប្រគុំ​តន្ត្រី​ដោយផ្ទាល់​, Jessie J អ្នក ពិតជា​គួរ​ឲ្យ ស្ងើច​ស​សើរ​ខ្លាំងណាស់​។​

ឱក សុគន្ធ​កញ្ញា ចូលរួម​ការប្រគុំ​តន្ត្រី Jessie J

​នៅពេលនោះ ឱក សុគន្ធ​កញ្ញា ថែមទាំង​បាន​រាំច្រៀង តាម Jessie J ដូចជា​យុវវ័យ​ទូទៅ ដែល​បាន​ចូលរួម​នាពេល​នោះដែរ មិនតែប៉ុណ្ណោះ នាង​ក៏បាន​ថតរូប​អា​នុ​ស្សាវ​រី​យ៍ ជាមួយ​អ្នកគាំទ្រ​នាង​ជាច្រើន ថែមទៀត​។​ ​អា​លី​ណា
ឱក សុគន្ធ​កញ្ញា ចូលរួម​ការប្រគុំ​តន្ត្រី Jessie J