ពេជ្រ ថាវ​រ៉ា ​បង្ហាញ​ការ​ខូចចិត្ត​ជាមួយ​គូស្នេហ៍​ ​ ​ ​ ​

​កន្លងទៅ​ថ្មីៗ​នេះ ពេជ្រ ថាវ​រ៉ា ដែលជា​អ្នក​សម្តែង​និង​ដើរ​ម៉ូត​បានធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នក​ធ្លាប់ ស្គាល់​គាំទ្រ​នាង​មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​បង្ហោះ​សារ​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​រៀប រាប់​ពី​ការ​ខូចចិត្ត​ឈឺចាប់​ក្នុង​បេះដូង​ដោយសារ​គូស្នេហ៍​នាង​បាន​បែកចិត្ត​ទៅ​មាន​អ្នកថ្មី​ចោល​រូបនាង​។​

ពេជ្រ ថាវ​រ៉ា ​បង្ហាញ​ការ​ខូចចិត្ត​ជាមួយ​គូស្នេហ៍​ ​ ​ ​ ​

​នៅក្នុង​សារ​ដែល​នាង​បាន​សរសេរ​បង្ហោះ​មាន​ខ្លឹមសារ​ថា​៖ «​ស្នេហា​មួយ​នេះ​បាន​ដើរ​ដល់ទី បញ្ចប់​ហើយ​អនុស្សាវរីយ៍​រយៈពេល​ ២​ ឆ្នាំនេះ​ទុកជា​សុបិន​អាក្រក់​ទៅ​ចុះ​ខ្ញុំ​មិន​ចង់​ក្លាយជា​មនុស្ស​ស្រី ម្នាក់​ដែល​ស្គាល់​តែ​ទឹកភ្នែក​បែបនេះ​ទេ​សុំ​យំ​លើក​នេះ​ជា​លើកចុងក្រោយ​សូម​ឲ្យ​អ្នកមាន​សំណាងល្អ​ជាមួយ​អ្នកថ្មី​ហើយ​មើលថែ​គេ​ឲ្យ​បានល្អ​ធ្វើ​ម៉េច​យើង​មាន​វាសនា​ត្រឹម​ជា​សង្សារ​តែ​គ្មាន​វាសនា​ធ្វើជា​ប្តី ប្រពន្ធ​»​ ។​

ពេជ្រ ថាវ​រ៉ា ​បង្ហាញ​ការ​ខូចចិត្ត​ជាមួយ​គូស្នេហ៍​ ​ ​ ​ ​

រឿងរ៉ាវ​ស្នេហា​បែកបាក់​នេះ​ត្រូវ​បែកធ្លាយ​ បន្ទាប់ពី​ការ​សាង​សម្ពន្ធភាព​ស្នេហា​មិន​ប្រាកដ​របៀប ជា​ស្នេហា​ភ្លើងចំបើង​ដែល​ឆាបឆេះ​តែមួយ​ប្រាវ​ហើយក៏​ត្រូវ​រលត់ទៅវិញ​រវាង ពេជ្រ ថាវ​រ៉ា ជាមួយ​បុរស​មាន​មាឌធំ​ដំបង​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​មន្ត្រី​ម្នាក់​រស់នៅ​ខេត្តកំពង់ស្ពឺ ពេលនេះ​ត្រូវបាន​បែកបាក់​ជាថ្មី ក្រោយពី​ផ្សះផ្សា​ត្រូវរ៉ូវ​គ្នា​បាន​ប្រហែល​ ៣ ឬ​៤​ ខែ​ប៉ុណ្ណោះ​ ។​

ប្រភពពី​អ្នក​ស្និទ្ធស្នាល​ជាមួយ​នាង​បាន​បង្ហើប​ថា ចំណង​ស្នេហ៍​របស់​កញ្ញា ពេជ្រ ថាវ​រ៉ា ដែល​ផ្ដើម​ត្រូវ​គ្នា​វិញ​មិនទាន់បាន​ ៤ ​ខែ​ផង​នោះ ឥឡូវ​បាន​ជួប​ភាព​ប្រេះឆា​ជាថ្មី​ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង គ្មាន​ភាព​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។ ម្យ៉ាង​ឮថា​បុរស​វ័យក្មេង​ម្នាក់នេះ​សម្បូរ​ស្រី ហើយ​តែង​លួច​មាន​ទំនាក់ទំនង​ស្នេហា​ក្រោយខ្នង​ជាមួយ​ស្រី​ផ្សេង​ក្បត់ចិត្ត​នាង ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្តខ្លាំង យំ​ស្ទើរ​រាល់ថ្ងៃ បាយ​មិន​នឹក ទឹក​មិន​ឃ្លាន រហូត​ឈឺ​ស្រក​គីឡូ​ស្គម​មើល​សឹង​មិន​ស្គាល់​ ។​

ពេជ្រ ថាវ​រ៉ា ​បង្ហាញ​ការ​ខូចចិត្ត​ជាមួយ​គូស្នេហ៍​ ​ ​ ​ ​

ហេតុផល​ដោយសារ​បុរស​ជា​គូស្នេហ៍ មិនសូវ​យល់ចិត្ត ពិសេស​គឺ​លួច​ទាក់ទង​ជាមួយ​ស្រី​ផ្សេង​រហូត​ធ្វើ​ឲ្យ​នាង​ឆ្អែត​លែង​ចង់​គិត និង​ស្គាល់​ពី​រសជាតិ​ស្នេហា​មួយ​នេះ​ទៀត​ ។​ពេជ្រ ថាវ​រ៉ា បាន​ធ្លាក់ខ្លួន​ស្គម​ស្រក​អស់​ជិត​៣​គីឡូ ព្រោះ​ញ៉ាំ​បាយ​មិនសូវ​បាន និង​គេង​មិនសូវ​លក់​ស្ទើរ​រាល់ថ្ងៃ ហើយ​មាន​ថ្ងៃ​ខ្លះ​ម៉ោង ​៣ ឬ​៤​ ទៀបភ្លឺ ទើប​គេង​លក់​ក៏មានដែរ​។​ ពេជ្រ ថាវ​រ៉ា បាន​ត្អូញត្អែរ ថា នាង​មិន​ចង់​រំឭក​ដល់​រឿង​ស្នេហា​នេះ​ទៀត​ទេ ព្រោះ​បើ​នឹកឃើញ​ពេលណា​កាន់តែ​បង្កើន​កម្ដៅ​ធ្វើ​ឲ្យ​នាង​ឈឺចាប់ និង​ឆ្អែត​ចិត្ត ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ នាង​ឈប់​គិត និង​ខ្វាយខ្វល់​វា​ទៀតហើយ ទុក​ឲ្យ ពេលវេលា​ជា​អ្នកកំណត់​អនាគត​ឲ្យ​ចុះ​។​

គេ​ចាំបាន​ថា​កន្លងទៅ​នាង​ធ្លាប់​ជួប​និង ​រឿង​ស្នេហ៍​ប្រេះឆា​ជាមួយ​បុរស​ម្នាក់​ដែល​រស់នៅ​បរទេស​ដោយ​កាលនោះ នាង​មានបំណង​ចេញទៅ​រស់នៅ​បរទេស​តែ​ដោយ​ដឹងថា​បុរស​ម្នាក់​នោះ​មាន​ចរិត ប្រចណ្ឌ​ច្រើនពេក​ទើប​នាង​សម្រេចចិត្ត​ដកខ្លួន​ចេញ​តែម្តង​។​ គួររំលឹកថា​ពេជ្រ ថាវ​រ៉ា ធ្លាប់​បានធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​ចំនួន ​២ ​លើក​ហើយ​បើតាម​ការដែល គេ​ចាំ​ក្នុងនោះ មានការ​លេចចេញ​នូវ​រូបភាព​ស្តីពី​ការរង​គ្រោះ​ដោយ​អំពើ​បាញ់ប្រហារ​ដែល បង្ហាញ​ពី រូប ភាព​នាង​ដេក​ដួល​លើដី​មាន​ឈាម​ស្រោច​ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​ម្តង​ហើយ​តែ​ក្រោយមក​ក៏ មានការ​បក ស្រាយ​វិញ​ថា​មិនមែនជា​អំពើ​ឃាតកម្ម​ទេ​ពោល​គឺជា​ការថត​សម្តែង​រឿង​ប៉ុណ្ណោះ​។

​លើក​ទី​ពីរ ចំពោះ​ការ ធ្លាយ​រូបភាព​នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ក៏​ជា​ការថត​សម្តែង​ក្នុង​ឈុត​ឆាក​នៃ​រឿង​ដែរ​៕ ដេវីត

ពេជ្រ ថាវ​រ៉ា ​បង្ហាញ​ការ​ខូចចិត្ត​ជាមួយ​គូស្នេហ៍​ ​ ​ ​ ​